បើ​គេ​សួរ​ថា​ «ម៉េច​​បាន​មិន​ទាន់​មានសង្សារ?» អ្នក​ Single ដឹង​ត្រូវ​ឆ្លើយ​បែប​ណា​អត់?

  • 2017-08-28 06:47:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជួនកាល​វា​មាន​ហេតុ​ផល​​ច្រើន​ដែល​ធ្វើ​ឲ្យ​​យើង​សម្រេច​ចិត្ត​មិន​ទាន់​រវីរវល់​​នឹង​រឿង​ស្នេហា។ ទោះ​យ៉ាង​ណា​បើ​អាយុ​ ២០​ឆ្នាំ​ជាង​ហើយ​នៅ​​មិន​ទាន់​មាន​សង្សារ​​ទៀត​ប្រាកដ​ជា​ជៀស​មិន​ផុត​ពី​សំណួរ៖ «ម៉េច​បាន​មិន​យក​សង្សារ​អញ្ចឹង​?»។ អ្នក​ប្រាកដ​ជា​មិន​ចង់​បក​ស្រាយ​ច្រើន​មែន​ទេ? ចម្លើយ​ខាង​ក្រោម​នេះ​ដឹង​តែ​ត្រូវ​ចិត្ត​ម៉ង៖

១. មក​ពី​មិន​ទាន់​រក​ឃើញ​អ្នក​ល្អ​ប្រហែល​ខ្ញុំ។

​​២. ចុះ​នៅ Single មាន​អ្វី​ខុស?

៣. ហើយ​សួរ​ធ្វើ​អី?

៤. ប្រហែល​មក​ពី​ខ្ញុំ​សំណាង​ហើយ​មើល​ទៅ​។

៥. មក​ពី​គេ​រក​​ខ្ញុំ​មិន​ទាន់​ឃើញ។

៦. ដោយ​សារ​តែ​​មិន​ទាន់​ចង់​ជាប់​ខ្នោះ។

៧. ហេតុ​អ្វី​ត្រូវ​ខ្វល់​រឿង​នេះ?

៨. ព្រោះ​តែ​ខ្ញុំ​ស្រឡាញ់​សេរីភាព​របស់​ខ្ញុំ។

៩. មក​ពី​ខ្ញុំ​មាន​រឿង​ត្រូវ​ខ្វល់​សំខាន់​ជាង​នេះ។

១០. សំខាន់​គឺ​​ខ្ញុំ​មិន​ចង់​បាន។

ឆ្លើយ​តែ​ប៉ុណ្ណេះ​​លែង​ខ្វល់​​នឹង​ត្រូវ​បក​ស្រាយ​ច្រើន​ហើយ។ រើស​បាន​ឬ​នៅ​ ចម្លើយ​មួយ​ណា​ដែល​​អ្នក​ពេញ​ចិត្ត​ជាង​គេ?

ចុច​អាន៖ ទង្វើ​ច្បាស់​ៗ​បង្ហាញ​ថា អ្នក​អត់​គូ​យូរ​ពេក​ជា​មនុស្ស​ Drama ខ្លាំង​

ប្រភព៖ mydomaine ប្រែ​សម្រួល៖ Chhai Yarith