មោទនភាពម្ដាយ! កម្រងរូបភាពបង្ហាញការបំបៅដោះកូនជារឿងអស្ចារ្យរបស់ម្ដាយ
- 2017-07-20 03:02:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មោទនភាពម្ដាយ! កម្រងរូបភាពបង្ហាញការបំបៅដោះកូនជារឿងអស្ចារ្យរបស់ម្ដាយ
Ivette Ivens អ្នកថតរូបសញ្ជាតិលីទុយអានីមួយរូបបានបង្កើតគម្រោងដែលមានឈ្មោះថា Breastfeeding Goddesses ដើម្បីបង្ហាញរូបភាពស្រស់ស្អាតរបស់អ្នកម្ដាយពេលបំបៅដោះកូនជាមួយប្លង់ធម្មជាតិស្អាតៗជាច្រើន។ រូបភាពទាំងនេះអាចបញ្ជាក់បានថាការបំបៅដោះកូនគឺជារឿងធម្មតាបំផុត ហើយវាជាសម្រស់អស្ចារ្យម្យ៉ាងសម្រាប់ស្ត្រីជាម្ដាយ ដោយមិនចាំបាច់ថាម្ដាយមានដើមទ្រូងស្អាត ឬមិនស្អាត អ្វីដែលសំខាន់ឲ្យតែអាចឲ្យកូនបៅឆ្អែត និងចិញ្ចឹមកូនឲ្យធំធាត់បាន នោះវាក៏មានន័យបំផុតទៅហើយ។