សុខចិត្តអត់លុយចាយ ឲ្យតែបានរបស់ ៥ យ៉ាងនេះ ស្រីៗគឺស្កប់ស្កល់ហើយ!
- 2017-06-07 04:14:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុខចិត្តអត់លុយចាយ ឲ្យតែបានរបស់ ៥ យ៉ាងនេះ ស្រីៗគឺស្កប់ស្កល់ហើយ!
ជឿអត់ថាមនុស្សស្រីទោះគ្មានលុយចាយ ក៏អាចរីករាយបានដែរ ឲ្យតែបានរបស់ ៥ យ៉ាងខាងក្រោមនេះ។ របស់ទាំងនោះមានដូចជាសំលៀកបំពាក់,គ្រឿងសម្អាង និងអ្វីៗច្រើនទៀត...៖
១.កាបូប brand brand៖ ដើម្បីបំពេញក្ដីស្រមៃខ្លួនស្រីៗទោះគ្មានលុយដាក់ក្នុងកាបូបក៏ដោយ ឲ្យតែបានទិញទិញទំនិញម៉ាកថ្មីៗនេះគឺបានគ្រប់គ្រាន់ហើយ។ ព្រោះថាស្រ្តីគ្រប់វ័យទាំងអស់ ពិតជាត្រូវការរបស់មួយនេះ ខ្លាំងណាស់។
២.ស្បែកជើង៖ នេះជាអ្វីដែលមនុស្សស្រីត្រូវការបំផុត ហើយរីករាយបំផុតនោះ គឺពេលបានពាក់ស្បែកជើងថ្មី។ ព្រោះយើងមានតម្រូវការច្រើនម៉ូដច្រើនម៉ាកណាស់ តាំងពីស្បែកជើងសម្រាប់ពាក់នៅផ្ទះ,ស្បែកជើងកែវសម្រាប់ពាក់ទៅធ្វើការ,ស្បែកជើងសម្រាប់ពាក់ទៅចូលរួមកម្មវិធីផ្សេងៗ,ស្បែកជើងកីឡា និងមានផ្សេងៗទៀត។
៣.ក្រែម៖ មនុស្សស្រីភាគច្រើនសន្សំប្រាក់ទិញក្រែមលាបមាត់ដែលមានទាំងប្រភេទស្ងួត,ទឹក និងជក់,មិនថាជាពណ៌ស្រាល ឬពណ៌ដិតខ្លាំងជាដើម ហើយមានច្រើនម៉ូដទៀតផង។ សម្រាប់យើងជាស្រីឲ្យតែមានម៉ូដថ្មីគឺទុកលុយទិញគ្រឿងសម្អាងប្រភេទនេះឲ្យទាល់តែបាន។ ក្រៅពីនោះក៏នៅទិញជក់ផាត់មុខ និងកូល័រផាត់ភ្នែក និងកូល័រថ្ពាល់ផងដែរ។
៤.eyeliner៖ ក៏ជាប្រភេទគ្រឿងសម្អាងដែលធ្វើឲ្យមនុស្សស្រីសប្បាយរីករាយ និងមានមោទនភាពចំពោះខ្លួនឯងដែរ ព្រោះវាអាចជួយលើកសម្រស់ភ្នែកយើងឲ្យរឹតតែស្អាតបាន។ មិនថា eyeliner ជក់,ជាខ្មៅដៃ ឬជាទៀននោះទេ ស្រីៗយើងទិញទាំងអស់។ លើសពីនេះ BB cream ក៏ធ្វើឲ្យមនុស្សស្រីសុខចិត្តញ៉ាំមីមួយអាទិត្យ ឲ្យតែបានវា។
៥.សំលៀកបំពាក់៖ កុំថាឡើយមួយហាងមានលក់បញ្ចុះតម្លៃនោះ មានប្រាំហាង ក៏ស្រីៗតម្រង់ជួរគ្នាចាំទិញទាំងអស់ដែរ ហើយបើខោអាវតាម online ទៀតគឺថា order ឥតល្ហែតែម្ដង។ សំលៀកបំពាក់ថ្មីនេះហើយជាអ្វីដែលធ្វើឲ្យមនុស្សស្រីរីករាយ និងមានភាពជឿជាក់លើខ្លួនឯង៕