លួចសហាយជាមួយប្អូនស្រីខ្ញុំហើយ ហ៊ានផ្ញើសំបុត្របញ្ឈឺខ្ញុំទៀត តែខ្ញុំចង់ប្រាប់បងរឿងមួយ
- 2017-07-27 03:45:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លួចសហាយជាមួយប្អូនស្រីខ្ញុំហើយ ហ៊ានផ្ញើសំបុត្របញ្ឈឺខ្ញុំទៀត តែខ្ញុំចង់ប្រាប់បងរឿងមួយ
បុរសម្នាក់បានផ្ញើសំបុត្រប្រាប់ការពិតដល់ប្រពន្ធថា ខ្លួនបានអស់ចិត្តស្រលាញ់នាង ហើយក៏បានមានអីៗជាមួយប្អូនស្រីសាច់ឆ្ងាយរបស់នាងដែរ។ ពេលនេះ ពួកគេទាំងពីរកំពុងចេញទៅរស់នៅឆ្ងាយទៅហើយ មិនបាច់ឱ្យនាងចាំមើលផ្លូវទេ។ ប៉ុន្តែអ្វីដែលភរិយាតបសំបុត្រទៅវិញ ល្មមធ្វើឱ្យប្ដីក្បត់ចិត្តនោះក្អួតឈាម ស្ដាយក្រោយអស់មួយជីវិត។
ប្រពន្ធសម្លាញ់,
ពេលអូនកំពុងអានសំបុត្រនេះ បងកំពុងនៅឆ្ងាយទៅហើយ។ បងបានធ្វើជាប្ដីល្អសម្រាប់អូនអស់៧ឆ្នាំហើយ ប៉ុន្តែបងមិនដែលទទួលបានគុណសម្បត្តិទាំងនោះសោះ។ ដូចកាលពី២អាទិត្យមុន កាន់តែធ្វើឱ្យបងឆ្អែតចិត្ត។ មេអូនខលមកប្រាប់ថា អូនឈប់ធ្វើការនៅថ្ងៃនេះ ហើយវាជាអ្វីដែលបងមិនអាចទទួលយកបាន។ ចំណែកអាទិត្យមុនវិញ អូនមកដល់ផ្ទះក៏មិនចាប់អារម្មណ៍ថា បងទើបកាត់សក់ថ្មី បងចម្អិនម្ហូបដែលអូនចូលចិត្ត ហើយក៏មិនទាំងចាប់អារម្មណ៍ថា បងស្លៀកខោខ្លីថ្មីផង។ អូនញ៉ាំតែ២នាទីក៏ឡើងទៅគេងមើលទូរទស្សន៍បាត់។ អូនលែងនិយាយថាស្រលាញ់បងដូចពីមុន អូនមិនដែលរវីរវល់រឿងលើគ្រែដូចពីមុន។ តែមិនអីទេ ទោះអូនកំពុងក្បត់បងឬក៏ឈប់ស្រលាញ់បងហើយ ក៏ពេលនេះបងទៅឆ្ងាយហើយដែរ។
ពីអតីតស្វាមីអូន!
P.S. មិនបាច់ព្យាយាមរកបងអី ព្រោះបងនិងប្អូនស្រីអូនកំពុងរស់នៅជាមួយគ្នាយ៉ាងមានក្ដីសុខហើយ! ជូនពរសំណាងល្អ!
------------
អតីតប្ដីសម្លាញ់,
គ្មានអ្វីសប្បាយចិត្តជាងបានឃើញសាររបស់បងមួយនេះទេ។ មែន! បងនិងខ្ញុំបានរៀបការអស់៧ឆ្នាំមកហើយមែន ទោះបីពេលនេះបងលែងជាបុរសល្អដូចពីមុន។ ខ្ញុំសុខចិត្តមើលរឿង ព្រោះមិនចង់ឃើញទង្វើហួសចិត្តរបស់បង។ ការពិតអ្វីក៏ខ្ញុំដឹងដែរ ខ្ញុំដឹងថាបងទើបកាត់សក់ថ្មី ប៉ុន្តែក្នុងចិត្តខ្ញុំមើលឃើញថាបងកាត់សក់បែបនោះ ដូចស្រី ហើយម៉ាក់ខ្ញុំធ្លាប់ប្រាប់ថា មិនឱ្យនិយាយអ្វីអាក្រក់ទេ បើយើងមិនចូលចិត្តអ្វីមួយ។
បងថាចម្អិនម្ហូបដែលខ្ញុំចូលចិត្ត តែបងប្រហែលច្រឡំថាខ្ញុំជាប្អូនស្រីខ្ញុំហើយ ព្រោះខ្ញុំឈប់ញ៉ាំសាច់ជ្រូក៧ឆ្នាំមកហើយ។ ចំណែករឿងខោខ្លីដែលបងទើបទិញនោះ ខ្ញុំធ្វើមិនចាប់អារម្មណ៍ ព្រោះខ្ញុំឃើញស្លាកតម្លៃ៤៩,៩៩ដុល្លារនៅបិទជាប់ខោនៅឡើយ ហើយប្រហែលវាចៃដន្យពេក ដែលកាលពីព្រឹក ប្អូនស្រីខ្ញុំតេមកខ្ចីលុយខ្ញុំ៥០ដុល្លារ។ តែទោះជាមានរឿងទាំងនេះក៏ដោយ ខ្ញុំនៅតែស្រលាញ់បងដដែល ហើយគិតថាមិនចាប់ទោសអូសដំណើរអ្វីទេ។
ដូច្នេះ ពេលខ្ញុំឈ្នះឆ្នោត១០លានដុល្លារ ខ្ញុំក៏បានសុំដាក់ពាក្យឈប់ធ្វើការ ហើយទិញសំបុត្រយន្តហោះ២សន្លឹក គម្រោងដើរលេងជាមួយបង តែពេលមកដល់ផ្ទះ បងក៏ចាកចេញទៅហើយ។ អ្វីៗកើតឡើងសុទ្ធតែមានហេតុនិងផល ហើយខ្ញុំសង្ឃឹមថា បងនឹងពេញចិត្តនឹងជីវិតថ្មីដែលបងចង់បាននេះ។ មេធាវីខ្ញុំប្រាប់ថា សំបុត្រដែលបងផ្ញើមកមុននេះ ល្មមឱ្យបងមិនអាចទទួលបានចំណែកទ្រព្យសម្បត្តិអ្វីសូម្បីមួយសេនពីខ្ញុំឡើយ។
ថែរក្សាខ្លួនផង!
P.S. មិនដឹងថាខ្ញុំធ្លាប់ប្រាប់បងឬអត់ទេ គឺប្អូនស្រីខ្ញុំជាអ្នកធ្វើស្រែចម្ការទេ អ៊ីចឹងសង្ឃឹមថាបងនឹងរស់នៅជាមួយនាងបានសុខសាន្ត!
ចុចអាន៖