ស៊ុត​​តែ ១​ គ្រាប់​អាច​ព្យាបាល​បញ្ហា​ក្លៀក​ខ្មៅបាន យ៉ាង​មាន​ប្រសិទ្ធភាព​!

  • 2017-07-25 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បញ្ហា​ក្លៀក​ខ្មៅ បាន​កើត​ឡើង​ទូទៅ​សម្រាប់​ស្ត្រី​ទៅ​ហើយ​ក្នុង​សង្គម​សព្វថ្ងៃ។ ថ្វី​បើ​វា​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​ក៏​ដោយ ក៏​ធ្វើ​ឲ្យ​មនុស្ស​ស្រី​បាត់បង់​ទំនុក​ចិត្ត ហើយ​ខ្មាសអៀន​នៅ​ក្នុង​ចំណោម​ហ្វូង​មនុស្ស។ ទន្ទឹម​នឹង​នេះ​ក៏​មាន​ការ​ព្យាបាល​ជាច្រើន​នៅ​តាម​ទីផ្សារ​ ដើម្បី​លប់​បំបាត់​បញ្ហា​នេះ​ដែរ កញ្ញា មាន​វិធីសាស្ត្រ​មួយ​ដោយ​ប្រើ​គ្រឿង​ផ្សំ​ធម្មជាតិ​ដូចជា​ស៊ុត​មាន់​តែ​១គ្រាប់ និង​ខ្ញី​១​ដុំ​តូច ហើយ​អាច​ធ្វើ​នៅ​ផ្ទះ​ដោយ​មិន​ចំណាយ​ច្រើន។

រូបតំណាង

**វិធី​ធ្វើ**

យក​ខ្ញី​ស្រស់​ចិត​សំបក​ឲ្យ​ស្អាត ហើយ​ហាន់​ជា​ចំណិត​ស្ដើង​ៗ ហើយ​បុក​វា​ត្រង់​យក​ទឹក។ បន្ទាប់​មក​ដាក់​ស្ងោរ​ពង​ឲ្យ​ឆ្អិន​សព្វ​ល្អ រួច​ស្រង់​មក​បក​សំបក ហើយ​យក​ទៅ​លុញ​នៅ​ក្លៀក​មួយ​សន្ទុះ ចាំ​យក​ទឹក​ខ្ញី​ទៅ​លាប​នៅ​ក្លៀក ហើយ​ទុក​ចោល ១០ នាទី ចាំ​លាង​សម្អាត​ជាមួយ​ទឹក​ធម្មតា។ អនុវត្ត​រូបមន្ត​នេះ​ឲ្យ​បាន​ទៀងទាត់​ជា​ប្រចាំ ដើម្បី​ទទួល​បាន​លទ្ធផល​លឿន​បំផុត។

រូបតំណាង

ការប្រើប្រាស់​ស៊ុត​ជា​មធ្យោបាយ​ល្អ​បំផុត ព្រោះ​វា​សម្បូរ​វីតាមីន A, B2, B6, B12, D, E និង​សារធាតុចិញ្ចឹម​ផ្សេង​ទៀត​ជាច្រើន​ដូចជា Ca, Mg, Fe និង​ទប់​ស្កាត់​ក្លិន​ញើស​បាន​ល្អ។ ចំណែក​ខ្ញី​គ្រឿង​ផ្សំ​ល្អ​ព្រោះ​មាន​ផ្ទុក​ប្រេង​ច្រើន ហើយ ៣០% គឺ​ជា​ជាតិ​ហឹរ​ដែល​អាច​ ជួយ​ស្បែក​ក្លៀក​ឲ្យ​ស បន្ថយ​ស្នាម​ខ្មៅ​តាម​បែប​ធម្មជាតិ៕

រូបតំណាង
រូបតំណាង

ចុចអាន៖ចង់បានក្លៀកភ្លឺស្អាត តាមបែបធម្មជាតិ អាចសាកវិធីងាយៗ ទាំង៥នេះបាន!

ប្រភព៖ webtinnhanh ប្រែ​សម្រួល៖ ទ្រី រ៉ាវី