បើសង្សារហៅទៅលេងផ្ទះគេពេលភ្ជុំ ស្រីៗគួររៀបចំខ្លួនបែបណា មើលទៅឲ្យសមរម្យ?
- 2017-09-18 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើសង្សារហៅទៅលេងផ្ទះគេពេលភ្ជុំ ស្រីៗគួររៀបចំខ្លួនបែបណា មើលទៅឲ្យសមរម្យ?
ស្រីៗមួយចំនួនអាចពិបាកចិត្ត ពេលដែលសង្សារហៅទៅលេងផ្ទះក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ព្រោះមិនដឹងថាគួររៀបចំខ្លួនយ៉ាងម៉េចទើបសមរម្យ។ ដូចនេះ កញ្ញា សូមបង្ហាញពីវិធីរៀបចំខ្លួនឲ្យបានល្អ កុំឲ្យចាស់ៗចាប់កំហុសបាន៖
១.កុំធ្វើខ្លួនស្និទ្ធស្នាលហួសហេតុជាមួយមិត្តប្រុសពេក
ត្រូវចាំថាពេលទៅផ្ទះគេ ចាស់ៗគាត់ពិតជាពិនិត្យមើលថាមិត្តស្រីកូនគាត់មានអត្តចរិតល្អអាចទទួលធ្វើកូនប្រសាបានឬអត់។ ដូចនេះមិនគួរធ្វើខ្លួនទៅស្និទ្ធស្នាលកៀកដៃកៀកជើង ស្អិតបេះមិនចេញឡើយ ព្រោះចាស់ៗអាចនឹងជ្រេញឫក។
**២.ជួយការងារចាស់ៗ**
បើឃើញម្ដាយសង្សាររៀបចំធ្វើអាហារសម្រាប់ទៅវត្ត អ្នកត្រូវចេះជួយធ្វើ កុំទៅអង្គុយចុចទូរស័ព្ទលេង ព្រោះបើធ្វើបែបនេះ អ្នកនឹងបាត់បង់ពិន្ទុពីចាស់ៗហើយ។ ម្យ៉ាងទៀតការងារបោសជូតផ្ទះសម្បែងគួរចេះជួយពួកគាត់ដែរ ទើបចាស់ៗស្រលាញ់ពេញចិត្ត។
៣.ឆាប់រូតរះក្រោកពីព្រលឹម
បើមានទម្លាប់ផ្ទះខ្លួនឯងក្រោកថ្ងៃៗ តែពេលទៅផ្ទះខាងប្រុសមិនគួរធ្វើបែបនេះឡើយ ព្រោះអាចឲ្យចាស់ៗមើលមិនចូលភ្នែក។ ត្រូវដឹងថាអ្នកនៅតាមស្រុកស្រែចម្ការ ឆាប់ក្រោកពីដំណេកណាស់ ដូច្នេះគួរតែធ្វើឲ្យដូចពួកគេ ទើបអាចមើលទៅអ្នកជាមនុស្សឆាប់សម្របខ្លួនជាមួយគ្រួសារមិត្តប្រុសបាន។
៤.និយាយសម្ដីរាបសាទន់ភ្លន់
មនុស្សចាស់ពូកែសង្កេតណាស់ ដូចនេះទោះអ្នកជានារីឆ្នាសប៉ុណ្ណាក៏ដោយ តែបើទៅខាងគេហើយគួរប្រើពាក្យណាឲ្យរាបសា ទើបគេស្រលាញ់រាប់អាន និងចង់ឲ្យមកលេងលើកក្រោយ២ទៀត។
៥.កុំស្លៀកសំលៀកបំពាក់សិចស៊ី
ចាស់ខ្លះប្រកាន់ពីរឿងបែបនេះ ដូច្នេះមិនគួរស្លៀកខោអាវណាដែលមើលទៅសិចស៊ីឡើយ ព្រោះមើលទៅមិនចូលភ្នែកចាស់ៗឡើយ៕
ចុចអាន៖ចង់បានការស្រលាញ់ស្មោះពីមនុស្សប្រុស កុំប្រើសម្រស់ទៅទាញមក តែគួរប្រើ...