វ៉ែនតា ៦ ម៉ូដែល តារា​ស្រី​ល្បី​ៗ​លំដាប់​ពិភពលោក​ចូលចិត្ត​បំផុត

  • 2017-06-28 02:06:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វ៉ែនតា​ខ្មៅ ឬ​ប្រភេទ​វ៉ែនតា ray-ban គឺជា​គ្រឿង​លម្អ​ខ្លួន​មួយ ដែល​តារា​ស្រី​ល្បី​ៗ​ចូលចិត្ត​យក​តាម​ខ្លួន​បំផុត និង​ស្ទើរតែ​គ្រប់​កាលៈទេសៈ។ ៦ ម៉ូដែល​ខាង​ក្រោម​នេះ​តារា​លំដាប់​កំពូល​ៗ​ដូចជា kendall jenner,Gigi Hadid, Rihanna និង​តួ​ស្រី​របស់​ហូដីវូដ​ដទៃ​ទៀត​ចូលចិត្ត​ពាក់៖

១.ម៉ាក Jojo Cat Eye Sunglasses៖ មាន Kiely jenner, Gigi Hadid និង​តារា​ស្រី​មួយ​ចំនួន​ទៀត​ចូលចិត្ត​ពាក់​វា​ពេល​ចេញ​ក្រៅ។

២.ម៉ាក Oversized Round Sunglasses៖ ចំណែក​ម៉ូដ​នេះ​ក៏​មាន​តារា​ស្រី​ជាច្រើន​ចាប់អារម្មណ៍​ដែរ។

៣.ម៉ាក ROUND៖ កំពូល​តារា​បង្ហាញ​ម៉ូដ​ស្រី​ដូចជា kendall jenner និង​តារា​ដទៃ​ទៀត​ចូលចិត្ត​ម៉ូដ​នេះ​ណាស់ ព្រោះ​ថា​មាន​ទំហំ​តូច និង cute។

៤.ម៉ាក Oversized Aviator Sunglasses៖ វ៉ែនតា​ម៉ាក​នេះ​មាន​ភាព​ល្បីល្បាញ​ជាច្រើន​ឆ្នាំ​មក​ហើយ។

៥.ម៉ាក Victoria Mirror Sunglasses៖ តារា​បង្ហាញ​ម៉ូដ និង​ជា​ពិធី​ការិនី Chrissy Teigen ក៏​ចូលចិត្ត​វ៉ែនតា​ម៉ូដ​នេះ​ដែរ ព្រោះ​មាន​ពណ៌​ស្រស់​ស្អាត និង​អាច​ការពារ​ពន្លឺ​ថ្ងៃ​បាន​ល្អ។

៦.ម៉ាក Vintage Cat Eye Sunglasses៖ តារា​ស្រី​ល្បី​ៗ​ដូចជា Kourtney Kardashian, Rihanna តែង​ជ្រើសរើស​វ៉ែនតា​នេះ​រហូត ពេល​ចេញ​ក្រៅ៕

ចុចអាន៖៥ យ៉ាង​ត្រូវ​ដឹង បើ​មិន​ចង់​ខ្ជះខ្ជាយ​លុយ​ឥតប្រយោជន៍​លើ​ការ​ត​រោមភ្នែក

ប្រភព៖ fustany ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម