ធ្លាប់ចាញ់បោកអ្នកលក់ ទិញក្រែម brand បែរជាប៉ះចំរបស់ក្លែងក្លាយមែនទេ? នេះវិធីសម្គាល់
- 2017-08-19 05:08:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាប់ចាញ់បោកអ្នកលក់ ទិញក្រែម brand បែរជាប៉ះចំរបស់ក្លែងក្លាយមែនទេ? នេះវិធីសម្គាល់
បងប្អូនស្ត្រីជាច្រើនប្រាកដជាធ្លាប់ជួបបញ្ហាចាញ់បោកអ្នកលក់ ដោយហ៊ានចំណាយប្រាក់ទិញក្រែមម៉ាក់ល្បីៗហើយ តែប៉ះចំរបស់ក្លែងក្លាយទៀត។ ដូចនេះ កញ្ញា សូមបង្ហាញពីវិធីមើលក្រែមម៉ាក ថាមួយណាជារបស់ពិត មួយណាក្លែងក្លាយ៖
១.MAC
ផ្នែកខាងក្នុងរបស់ MAC ត្រូវបានរោងចក្រផលិតឡើងដោយមានចុងក្រែម ស្រួចរលោង។ ចំណែកនៅលើគម្របវិញមានបោះពុម្ពដោយឆ្លាក់ទឹកថ្នាំពណ៌ប្រាក់ជាអក្សរអង់គ្លេស MAC ជាប់បានល្អ។ តែបើរបស់ក្លែងក្លាយមានចុងមិនសូវស្រួច សាច់ក៏មិនរលោងស្អាតដែរ ហើយអក្សរនៅលើគម្របមិនមែនជាប្រភេទឆ្លាក់ឡើយ ជាពិសេសទឹកថ្នាំពណ៌ប្រាក់នោះនឹងងាយរបក។ ចំណុចខាងក្នុងមួយទៀត គឺរបស់ពិតគ្មានស្នាមចតុកោណនៅក្បែរ ស្នាមកែងឡើយ។
២.Tom Ford
សម្រាប់មិត្តនារីដែលចង់ទិញក្រែម Tom Ford ប្រើគួរពិនិត្យឲ្យបានមែនទែន ព្រោះមានរបស់ក្លែងក្លាយច្រើនណាស់។ ក្រែម Tom Ford មានស្លាកសញ្ញាទាក់ទាញ ដោយការរចនារបស់ក្រុមហ៊ុនរលោងស្អាតទាំងលើការវេចខ្ចប់ និងលើដប។ ចំណែកតម្លៃវិញរបស់ពិតជាង ៥០ ដុល្លារ ហើយរបស់មិនពិតមានតម្លៃជាង ១០ ដុល្លារប៉ុណ្ណោះ។ ប្រការបញ្ជាក់មួយទៀតថាក្រុមហ៊ុនមួយនេះគ្មានគោលការណ៍លក់បញ្ចុះតម្លៃ ៩០ភាគរយឡើយ បើជួបរបស់តម្លៃថោកបានន័យថា ជាផលិតផលក្លែងក្លាយ។
៣.Bourjois
Bourjois គឺជាក្រុមហ៊ុនគ្រឿងសម្អាងរបស់បារាំងដែលមានផលិតផលតុបតែងមុខជាច្រើន។ ដោយសារភាពពេញនិយមខ្លាំង ទើបមានជនខិលខូចបានបន្លំធ្វើរបស់មិនពិតឡើង តែយើងអាចបែងចែកថារបស់ពិត ឬមិនពិតបានយ៉ាងងាយស្រួលលើសាច់ក្រែម ដោយយករបស់ទាំងនោះមកគូសលើដៃ បើផលិតផលពិតមានសាច់ម៉ត់រលោង ងាយឲ្យស្បែកស្រូបយក ជាពិសេសឆាប់ស្ងួត តែផលិតផលក្លែងក្លាយលាបទៅឃើញកកៗ និងមានដុំៗលើស្បែក។ ចំណុចគួរចងចាំមួយទៀតគឺប្រវែង Bourjois ពិតផលិតឡើង ៦.៧ml / c និងមានពណ៌ ១ ទៅ ៨ ទើបថ្មីៗនេះប៉ុណ្ណោះ Bourjois បានប្ដូរទៅប្រវែង៧.៧ml ឯរបស់មិនពិតនៅតែ ៦.៧ ដដែល។
៤. 3CE (3 Concept Eyes)
3CE ដែលជាក្រុមហ៊ុនគ្រឿងសំអាងដ៏ល្បីល្បាញរបស់ប្រទេសកូរ៉េ ពេលបញ្ចេញផលិតផលភ្លាមកក្រើកទីផ្សារភ្លែត ព្រោះពណ៌ថ្មីនៃក្រែម និងតម្លៃល្អ បូករួមទាំងរូបរាងទាក់ទាញ។ ដោយសារភាពល្បីល្បាញ 3CE ត្រូវបានគេចម្លងពេញទឹកពេញដី តែយើងមើលដឹងតាមរយៈចំណុចទាំងនេះ គឺនៅលើសម្បកក្រែមពិតមានបិទតែម 3CE ចំណែកអក្សរនៅលើសម្បកគ្មាន រីឯចុងក្រែមមានរូបរាងសមសួនសាច់ម៉ត់ ហើយស្រួច។ ចំណែកសម្បករបស់ក្លែងក្លាយគ្មានតែមបិតឡើយ និងសាច់ក្រែមមិនរលោង មិនស្រួចជាដើម៕
ចុចអាន៖ស្រីៗផាត់មុខរាល់ថ្ងៃមានដឹងភាពខុសគ្នារបស់វត្ថុទាំង ២ នេះអត់?