គន្លឹះទាំង ៤ សម្រាប់ស្រីៗកើបលុយទាន់ខ្លួននៅ Single
- 2017-09-06 12:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គន្លឹះទាំង ៤ សម្រាប់ស្រីៗកើបលុយទាន់ខ្លួននៅ Single
អ្នកណាទៅដែលថាមិនស្រឡាញ់លុយ? ម្នាក់ៗខំប្រឹងរៀន ខំធ្វើការ ខំប្រឹងរកស៊ីរាល់ថ្ងៃគឺព្រោះតែដើម្បីរកលុយមកចិញ្ចឹមខ្លួន។ សម័យនេះមិនថាស្ត្រី ឬបុរសទេ គឺសុទ្ធតែមានឥទ្ធិពលនិងសមត្ថភាពខ្ពស់នៅក្នុងសង្គម ហើយអាចរកចំណូលបានច្រើនមិនចាញ់គ្នាប៉ុន្មានទេ ប៉ុន្តែអ្វីដែលសំខាន់ទាន់ខ្លួននៅទំនេរមិនទាន់មានគ្រួសារ តើពួកគេត្រូវចេះពីវិធីគ្រប់គ្រងចំណូលដែលរកបាននោះយ៉ាងដូចម្តេចទៅ? ខាងក្រោមនេះគឺជាគន្លឹះទាំង ៤ យ៉ាងសម្រាប់ស្រីៗដែលនៅ Single ដើម្បីដឹងពីរបៀបគ្រប់គ្រងនិងការរកចំណូលបន្ថែម៖
១. ដឹងពីគោលដៅនៃការប្រើប្រាស់លុយ៖ ក្នុងដំណាក់កាលនេះ អ្នកមិនអាចចំណាយលុយតាមដែលចិត្តខ្លួនចង់បានទេ ត្រូវស្គាល់ពីតម្លៃរបស់លុយ ព្រមទាំងគោលដៅនៃការប្រើលុយឱ្យបានច្បាស់។ ជាពិសេស សម្រាប់ស្រីៗច្បាស់ជាពេញចិត្តជាមួយសម្លៀកបំពាក់ កាបូបដៃ ឬគ្រឿងអលង្ការផ្សេងៗ ប៉ុន្តែយល់ល្អគួរកាត់បន្ថយការចំណាយទៅលើរបស់ទាំងនេះទៅ ព្រោះពេលខ្លះអ្នកអាចនឹងត្រូវការលុយបន្ទាន់ជាជាងត្រូវការរបស់អស់ទាំងនោះទៀត។
២. យកលុយបង្កើតលុយ៖ អ្នកពិតជាពូកែហើយនៅពេលដែលអាចរកលុយបានដោយខ្លួនឯង ប៉ុន្តែបើចង់ឱ្យខ្លួនឯងពូកែជាងនេះទៀត អ្នកគួរចេះពីវិធីយកលុយទៅបង្កើតលុយ។ ត្រង់នេះចង់សំដៅលើការធ្វើជំនួញផ្សេងៗ ដែលអ្នកត្រូវប្រើដើមទុនបានមកពីចំណូលប្រចាំថ្ងៃយកទៅវិនិយោគបង្កើតជាលុយបន្ថែមទៀតតាមលទ្ធភាពដែលអាចធ្វើបាន។
៣. ពិនិត្យចំណូលចំណាយ៖ គន្លឹះនេះជួយឱ្យអ្នកអាចគ្រប់គ្រងតុល្យភាពនៃការចាយវាយរបស់ខ្លួនបានល្អ។
៤. អនុវត្តជាប្រចាំ៖ អ្នកគួរមានភាពអត់ធ្មត់ក្នុងការអនុវត្តគន្លឹះទាំង ៣ ខាងលើជាប្រចាំ។ មិនមែនបានត្រឹមតែរៀបគម្រោងហើយតែបែរជាមិនធ្វើ ឬរៀបគម្រោងហើយធ្វើតាមតែមួយរយៈទេ៕
ចុចអាន៖រឿងស្មុគស្មាញទាំងនេះហើយដែលបញ្ជាក់ថាធ្វើជាមនុស្សធំគឺមិនងាយស្រួលទេ