ចង់បានក្លៀកភ្លឺស្អាត តាមបែបធម្មជាតិ អាចសាកវិធីងាយៗ ទាំង៥នេះបាន!

  • 2017-07-17 07:10:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​នៅ​ជុំវិញ​ពិភពលោក​ភាគច្រើន តែង​ជួប​បញ្ហា​ក្លៀក​ខ្មៅ។ មូលហេតុ​ដែល​ធ្វើ​ឲ្យ​ក្លៀក​ខ្មៅ មាន​ដូច​ជា ការ​កោរ ឬ​ដក​រោម​ក្លៀក , ការ​ប្រើ​ផលិតផល​អនាម័យ​ផ្សេងៗ , អាកាសធាតុ , បាក់តេរី , ការ​ពាក់​អាវ​រឹប​ពេក , ការ​បែក​ញើស​ច្រើន​ពេក , លើស​ទម្ងន់ និង ការ​ប្រើ​ទឹក​អប់​ខ្លាំង​ពេក ជាដើម។

ទោះ​បី​ជា​យ៉ាង​ណា វា​នៅ​តែ​អាច​ដោះស្រាយ​បាន ជាមួយ​នឹង​វិធីសាស្ត្រ​ងាយៗ ទាំង ៥ ខាងក្រោម​នេះ។

#១ ក្រូច​ឆ្មា និង ស្ករ

លាយ​ទឹក​ក្រូច​ឆ្មា និង​ស្ករ​ចូល​គ្នា រួច​លាប​នៅ​លើ​ក្លៀក និង​ទុក​វា​ចោល​រយៈពេល ៥ ទៅ ១០ នាទី។ បន្ទាប់មក អ្នក​ត្រូវ​ប្រើ​ម្រាមដៃ​សើម ជូត​ល្បាយ​ថ្នមៗ​ជា​រង្វង់។ អនុវត្ត​វិធី​នេះ​មួយ​សប្ដាហ៍​ម្ដង។

#២ ក្រូច​ឆ្មា

ហាន់​ក្រូច​ឆ្មា​ជា​ចំណិត​ស្តើងៗ ហើយ​បន្ថែម​ប្រេងដូង​លើ​វា រួច​ដុស​នៅ​លើ​ក្លៀក មុន​ពេល​ងូត​ទឹក។

#៣ ទឹក​ផ្លែឈើ និង ទឹកឃ្មុំ

លាយ​ទឹកឃ្មុំ ជាមួយ​ទឹក​ត្រសក់ ទឹក​ក្រូច​ឆ្មា និង ម្សៅ​រមៀត រួច​ទុក​ចោល​រយៈពេល ១៥ នាទី។ ប្រើ​វា​លាប​ទៅលើ​ក្លៀក​ឲ្យ​បាន​ទៀងទាត់ រយៈពេល ៦ ខែ។

#៤ ម្សៅ​សូដា

លាយ​ម្សៅ​សូដា និង​ទឹក​ចូល​គ្នា​ឲ្យ​ខាប់ រួច​លាប​ទៅ​លើ​ក្លៀក។ បន្ទាប់​មក​ដុស​វា​ថ្នមៗ ហើយ​លាង​ទឹក​ចេញ។

#៥ ទឹក​ត្រសក់ និង​ចំណិត​ដំឡូង

លាយ​ម្សៅ​រមៀត និង​ទឹក​ក្រូច​ឆ្មា ដើម្បី​ធ្វើ​ជា​ម្សៅ​លាប​នៅ​លើ​ក្លៀក។ ប្រើ​ចំណិត​ដំឡូង​ដុស​នៅ​លើ​ក្លៀក​របស់​អ្នក រួច​ទុក​វា​ចោល​អស់​រយៈពេល ១០ នាទី ហើយ​លាង​សម្អាត​វា​ជាមួយ​ទឹក​ក្ដៅ ជាការស្រេច៕

ប្រភព៖ wellordie ប្រែ​សម្រួល៖ សេង ឡុង