លេង​សើច​ម៉េច​បាន​ អ្នក​លក់​ស្អាត​ពេក​ អតិថិជន​មក​ទិញ​ដើម្បី​បាន​ថត​ជាមួយ

  • 2017-05-17 02:16:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កាល​ពី​ពេល​ថ្មី​ៗ​នេះ​ អ្នក​លក់​អាហារ​តាម​ផ្លូវ​នៅ​ប្រទេស​វៀតណាម​ម្នាក់​មាន​ភាព​ល្បី​ល្បាញ​ភ្លាម​ៗ​​មិន​មែន​ព្រោះ​​តែ​អាហារ​​​នាង​លក់​ទេ​​ តែ​ដោយ​សារ​សម្រស់​ដ៏​ស្រស់​ស្អាត​របស់​ខ្លួន​ទៅ​វិញ។​

ស្រី​ស្អាត​រូប​នេះ​គឺ​ជា​អ្នក​លក់​ទឹក​ផ្លែឈើ​ស្រស់​​នៅ​តូប​តូច​មួយ​ស្ថិត​នៅ​ជ្រុង​ម្ខាង​ផ្សារ​​​ប៉ុណ្ណោះ ប៉ុន្តែ​​មាន​អតិថិជន​ចេញ​ចូល​ឥត​ដាច់។ ​​ពួក​គេ​ចាប់អារម្មណ៍​អ្នក​​លក់​ជាង​ទឹក​ផ្លែឈើ​ ហើយ​​នាំ​គ្នា​ទៅ​ទិញ​ដើម្បី​បាន​ថត​រូប​ជាមួយ​អ្នក​លក់​ដែល​ជា​ស្រី​ស្អាត។​ ​​​​​

​មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ មាន​អ្នក​ទិញ​​ខ្លះ​អះអាង​ថា​គេ​នឹង​ទិញ​ទឹក​ផ្លែឈើ​របស់​នាង​​ដរាប​ណា​​នាង​ព្រម​ថត​​រូប​ជាមួយ​ពួក​គេ​ប៉ុណ្ណោះ​។​ ទោះ​អញ្ចឹង​ក៏​ដោយ​​ ស្រី​ស្អាត​រូប​នេះ​​នៅ​តែ​ញញឹម​​ហើយ​ព្រម​តាម​សំណើ​របស់​អតិថិជន​ជា​និច្ច។​ ​នាង​​បាន​បញ្ជាក់​​ដែរ​ថា​ឥឡូវ​នេះ​នាង​​ក្លាហាន​ជាង​មុន​ក្នុង​ការ​ថត​ជាមួយ​អ្នក​ទិញ​របស់​នាង​បាន​គ្រប់​ពេល​៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម