បារម្ភ​សុវត្ថិភាព​កាបូប​អីវ៉ាន់​​ពេល​ធ្វើ​ដំណើរ គួរ​ធ្វើ​យ៉ាង​ណា​ល្អ?

  • 2017-06-21 02:58:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រី​ៗ​ជា​ពិសេស​ ពេល​​ដើរ​លេង​ម្ដង​ៗ​តែង​អ៊ីវ៉ាន់​ និងខោអាវ​ស្អាត​ៗ​ដែល​​យើង​ស្រឡាញ់​បំផុត​ឲ្យ​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន។ ​ ​បញ្ហា​ត្រង់​ថា​សុវត្ថិភាព​អីវ៉ាន់​ល្អ​ៗ​​របស់​យើង​អាច​ពិបាក​​​ថែរក្សា។ តើ​គួរ​ធ្វើ​យ៉ាង​ណា​ល្អ?

១. ដំបូង​ត្រូវ​រៀប​​អីវ៉ាន់​ឲ្យ​ឆ្លាត៖ ដើម្បី​កាត់​បន្ថយ​ចំនួន​ខ្លះ​កុំ​ឲ្យ​ច្រើន​ពេក។ ឧទាហរណ៍​បើ​ទៅ​លេង​សមុទ្រ មិន​ចាំ​បាច់​យក​កាបូប​ ឬស្បែក​ជើង​ Brand អី​ទេ​។ ​ត្រៀម​​របស់​ខ្លះត្រូវ​ជាមួយ​សមុទ្រ​​ ឬ​ត្រូវ​ទឹក​មិន​ខូច​ទៅ​បាន​ហើយ។

២. ដាក់​ព័ត៌មាន​ខ្លះ​នៅ​ជាប់​កាតាប៖ ដូច​ជា​កាត​សណ្ឋាគារ​ដែល​យើង​នៅ​ លេខ​ទូរស័ព្ទ​ ឬអ្វី​ក៏​ដោយ​ឲ្យ​តែ​ងាយ​ទាក់ទង​មក​យើង។ ​វិធី​នេះ​ដើម្បី​ការពារ​ក្រែង​​មាន​ករណី​​វង្វេង​កាបូប​នៅ​កន្លែង​ធ្វើ​ដំណើរ អ្នក​រើស​បាន​គេ​ងាយ​ទាក់​ទង​មក​យើង។

៣. ថត​ចម្លង៖ គួរ​តែ​ថត​ចម្លង​ឯកសារ​សំខាន់​ៗ​​ដូច​ជា​ Passport ជា​ដើម​ទុក​នៅ​កាបូប​ផ្សេង​គ្នា​ ជា​ពិសេស​គឺ​ពេល​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស។

៤. ​ដាក់​កាបូប​នៅ​កន្លែង​ងាយ​​​មើល​ឃើញ៖ ដើម្បី​​អាច​ឃើញ​​​ទាន់​ពេល​ករណី​គេ​ចង់​លួច​អីវ៉ាន់។ បើ​ជៀស​ដាក់​កាបូប​ឆ្ងាយ​មិន​បាន​ យើង​គួរ​ប្រមូល​វត្ថុ​មាន​តម្លៃ​ដាក់​ក្នុង​កាបូប​តូច​ជិត​ខ្លួន​វិញ។

៥. ចាំ​ព័ត៌មាន​ទាក់ទង​នឹង​កាបូប​យើង​ឲ្យ​​ច្បាស់៖ ដូច​ជា​​ពណ៌​អ្វី​ ម៉ាក​អ្វី​ ទំហំ​ប្រហែល​ប៉ុន្មាន​ និង​មាន​អ្វី​ខ្លះ​ក្នុង​នោះ។ វិធី​នេះ​គឺ​ងាយ​ស្រួល​រៀប​រាប់​ប្រាប់​ប៉ូលិស​ ឬសន្តិសុខ​ក្នុង​ករណី​​បាត់​ពេល​ធ្វើ​ដំណើរ៕

អាន៖ រឿង​ល្អ៧យ៉ាង​នឹង​កើត​ឡើង​ពេល​អ្នក​​បាន​ធ្វើ​ដំណើរ​​​​កម្សាន្ត​​​ជាមួយ​មហាមិត្ត

អាន៖ ១៦សន្លឹក​បង្ហាញ​ថា​ ប៉ារីស​ គឺ​ជា​កន្លែង​ដ៏​អស្ចារ្យ​បំផុត​សម្រាប់​គូស្នេហ៍ ​​​​​​​​

ប្រភព៖ fashionmagazine ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម