ចង់បានការស្រលាញ់ស្មោះពីមនុស្សប្រុស កុំប្រើសម្រស់ទៅទាញមក
- 2017-09-12 01:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់បានការស្រលាញ់ស្មោះពីមនុស្សប្រុស កុំប្រើសម្រស់ទៅទាញមក
សម្រស់តែមួយមុខមិនអាចទទួលបានការស្រលាញ់ស្មោះស្ម័គ្រពីមនុស្សប្រុសបានឡើយ។ តែស្រីៗគួរមានរបស់អស់ទាំងនេះទៀត ទើបអាចបានចិត្តស្មោះពីគេបាន៖
១.សម្ដីពិតចេញពីចិត្ត៖ រាល់ទង្វើ និងពាក្យសម្ដី បើយើងនិយាយតែពាក្យពិតជាមួយគេ នោះគេប្រាកដជាស្មោះត្រង់ជាមួយយើងដែរ។ តែបើនិយាយកុហកបោកប្រាស់គេ នោះគេក៏មិនស្មោះជាមួយវិញដែរ។
**២.មិនក្បត់គ្នា**៖ ស្រលាញ់គ្នាត្រូវមានភាពស្មោះត្រង់នឹងគ្នាទៅវិញទៅមក ទើបស្នេហាអាចគង់វង្សយូរអង្វែងបាន តែកាលណាយើងមិនចេះក្បត់គេ នោះគេក៏មិនក្បត់យើងវិញដែរ។
៣.អត្តចរិតសុភាពរាបសា៖ មនុស្សស្រីដែលមានចរិតបែបនេះ ធ្វើឲ្យមនុស្សប្រុសស្រលាញ់ខ្លាំងជាងសម្រស់ទៅទៀត ហើយថែមទាំងមានចិត្តអាណិតលើសស្រលាញ់ទៅទៀត។
៤.មានទំនួលខុសត្រូវ៖ កាលណាយើងជាមនុស្សដែលចេះដឹងខុសត្រូវ និងមានភាពច្បាស់លាស់ គឺជាមន្តស្នេហ៍សំខាន់ជាងបុរសទៅទៀត។ មនុស្សស្រីប្រភេទនេះហើយ ដែលបុរសស្រលាញ់ខ្លាំង។
៥.ម៉ឺងម៉ាត់៖ មនុស្សស្រីដែលមានលក្ខណៈបែបនេះហើយ ដែលបុរសៗប៉ងប្រាថ្នាអស់មួយជីវិត ព្រោះភាពម៉ឺងម៉ាត់បញ្ជាក់ថាជាស្ត្រីដ៏ពិសេសម្នាក់។
៦.មានភាពថ្លៃថ្នូរ៖ ភាពថ្លៃថ្នូរទាំងក្នុង និងក្រៅរាងកាយរបស់មនុស្សស្រីជាចំណងចង់ចិត្តមនុស្សប្រុសឲ្យនៅតែស្រលាញ់ស្មោះអស់មួយជីវិត។
៧.មិនបំបាក់គ្នា៖ នេះជាចំណុចសំខាន់ដែលមនុស្សស្រីគួរតែចងចាំ ព្រោះថាការចេះទុកមុខឲ្យភាគីម្ខាងទៀតធ្វើឲ្យគេមិនដាច់ចិត្តចោលយើង៕
ចុចអាន៖ស្រីៗគួរតែរៀនយល់ចិត្តមនុស្សប្រុសតាមរយៈរឿងមួយចំនួននេះ