មើលរូបទាំងនេះទើបដឹងថា Yoona ផាត់មុខស្ដើងយ៉ាងណាពេលទើបបង្ហាញមុខដំបូង
- 2017-09-11 02:08:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលរូបទាំងនេះទើបដឹងថា Yoona ផាត់មុខស្ដើងយ៉ាងណាពេលទើបបង្ហាញមុខដំបូង
កម្រងរូបភាពនៅពេលតារាសម្ដែង និងចម្រៀងល្បីឈ្មោះ Yoona ទើបចូលសិល្បៈដំបូងធ្វើឲ្យជឿថា នាងស្ទើរតែមិនផាត់មុខតែម្ដងពេលឡើងសម្ដែងម្ដងៗ។
មុននេះបន្តិច នៅលើបណ្ដាញសង្គម Theqoo របស់កូរ៉េ អ្នកប្រើប្រាស់អ៊ីនធឺណិតទើបតែបង្ហោះរូបភាពកាលពីទើបចូលសិល្បៈដំបូងរបស់តារាចម្រៀង Yoona សមាជិកក្រុមចម្រៀង Girls' Generation។ តាមនោះដែរ នៅក្នុងរូបទាំងនេះ ស្រីស្អាតកើតឆ្នាំ១៩៩០ នៅពេលនោះ ទើបតែមានអាយុ១៧ឆ្នាំតែប៉ុណ្ណោះ។
អ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំងជាងគេនោះគឺ ការផាត់មុខរបស់ស្រីស្អាតអាយុ២៧ឆ្នាំនៅពេលនោះ គឺស្ដើងរហូតដល់ថ្នាក់ស្ទើរតែដូចគ្មានផាត់អ្វីទាំងអស់។ តាមនោះដែរអ្វីដែលតួរឿង "អូនជាបេះដូងបង" លាបនៅពេលនោះរួមមានតែ ម៉ាស្ការ៉ាថ្លា ម្សៅទ្រនាប់ស្ដើង និងក្រែមរលោងតែប៉ុណ្ណោះ។ សូម្បីតែចិញ្ចើមក៏គ្មានគូរដែរ។
ពេលឃើញដូចនេះ អ្នកគាំទ្រអត់នឹងសរសើរសម្រស់របស់ Yoona មិនបាន៕