របស់ក្នុងផ្ទះទាំង ៣ ដែលកខ្វក់ជាងការ៉ូបន្ទប់ទឹកទៀត
- 2017-09-06 01:04:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របស់ក្នុងផ្ទះទាំង ៣ ដែលកខ្វក់ជាងការ៉ូបន្ទប់ទឹកទៀត
មនុស្សគ្រប់គ្នាគិតថាការសម្អាតផ្ទះជាប្រចាំ គឺជាវិធីដែលត្រឹមត្រូវដើម្បីរក្សាអនាម័យហើយ ជាពិសេសគឺការសម្អារសម្ភារៈប្រើប្រាស់ផ្សេងៗនៅក្នុងផ្ទះ។ ប៉ុន្តែការពិតពួកគេមិនបានចាប់អារម្មណ៍ទេថាមានសម្ភារៈខ្លះ ទោះជាបានសម្អាតជាប្រចាំក្តី ក៏វានៅតែកខ្វក់និងមានផ្ទុកមេរោគដដែល។
១. ជ្រុញ៖ មិនថាអ្នកលាងវាច្រើនលើកយ៉ាងណាទេ ប៉ុន្តែកម្ទេចតូចៗរបស់សាច់និងបន្លែនឹងនៅជាប់ផ្ទៃរបស់ជ្រុញ។ វិធីដ៏ប្រសើរគឺត្រាំទឹកពេលដែលប្រើរួច ជាពិសេសសម្រាប់ជ្រុញឈើ។
២. ប៉ុងលាងចាន៖ បន្ទាប់ពីលាងចានរួចជាតិកខ្វក់និងបាក់តេរីនឹងនៅជាប់ប៉ុងនោះ។ ក្រោយពីប្រើរួចត្រូវយកទៅហាលថ្ងៃ ឬឧស្សាហ៍ដូរវាចេញ។
៣. តុក្កតា៖ ធូលីផ្សេងៗដែលទុំជាប់នឹងរោមតុក្កតាអាចបង្កទៅជាបាក់តេរី ហើយជាទូទៅមនុស្សឧស្សាហ៍មានបញ្ហាច្រមុះដោយសារវា៕
ចុចអាន៖ធ្លាប់ឆ្ងល់អត់ថា ហេតុអីបានគេទុកចន្លោះទទេទាំងនេះលើបន្ទះថ្នាំ?