រឿងស្មុគស្មាញទាំងនេះហើយដែលបញ្ជាក់ថាធ្វើជាមនុស្សធំគឺមិនងាយស្រួលទេ
- 2017-09-01 09:20:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងស្មុគស្មាញទាំងនេះហើយដែលបញ្ជាក់ថាធ្វើជាមនុស្សធំគឺមិនងាយស្រួលទេ
ពេលឈានចូលវ័យជំទង់ហើយ អ្វីៗក៏ប្រែប្រួលខុសពីមុនដែរ។ ពីមួយថ្ងៃទៅមួយថ្ងៃ បញ្ហាកាន់តែច្រើនដែលធ្វើឲ្យយើងហត់មែនទែន។ ខាងក្រោមនេះគឺជារឿងគួរឲ្យធុញមួយចំនួនដែលយើងត្រូវឆ្លងកាត់ពេលធំពេញរូបពេញរាងឡើង៖
១. ត្រូវប្រឈមនឹងអារម្មណ៍គ្រប់យ៉ាង
ឪពុកម្ដាយស្ដីឲ្យក៏ច្រើនជាងមុនព្រោះយើងធំហើយ ត្រូវរៀនទទួលខុសត្រូវ។ ការងារសាលា ឬ ការងារនៅកន្លែងធ្វើការក៏មកជាហូរហែហើយអ្វីដែលសំខាន់នោះគឺរឿងស្នេហាតែម្ដង។
២. មិននិយាយសោះក៏ខុស ពេលនិយាយទៅក៏គេមិនសូវយកចិត្តទុកដាក់
ហេតុផលសំខាន់ក៏ព្រោះតែយើងទើបតែឈានចូលយុវវ័យ នៅខ្វះបទពិសោធន៍ច្រើន។ ស្ថិតក្នុងវ័យជំទង់បែបនេះមិននិយាយសោះក៏មិនល្អ និយាយច្រើនទៅក៏មនុស្សចាស់មិនសូវឲ្យតម្លៃដែរ។ ពិបាកមែនទែន!
៣. ត្រូវគេបង្អាប់រឿងពូកែ Drama
ចំពោះរឿងចេះ Drama ជាងមុននេះគឺតែងកើតឡើងទូទៅសម្រាប់ក្មេងស្រីៗទៅហើយ ប៉ុន្តែទោះបែបនេះក្ដីក៏ជៀសមិនរួចពីត្រូវអ្នកជុំវិញបង្អាប់ដែរ។
៤. បើកម្ពស់ខុសខ្នាតវិញ ត្រៀមត្រូវគេបាញ់ឲ្យហើយទៅ
ដល់វ័យជំទង់ បើកម្ពស់សមរម្យមិនអីទេតែបើមួយក្រុមខុសគេតែឯងនោះប្រាកដជាត្រូវគេបាញ់ស្ពឹកមិនខាន។
៥. ចេះអៀន
រូបរាងផ្លាស់ប្ដូរអារម្មណ៍ក៏ផ្លាស់ប្ដូរដែរ។ រឿងដែលពីមុនធ្លាប់ធ្វើមិនខ្វល់ពីនរណានោះឥឡូវត្រូវតែប្រយ័ត្នព្រោះស្រួលមិនស្រួលអាចខ្មាសគេបាន។
៦. មករដូវ
ពេលមកម្ដងៗពិតជាមិនងាយស្រួលនោះទេ។ មែនទេស្រីៗ?
៧. ពេលខ្លះក៏មានអារម្មណ៍ថាឯកា
វាហាក់ដូចជាអ្វីៗកំពុងធ្លាក់មកលើស្មាយើងដែលពេលខ្លះធ្វើឲ្យយើងអស់សង្ឃឹមនឹងខ្លួនឯងមែនទែនព្រោះធ្វើអ្វីៗមិនបានល្អសោះ។
នេះហើយជាអារម្មណ៍ពេលធំឡើងដែលអ្វីៗមិនដូចមុនទេ។ នឹកៗទៅជួនកាលក៏ចង់វិលទៅនៅជាក្មេងវិញដែរព្រោះមិនបាច់ខ្វល់នឹងអ្វីច្រើន៕
ចុចអាន៖ កុំឲ្យគេថាយើងសាំ មនុស្សស្រីសម័យនេះត្រូវបោះចោលចរិត៤យ៉ាង