ម្ចាស់កំណត់ត្រាក្រចកវែងថ្មីប្រចាំឆ្នាំ ២០១៨ គ្រាន់តែលាបក្រចកម្ដងស៊ីពេល១អាទិត្យ (វីដេអូ)
- 2017-09-08 05:04:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ចាស់កំណត់ត្រាក្រចកវែងថ្មីប្រចាំឆ្នាំ ២០១៨ គ្រាន់តែលាបក្រចកម្ដងស៊ីពេល១អាទិត្យ (វីដេអូ)
កាលពីពេលថ្មីៗនេះ ស្ត្រីអ្នកច្នៃម៉ូដក្រចកម្នាក់ឈ្មោះ Ayanna Williams មកពីរដ្ធ Texas បានទទួលដំណែងពី Guinness លើកំណត់ត្រាក្រចកវែងជាងគេបំផុតលើពិភពលោកប្រចាំឆ្នាំ ២០១៨ (the Guinness World Records 2018 Edition)។ ក្រចកអ្នកស្រីនីមួយៗមានប្រវែងប្រហែល ០.៦ ម៉ែត្រ ហើយបើសរុបចូលគ្នាទាំងអស់វិញគឺមានប្រវែងដល់ជាង ៥.៥ ម៉ែត្រឯណោះ។
ដើម្បីបានដល់ប្រវែងប៉ុណ្ណេះ អ្នកស្រី Ayanna ចំណាយពេលអស់ ២៣ ឆ្នាំគឺចំណាយពេលយុវវ័យទាំងស្រុងតែម្ដង។
អ្នកស្រីបានប្រាប់ឲ្យដឹងថាអ្វីដែលជាបញ្ហាធំបំផុតសម្រាប់អ្នកស្រីនោះគឺពេលស្លៀកខោម្ដងៗដែលពិបាកមែនទែន។ ហើយបើចង់លាបក្រចកវិញគឺត្រូវចំណាយពេលដល់ទៅមួយអាទិត្យឯណោះ។
ដើម្បីបានក្រចកវែងបែបនេះ អ្នកស្រីបានប្រើប្រាស់ផលិតផលប្រឆាំងមេរោគរួមជាមួយការដុះសម្អាតប្រចាំថ្ងៃ ព្រមទាំងការលាបសារធាតុម្យ៉ាងដើម្បីជួយឲ្យវាដុះកាន់តែវែងផងដែរ។
«ខ្ញុំសប្បាយចិត្តណាស់ដោយសារតែសុបិនដ៏ចម្លែករបស់ខ្ញុំបានក្លាយជាការពិត។ ខ្ញុំមានឈ្មោះក្នុងបញ្ជី Guinness World Records ហើយ។ ការប្រឹងប្រែងរបស់ខ្ញុំពិតជាមិនអត់ប្រយោជន៍ទេ» អ្នកស្រីបន្ថែម៕
ចុចអាន៖ របស់ក្នុងផ្ទះទាំង ៣ ដែលកខ្វក់ជាងការ៉ូបន្ទប់ទឹកទៀត