Tips សម្រាប់ស្រីៗ រៀបចំរបស់របរដាក់វ៉ាលីឲ្យ​មានសណ្តាប់ធ្នាប់​ល្អ

  • 2017-07-04 10:34:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធ្លាប់​ទេ​ឱ្យ​តែ​ពេល​រៀប​ចេញ​ដំណើរ​ផ្លូវ​ឆ្ងាយ​ម្តង​ៗ​ កើត​ទុក្ខ​តែ​រឿង​រៀប​ចំ​ខោ​អាវ​ហ្នឹង​តែ​ម្តង​។ ពេល​ខ្លះ​មាន​វ៉ាលី​ដាក់​ហើយ​ នៅ​តែ​ធុញ​ទ្រាន់​មិន​ដឹង​រៀប​យ៉ាង​ម៉េច​ឱ្យ​ខោ​អាវ​ និង​សម្ភារៈ​ផ្សេង​ៗ​ទៀត​មាន​សណ្តាប់​ធ្នាប់​ឡើយ​។ ​ប៉ុន្តែ​កុំ​បារម្ភ​ កញ្ញា នឹង​ប្រាប់​ពី​វិធី​មួយ​ចំនួន​ក្នុង​ការ​រៀប​ចំ​សម្ភារៈ​ដាក់​ក្នុង​វ៉ាលី​សម្រាប់​ការ​ធ្វើ​ដំណើរ​របស់​អ្នក​៖

១. មូរ​ខោ​អាវ​ជា​ដុំ​ៗ​៖ វិធី​នេះ​ជួយ​ឱ្យ​យើង​ដាក់​ខោ​អាវ​ក្នុង​វ៉ាលី​បាន​ច្រើន​ និង​ងាយ​ស្រួល​ដាក់​ឬ​ដក​ចេញ​។

២. រៀប​វា​ត្រួត​លើ​គ្នា​៖ ខោ​អាវ​ដែល​យើង​បាន​មូរ​ជា​ដុំ​ៗ​ហើយ ​ត្រូវ​រៀប​វា​ត្រួត​លើ​គ្នា​។

៣. អាវ​ទ្រនាប់​៖ គួរ​ដាក់​ស្រោម​ជើង​ឬ ​ខោ​ទ្រនាប់​នៅ​ពី​ក្រោម​អាវ​ទ្រនាប់​កុំ​ឱ្យ​វា​ខូច​ទ្រង់​ទ្រាយ​។

៤. មាន​កាបូប​ដាក់​គ្រឿង​សម្អាង​៖ គួរ​មាន​កាបូប​មួយ​សម្រាប់​ដាក់​សម្ភារៈ​គ្រឿង​សម្អាង​មួយ​ឡែក​។

៥. កូន​កាបូប​ដាក់​គ្រឿង​អលង្ការ​៖ ប្រើ​កូន​កាបូប​តូច​មួយ​ដាក់​គ្រឿង​អលង្ការ​ កុំ​ឱ្យ​ជ្រុះ​រប៉ាត់​រប៉ាយ​។

៦. របស់​ប្រើ​ប្រាស់​ក្នុង​បន្ទប់​៖ ឧទាហរណ៍​ដូច​ជា​សាប៊ូ​ដុះ​ខ្លួន ឬ​សាប៊ូ​កក់​សក់​ត្រូវ​ដាក់​នៅ​ក្នុង​ថង់​ប្លាស្ទិច ​ដើម្បី​ជៀស​វាង​កុំ​ឱ្យ​ហៀរ​ចេញ​មក​ក្រៅ​។

៧. យក​តែ​របស់​សំខាន់​៖ ពុំ​គួរ​យក​របស់​កំប៉ិក​កំប៉ុក​ទៅ​ច្រើន​​ទេ​ គួរ​រៀប​ចំ​ទៅ​តាម​ទី​កន្លែង​ដែល​អ្នក​ត្រូវ​ទៅ​៕

​ចុចអាន៖បារម្ភ​សុវត្ថិភាព​កាបូប​អីវ៉ាន់​​ពេល​ធ្វើ​ដំណើរ គួរ​ធ្វើ​យ៉ាង​ណា​ល្អ?

ប្រភព៖ Brightside ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម