មក​ស្គាល់​អ្នក​បើក​ឡាន​តាក់ស៊ី​ Uber ដែល​ស្អាត​បំផុត​លើ​ពិភព​លោក

  • 2017-05-31 08:59:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

Joyce Tadeo អាយុ​ ២៧​ ឆ្នាំ​ ជន​ជាតិ​ហ្វីលីពីន​ ត្រូវ​បាន​គេ​ដាក់​ដាក់​រហស្សនាម​​ថា​ជា​អ្នក​បើក​ Uber ដ៏​ស្រស់​ស្អាត​ និង​សិច​ស៊ី​បំផុត​លើ​ពិភពលោក។​ (Uber គឺ​សំដៅ​លើ​រថយន្ត​តាក់ស៊ី​ដែល​អ្នក​ជិះ​ត្រូវ​ Call ហៅ​តាម​រយៈ Uber app បន្ទាប់​មក​អ្នក​បើក Uber នឹង​ស្វែងរក​ទីតាំង​អ្នក​ចង់​ជិះ​នោះ​ ហើយ​ជូន​គេ​ទៅ​ដល់​គោលដៅ)។

​​តាម​ពិត​ទៅ​ Joyce គឺ​ជា​សិស្ស​ផ្នែក​ដេរ​សំលៀក​បំពាក់​ ហើយ​ការ​បើកUber នេះ​គឺ​ជា​ការងារ​ពេល​ទំនេរ​​​មួយ​របស់​នាង។​ ​

Joyce ធ្លាប់​ប្រាប់​ថា​នាង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​អតិថិជន​ជា​ច្រើន​ជា​ពិសេស​បុរស​ៗ​ដោយ​សា​តែ​សម្រស់​ និង​ភាព​រស់​រាយ​របស់​នាង។​ មាន​អតិថិជន​ខ្លះ​ថែម​ទាំង​ស្នើ​នាង​មក​ធ្វើ​ជា​អ្នក​បើក​បរ​ផ្ទាល់​ខ្លួន​របស់​គេ​ទៀត​ផង។​ ​

បើ​ទោះ​បែប​នេះ​ក្ដី​ Joyce នៅ​តែ​ប្រកាន់ខ្ជាប់​ការងារ​ជា​អ្នក​បើក​ Uber របស់​នាង ហើយ​នាង​សប្បាយ​ចិត្ត​ពេល​បាន​ទទួល​ការ​ចាប់​អារម្មណ៍​ច្រើន​បែប​នេះ៕

អាន៖ លេង​សើច​ម៉េច​បាន​ អ្នក​លក់​ស្អាត​ពេក​ អតិថិជន​មក​ទិញ​ដើម្បី​បាន​ថត​ជាមួយ ​ អាន៖ ខ្ចី​ល្វក់​តែ​ម្តង! សម្រស់​កូន​ស្រី ​Paul ​Walker ​ពេញ​វ័យ ​១៨​ ឆ្នាំ​

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ Chhai Yarith