​ដឹង​អត់? ពណ៌​បបូរមាត់​អាច​ប្រាប់​ពី​ស្ថានភាព​សុខភាព​របស់​អ្នក​បាន!

  • 2017-07-07 01:17:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពណ៌​បបូរមាត់ គឺ​ជាការ​​ចង្អុល​បង្ហាញ​អំពី​ស្ថានភាព​សុខភាព​របស់​អ្នក ហើយ​វា​អាច​ប្រាប់​អ្នក​អំពី​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​​ក្នុង​រាងកាយ​របស់​អ្នក ដូចជា ឈាម សរីរាង្គ ឬ​សីតុណ្ហភាព​របស់​អ្នក​ជាដើម។

១) ពណ៌​ក្រហម​ភ្លឺ

បបូរមាត់​ពណ៌ក្រហម គឺ​ជា​រឿង​ធម្មតា ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​មាន​បបូរមាត់​ពណ៌ក្រហម​ភ្លឺ​ខ្លាំង ភាគ​ច្រើន​បង្ហាញ​ថា​អ្នក មាន​ក្លិន​ដង្ហើម​អាក្រក់ និង ស្រេក​ឃ្លាន​ចង់​ទទួលទាន​អាហារ​សម្រន់​ខ្លាំង។ វា​ក៏​បង្ហាញ​ឲ្យ​ឃើញ​ថា រាយកាយ​របស់​អ្នក​កំពុង​តែ​ក្តៅ​ខ្លាំង ហើយ​ថ្លើម និង​លំពែង​របស់​អ្នក​ធ្វើ​ការ​លើស​កំណត់​ផងដែរ។ សូម​ទទួលទាន​ទឹក​ត្រជាក់​ឲ្យ​បាន​ច្រើន ដើម្បី​កាត់​បន្ថយ​កំដៅ​រាងកាយ និង​ទទួលទាន​បន្លែ ដូចជា ម្រះ និង ស្ពៃ Celery ជាដើម។

២) ពណ៌​ផ្កា​ឈូក​ស្លេក ឬ ប្រផេះ

ប្រសិន​បើ​បបូរមាត់​របស់​អ្នក​មើល​ទៅ​ស្លេក​ខ្លាំង​ជាង​ធម្មតា នោះ​បង្ហាញ​ថា​វាជា​សញ្ញា​នៃ​ភាព​ស្លេកស្លាំង។ រាយកាយ​របស់​អ្នក​ខ្វះ​ប្រូតេអ៊ីន​ក្រហម អេម៉ូក្លូប៊ី (Hemoglobin) ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ដឹក​ជញ្ជូន​អុកស៊ីហ្សែន​នៅ​ក្នុង​ឈាម ហើយ​កោសិកា​ឈាម​ក្រហម​របស់​អ្នក​មាន​កម្រិត​ទាប ដែល​ជា​មូលហេតុ​នាំ​ឲ្យ​បបូរមាត់​អ្នក​ស្លេក។ អ្នក​ត្រូវ​ការ​ទទួល​ទាន​អាហារ​ដែល​សម្បូរ​ជាតិ​ដែក និង​វីតាមីន C ដូចជា ខាត់ណា សាច់ក្រហម និង ផ្លែ​ពុទ្រា ជាដើម។

៣) ពណ៌​ក្រហម​ក្រមៅ

ប្រសិន​បើ​អ្នក​មិនមែន​ជា​អ្នក​ជក់បារី វា​បង្ហាញ​ថា​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក​ត្រូវ​បាន​ដាក់​បន្ទុក​ធ្ងន់ និង​ផ្ទុក​ច្រើន​ពេក។ សម្អាត​ក្រពះ​របស់​អ្នក​ដោយ​ការ​ទទួល​ទាន បបរ​ស ទឹកដោះគោ​ជូរ និង ដំឡូង​ផ្អែម។ ទទួល​ទាន​អាហារ​ណា​ដែល​សម្បូរ ជាតិ​សរសៃ​ហ្វាយប៊ឺ និង​ទទួល​ទាន​ទឹក​ក្តៅ​ឧណ្ហៗ ជាមួយ​ទឹកក្រូច​ច្របាច់។

៤) ពណ៌ស្វាយ​ចាស់​ត្រង់​រង្វង់​បបូរមាត់

ប្រសិន​បើ​អ្នក​មាន​រង្វង់​បបូរ​មាត់​ពណ៌​ស្វាយ​ចាស់ វា​បង្ហាញ​ពី​អតុល្យភាព​នៅ​ក្នុង​រាងកាយ​របស់​អ្នក។ រាងកាយ​របស់​អ្នក​ពេល​ខ្លះ​អាច​នឹង​ត្រជាក់ និង​ពេល​ខ្លះ​ក្តៅ។ ប្រសិន​បើ​អ្នក​ជៀសវាង​ទទួល​ទាន​អាហារ​ហឹរ និង​ក្រៀម រួច​ងាក​មក​ទទួល​ទាន​អាហារ​ដូច​ជា បាយ ការ៉ុត គ្រាប់​ធញ្ញជាតិ​អាល់ម៉ុង ត្រី នោះ​អ្នក​នឹង​អាច​ទប់​ស្កាត់​បញ្ហា​នេះ​បាន​ជា​មិន​ខាន។

៥) ពណ៌ស្វាយ ឬ បៃតងប្រឿងៗ

បបូរ​មាត់​ពណ៌​ស្វាយ ឬ បៃតង​ប្រឿងៗ អាច​បង្ហាញ​ថា បេះដូង និង​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​របស់​អ្នក​មាន​បញ្ហា។ យល់​ល្អ សូម​អ្នក​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​វេជ្ជបណ្ឌិត។

៦) ពណ៌ស៊ីជម្ពូរ

ប្រសិន​បើ​បបូរ​មាត់​របស់​អ្នក​មាន​ពណ៌​ស៊ីជម្ពូរ​ពី​ធម្មជាតិ នោះ​បង្ហាញ​ថា​អ្នក​មាន​សុខភាព​ល្អ​ឥតខ្ចោះ​តែម្តង ដូច្នេះ​អ្នក​មិន​ចាំបាច់​ព្រួយ​បារម្ភ​ឡើយ៕

ប្រភព ៖ visiontimes interesting-facts

ប្រែសម្រួល ៖ សេង ឡុង

អត្ថបទថ្មី