Lee Minho ដើម្បី​​ស្កាត់​ទៅ​ជួប​មិត្ត​ស្រី ហ៊ាន​ចំណាយ លើ​បន្ទប់​ស្នាក់​នៅមួយ​យប់​ជិត ២ ពាន់​ដុល្លារ

  • 2017-08-03 02:36:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​របស់​កូរ៉េ​ដែល​មាន​ឈ្មោះ​ថា ​«Byul Byul Talk Show» គេ​បាន​លើក​ឡើង​ជុំវិញ​រឿង​រ៉ាវ​នៃ​ការ​ដើរ​កម្សាន្ត​របស់​តារា​កូរ៉េ​ជា​ច្រើន​។ ក្នុង​នោះ​ពួកគេ​ក៏​និយាយ​បើកកកាយ​​ដល់​គូ​ស្នេហ៍​ផ្អែម​ល្អែម​ ​Lee Minho ​និង​ Bae Suzy ដែល​បាន​ទៅ​កម្សាន្ត​នៅ​ឯទីក្រុងឡុងដ៍កាល​ពី​ឆ្នាំ ​២០១៥​ ដែរ។ ​កាល​នោះ ​Lee​ Minho ត្រូវ​ថត​ផ្សាយ​ពាណិជ្ជកម្ម​នៅ​ឯ​ប៉ារីស ​ចំណែក​ Suzy ​ត្រូវ​ថត​កុន​នៅ​ឯឡុងដ៍ ដូច្នេះ​ដើម្បី​ឆ្លៀត​ដើរ​កម្សាន្ត ​និង​មាន​ពេលវេលា​រ៉ូមែនទិច​ជាមួយ​គ្នា​ Minho​ ក៏​សម្រេច​ជិះ​រថភ្លើង​ទៅ​ជួប ​សមាជិក​ក្រុម​ចម្រៀង​ miss A ។

រូបភាព ​Suzy​ និង Lee​ Minho នៅទីក្រុងឡុងដ៍

បន្ទាប់​មក​ពួក​គេ​បាន​ទៅ​ស្នាក់​នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ​ ៥​ ដែល​ស្ថិត​ក្នុង​អាគារ​ខ្ពស់​ជាង​គេ​នៅ ទីក្រុងឡុងដ៍ រយៈពេល ​២ ​យប់ ​៣ ថ្ងៃ​។ នៅ​ក្នុងកម្មវិធី​ទូរស្សន៍ដដែល​គេ​ក៏​បាន​បន្ត​ថា ​នៅ​ទីនោះ​ពិត​ជា​មាន​បរិយាកាស​ស្តង់​ដា ​និង​មាន​​រ៉ូមែនទិច​ខ្លាំង​ណាស់​សម្រាប់​គូស្នេហ៍​សាសង​គ្នា ​រីឯ​តម្លៃ​​ស្នាក់​នៅ​វិញ ​គឺ​​ជិត​ ២ ​លាន​វ៉ុន ​ស្មើ​នឹង ១៩៦០​ ដុល្លារ​ក្នុង​មួយ​យប់៕

ចុចអាន៖Yang Mi បង្អួត​សាច់​ស​ខ្ចី​ល្វក់ តែ​មុខ​មិន​រីក​ទាល់​តែ​សោះ

ប្រភព៖ kdrama ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា