ឧស្សាហ៍​ធ្វើ​ម៉ូដ​សក់ មាន​វិធី​អី​ការពារ​មិន​ឲ្យ​សក់​ខូច​បែក​ចុង?

  • 2017-05-22 05:05:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

លេង​ម៉ូដ​សក់​សាមញ្ញៗ ច្បាស់​ជា​មិន​ទាក់​ទាញ​ទេ អ៊ីចឹង​ហើយ​ស្រីៗ​ជៀស​មិន​ផុត​ពី​ការ​លេង​ម៉ូដ​សក់​ប្លែកៗ​ដើម្បី​ឲ្យ​ស្រស់​ស្អាត ថែម​ទាំង​សម​នឹង​ទម្រង់​មុខ។ ចង់​មិន​ចង់​ការ​ធ្វើ​ម៉ូដ​សក់​ញឹក​ញាប់ ដូច​ជា​ប្តូរ​ពណ៌​សក់ កៀប​សក់ អ៊ុត​សក់ ឬ​ធ្វើ​ម៉ូដ​សក់​ផ្សេងៗ នឹង​បណ្តាល​ឲ្យ​ខូច​សក់ ដូច្នេះ​ត្រូវ​តែ​មាន​វិធី​ការពារ​ទើប​សក់​នៅ​តែ​ស្អាត។ ឈប់​បារម្ភ​ទៀត​ទៅ ថ្ងៃ​នេះកញ្ញា នឹង​ចែក​រំលែក​វិធី​ងាយៗ​ជួយ​ការពារ​សក់​ខូច​យ៉ាង​មាន​ប្រសិទ្ធ​ភាព​សម្រាប់​អ្នក​ចូល​ចិត្ត​លេង​ម៉ូដ​សក់។   #លាប​ផលិត​ផល​ការពារ​សក់៖ មុន​ធ្វើ​ម៉ូដ​សក់​គួរ​តែ​លាប​ផលិត​ផល​ការពារ​ជា​មុន ព្រោះ​តិច ឬ​ច្រើន​ផលិត​ផល​ទាំង​នោះ​អាច​ជួយ​ការពារ​សក់​ពី​ការ​ខូច​បែក​ចុង។

#កុំ​ប្រើ​កម្ដៅ​ខ្លាំង​ពេក​នៅ​ពេល​ធ្វើ​សក់៖ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​កុំ​ប្រើ​ឧបករណ៍​ធ្វើ​ម៉ូដ​សក់​ក្តៅ​ខ្លាំង​ពេក​ព្រោះ​វា​ធ្វើ​ឱ្យ​ងាប់​សរសៃ​សក់​។

#ផ្ដល់​អាហារ​បំប៉ន​ជាប្រចាំ៖ អ្នក​គួរ​ប្រើ​ផលិត​ផល​បំប៉ន​បន្ថែម​ តែ​ត្រូវ​ប្រាកដ​ថា​វា​ត្រូវ​ជាមួយ​ប្រភេទ​សក់​អ្នក។   #សម្ងួត​សក់​ជាមួយ​កន្សែង​ពោះ​គោ៖ បន្ទាប់​ពី​ងូត​ទឹក​ ត្រូវ​ប្រើ​កន្សែង​ផ្ដិត​សក់​ថ្នមៗ​ ហើយ​អូស​វា​ពី​គល់​មក​ចុង​។​ មិន​ត្រូវ​យក​កន្សែង​មក​រុំ​ជុំ​វិញ​ក្បាល​ទេ​ ព្រោះ​វា​អាច​បំផ្លាញ​ឫស​សក់។​

  #មិនត្រូវសិត​សក់​ខ្លាំងៗ៖ កុំ​សិត​សក់​ភ្លាមៗ​បន្ទាប់​ពី​ងូត​ទឹក​។​ ចាំ​ឲ្យ​វា​ស្ងួត ហើយ​យក​ដៃ​ញែក​សក់​របស់​អ្នក​ បន្ទាប់​មក​ត្រូវ​សិត​ពី​ចុង​មុន​។​ ត្រូវ​ប្រើ​ក្រាស់​ដែល​មាន​ធ្មេញ​ធំ។​   ចុង​ក្រោយ ​កញ្ញា​សូម​ណែ​នាំ​ផលិត​ផល​ថែរក្សា​សក់​ភើហ្វិកឃែរ ដែល​មាន​ពីរ​ប្រភេទ គឺ​សេរ៉ូម​និង​វីតាមីន។ ផលិតផល​ថែរក្សា​សក់​ភើហ្វិកឃែរ​ល្បី​ខ្លាំង​ខាង​ជំនួយ​សរសៃ​សក់ មាន​ប្រសិទ្ធិ​ភាព ការពារ​ព្យាបាល​សក់​ស្ងួត បែក​ចុង ឲ្យ​ប្រែ​មក​មាន​សំណើម ទន់ ភ្លឺ រលើប​រលោង និង​មាន​ក្លិន​ក្រអូប​ប្រហើរ។

សេរ៉ូម​ភើហ្វិកឃែរ​ចម្រាញ់​ចេញ​ពី​ប្រេង​គ្រាប់​ធញ្ញជាតិ​៣​ប្រភេទ មាន ប្រេង Argan ប្រេង​ផ្លែប៊ើរ និង​ប្រេង​សណ្ដែក។   ​ចំណែកវីតា​មីន​សក់​ភើ​ហ្វិកឃែ​រ ជា​​ប្រភេទ​គ្រាប់​ មាន​កំប៉ុង​ និង​​បន្ទះ មាន​៣ពណ៌។

ពណ៌​ស្វាយ៖ សម្រាប់​អ្នក​ចូល​ចិត្ត​ប្ដូរ​ពណ៌​សក់​​ញឹក​ញាប់​ ដែល​អាច​ជួយ​ឲ្យ​សក់​មាន​សភាព​ភ្លឺរលោង។

ពណ៌​ផ្កាឈូក៖ សម្រាប់​អ្នក​និយម​កៀបសក់ ដែល​មាន​ប្រសិទ្ធភាព ថែរក្សា​ ព្យាបាល​និង​ចិញ្ចឹម​កោសិកា​សក់​ខូច​ឲ្យ​រស់​ឡើង​វិញ។

ពណ៌​មាស៖​ សម្រាប់​សក់​ទូទៅ វា​ជួយ​ថែរក្សា​សរសៃសក់​គ្រប់​ប្រភេទ​ឲ្យ​លូតលាស់​បាន​ល្អ​ និង​ទន់​រលោង​បែប​ធម្មជាតិ។

របៀប​ប្រើ៖

  • លាង​សម្អាត​សក់​ឲ្យ​ស្អាត រួច​ជូត​ឲ្យ​ស្ងួត​ល្មម ឬ​នៅ​សើម​តិចៗ
  • ចាក់សេរ៉ូម ឬវីតាមីន​​ភើហ្វិកឃែរ​ ម៉ា​ល្មម​លើ​បាត​ដៃ រួច​លាប​លើ​សក់​ឲ្យ​សព្វ។   សេរ៉ូម​ និង​វីតាមីន​សក់ ភើហ្វិកឃែរ អាច​រក​ទិញ​បាន​នៅ​គ្រប់​ផ្សារ​ទំនើប និង​ផ្សារ​ធម្មតា៕           ​     ​

អត្ថបទ៖ ដេត ធន្នី

អត្ថបទពេញនិយម