ស្រី​ៗ​ផាត់​មុខ​រាល់​ថ្ងៃ​មាន​ដឹង​ភាព​ខុស​គ្នា​របស់​វត្ថុ​ទាំង ​២ ​នេះ​អត់?

  • 2017-06-13 07:59:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សព្វ​ថ្ងៃ​នេះ​នារី​ដែល​ទាន់​សម័យ​ភាគ​ច្រើន​ តែង​តែ​ពេញ​និយម​ជាមួយ​ការ​ផាត់​មុខ​រាល់​ពេល​ចេញ​ទៅ​ខាង​ក្រៅ ​មិន​ថា​ទៅ​សាលា ​ឬ​ទៅ​ធ្វើ​ការ​ទេ​។ ​ប៉ុន្តែ​មិន​ប្រាកដ​ថា​ អ្នក​ដែល​ចូល​ចិត្ត​ផាត់​មុខ​ទាំង​នោះ​សុទ្ធ​តែ​ដឹង​ច្បាស់​ពី​មុខ​ងារ​គ្រឿង​សម្អាង​សម្រាប់​តុប​តែង​មុខ​គ្រប់​ប្រភេទ​ទេ​ ជាក់​ស្តែង​ដូច​ជា​ប្រភេទ ​BB ​Creams ​និង ​CC ​Creams​ នេះ​ជា​ដើម​៖

១. BB ​Creams៖ ​ជា​ប្រភេទ​សាច់​ឡេ​លាយ​ម្សៅ ​ដែល​មាន​ពណ៌​ភ្លឺ​ជាង​ម្សៅ​ទ្រនាប់​ និង​មាន​ការ​ពេញ​និយម​ខ្លាំង​សម្រាប់​ការ​ប្រើ​ប្រាស់​របស់​ប្រជាជន​នៅ​តំបន់​អាស៊ី​។ ​ផលិត​ផល ​BB ​Creams​ ខ្លះ​មាន​អត្ថ​ប្រយោជន៍​ការពារ​កម្តៅ​ថ្ងៃ ​និង​ប្រឆាំង​អុក​ស៊ីត​កម្ម​លើ​ស្បែក​មុខ​ ហើយ​ជា​ពិសេស​ធ្វើ​ឱ្យ​ស្បែក​មាន​ជាតិ​សំណើម​។ ​ប៉ុន្តែ​អ្នក​មិន​គួរ​យក​វា​ទៅ​ប្រើ​ជំនួស​ផលិត​ផល​ការពារ​កម្តៅ​ថ្ងៃ​មួយ​ចំនួន​ឡើយ​។

២​. CC ​Creams៖ ​ជា​ប្រភេទ​សាច់​ឡេ​លាយ​ម្សៅ​ដូច​ BB ​Creams ​ដែរ ​ប៉ុន្តែ​មុខ​ងារ​សំខាន់​របស់​វា​គឺ​ធ្វើ​ពណ៌​សម្បុរ​ស្បែក​មុខ​របស់​អ្នក​មាន​សភាព​ម៉ដ្ឋ​ស្មើ​សាច់​។ ​នៅ​ពេល​ដែល​សាច់​ឡេ ​CC ​Creams ជ្រាប​ចូល​អស់ ​វា​នឹង​ធ្វើ​ឱ្យ​ស្បែក​មុខ​របស់​អ្នក​ភ្លឺ​រលោង​ ប៉ុន្តែ​នៅ​តែ​​រក្សា​សម្បុរ​ស្បែក​មុខ​ដើម​បាន​ដដែល​៕

ប្រភព៖ Brightside ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម