Yang Mi បង្អួត​សាច់​ស​ខ្ចី​ល្វក់ តែ​មុខ​មិន​រីក​ទាល់​តែ​សោះ

  • 2017-08-02 05:00:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បង្ហាញ​មុខ​ក្នុង​កម្មវិធី​នា​ពេល​ថ្មី​នេះ​បំផុត តារា​សម្ដែង​មាន​ឈ្មោះ​បោះ​សំឡេង Yang Mi បាន​បង្ហាញ​ទឹក​មុខ​ក្រៀមក្រំ​មិន​សប្បាយ​ចិត្ត។

បណ្ដាញ​ព័ត៌មាន Sina បាន​រាយការណ៍​ថា​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា​មុន​នេះ តារា​សម្ដែង​ស្រី​ចិន Yang Mi បាន​មាន​វត្តមាន​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​នៅ​ក្នុង​ទីក្រុង Nanjing ប្រទេស​ចិន។ នៅ​ទី​នេះ​ដែរ ស្រី​ស្អាត​វ័យ៣០​ឆ្នាំ បាន​ស្លៀក​រ៉ូប​ខ្លី​ពណ៌​ស វាលស្មា បញ្ចេញ​សាច់​ខ្ចី​ដូច​បណ្ដូល​ចេក។

យ៉ាងណាក៏ដោយ គេ​ចាប់​អារម្មណ៍​ឃើញ​ថា​នៅ​ក្នុង​កម្មវិធី​ទាំង​មូល អ្នក​ម្ដាយ​កូន​១​កម្រង​រំលេច​ស្នាម​ញញឹម​ខ្លាំង​ណាស់ គឺ​បង្ហាញ​ទឹក​មុខ​ក្រៀម​ស្រពោន​ជាប់​តែ​ម្ដង។ ដល់​ពេល​ជិត​ចប់​កម្មវិធី​ទើប​គេ​ឃើញ​នាង​ញញឹម​ម្ដង ដោយ​មិន​ដឹង​ថា​ស្រី​ស្រស់​រូប​នេះ​ពិបាក​ចិត្ត​រឿង​អ្វី​នោះ​ឡើយ៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម