លះបង់ការងារដើម្បីដើរជុំវិញពិភពលោក ស្ត្រីម្នាក់បង្ហាញអាថ៌កំបាំងពីក្រោយការងារថ្មីនេះ
- 2017-07-21 03:12:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លះបង់ការងារដើម្បីដើរជុំវិញពិភពលោក ស្ត្រីម្នាក់បង្ហាញអាថ៌កំបាំងពីក្រោយការងារថ្មីនេះ
ស្ត្រីអូស្ត្រាលីម្នាក់ឈ្មោះ Renee Hahnel អាយុ ២៧ ឆ្នាំ បានធ្វើដំណើរជាមួយស្វាមីរបស់ខ្លួនឈ្មោះ Atthew ក្នុងប្រទេសចំនួន ៣១ នៃទ្វីបទាំង ៥ រួចមកហើយមកដល់ពេលនេះបន្ទាប់ពីលះបង់ការងារដើមរបស់ខ្លួន។
គូស្នេហ៍ទាំងពីរអាចរកប្រាក់ចំណូលយ៉ាងច្រើនតាមរយៈការធ្វើដំណើរនេះដោយការសរសេរ Blog, Project ទាក់ទងនឹងការធ្វើដំណើរ និងជាពិសេសគឺតាមរូបថតដ៏ស្រស់ស្អាតរបស់គេតែម្ដង។ មកដល់ពេលនេះ Renee មានអ្នក Fllow ក្នុង Instagram ដល់ទៅ ២២០, ០០០ នាក់ឯណោះ។
Renee បានបង្ហាញអាថ៌កំបាំងមួយនៅពីក្រោយរូបថត និងការធ្វើដំណើរនេះថា «គន្លឹះសំខាន់គឺត្រូវថតនៅពេលដែលពន្លឺថ្ងៃស្អាតបំផុត និយាយឲ្យចំគឺពេលព្រះអាទិត្យរះ និងលិច។ ពេលពន្លឺស្រទន់បែបនេះ រូបថតមើលទៅស្អាតបំផុត» ។
«គន្លឹះមួយទៀតគឺរូបថតគួរតែមានមនុស្សនៅក្នុងនោះ។ ហេតុផលសំខាន់គឺយើងអាចដឹងថាតើទឹកជ្រោះ ភ្នំ ឬព្រៃនៅខាងក្រោយនោះមានទំហំធំប៉ុណ្ណា។ វាពិបាកណាស់ក្នុងការដឹងពីទំហំពិតប្រាកដបើគ្មានមនុស្សក្នុងនោះ» Renee បន្ថែម។
បច្ចុប្បន្ននេះ ប្ដីប្រពន្ធទាំងពីរកំពុងព្យាយាមសម្រេចបេសកកម្មថ្មីមួយគឺត្រូវធ្វើដំណើរឲ្យគ្រប់ឧទ្យានជាតិទាំង ៥៩ នៅសហរដ្ឋអាមេរិកដោយត្រូវរស់នៅក្នុងឡាន Van របស់ខ្លួន។ ពួកគេបានទៅដល់ឧទ្យានជាតិ ៣៤ ហើយក្នុងចំណោម ៥៩ នោះ។ គម្រោងបន្ទាប់របស់ពួកគេគឺទៅប្រទេសនៅទ្វីបអាហ្វ្រិក ប្រទេសអាហ្សង់ទីន និងកោះ Greenland៕
អាន៖ មោទនភាពម្ដាយ! កម្រងរូបភាពបង្ហាញការបំបៅដោះកូនជារឿងអស្ចារ្យរបស់ម្ដាយ
អាន៖ ១៦សន្លឹក Idea តុបតែងពិធីខួបកំណើតបែបទាន់សម័យ ត្រូវចិត្តយុវវ័យ