ស្ត្រីម្នាក់តែងខ្លួនជានាងមច្ឆាហែលទឹកក្រោមហេតុផលមួយគួរឲ្យសរសើរ (វីដេអូ)
- 2017-07-21 04:15:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ត្រីម្នាក់តែងខ្លួនជានាងមច្ឆាហែលទឹកក្រោមហេតុផលមួយគួរឲ្យសរសើរ (វីដេអូ)
ព្រះនាងមច្ឆាគឺជាអ្វីដែលក្មេងស្រីៗតែស្រមៃ ចង់ដឹងចង់ឃើញ តែចំពោះស្ត្រីម្នាក់មកពីរដ្ឋ Florida វិញបានធ្វើវាឲ្យក្លាយជាជាការពិតតែម្ដង។ Kelly Hygema អាយុ ២០ ឆ្នាំបានស្លៀកពាក់យ៉ាងស្អាតដូចទៅហ្នឹងតួព្រះនាង Ariel ក្នុងរឿង Disney ដែរ ហើយចុះទៅហែលទឹកនៅតំបន់កោះ Virgin សហរដ្ឋអាមេរិក។
ក្នុងឈុតដ៏គួរឲ្យចាប់អារម្មណ៍នេះ Kelly បានថតរូប ថតភាពយន្ត និងសម្ដែងឲ្យក្មេងៗមើលទៀតផង។ មកដល់ពេលនេះ Kelly មានអ្នក Follow ដល់ទៅ ១១,០០០ ហើយនៅលើ Instagram។
ខណៈមនុស្សជាច្រើនបានចាត់ទុកថានាងធ្វើបែបនេះគ្រាន់តែជាការសប្បាយ និងប្លែកភ្នែកប៉ុណ្ណោះ Kelly វិញបានអះអាងថាបំណងសំខាន់របស់នាងគឺដើម្បីលើកកម្ពស់ការយកចិត្តទុកដាក់លើបរិស្ថានសមុទ្រជាពិសេសគឺសម្រាប់ក្មេងៗតែម្ដង។ ពួកគេគួរតែយល់ពីសមុទ្រឲ្យបានច្រើន៕
អាន៖ លះបង់ការងារដើម្បីដើរជុំវិញពិភពលោក ស្ត្រីម្នាក់បង្ហាញអាថ៌កំបាំងពីក្រោយការងារថ្មីនេះ
អាន៖ មកដឹងពណ៌នាំលាភសំណាង និងនាំគ្រោះ តាមថ្ងៃដែលអ្នកកើត