ទម្លាប់​ប្រចាំ​ថ្ងៃ​៦​យ៉ាង​ ធ្វើ​ឲ្យ​សក់​ខូច​ដោយ​មិន​ដឹង​ខ្លួន

  • 2017-05-26 03:29:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សក់​ខូច​បែក​ចុង​គឺ​ជា​កង្វល់​របស់​ស្រីៗ​គ្រប់​រូប ទៅ​ណា​មក​ណា​ច្បាស់​ជា​មិន​មាន​ភាព​ជឿ​ជាក់​ឡើយ ម្លោះ​ហើយ​ការ​ថែ​រក្សា​សក់​គឺ​សំខាន់​ណាស់។ សក់​ខូច​បណ្តាល​មក​ពី​មូល​ហេតុ​ច្រើន​យ៉ាង ក្នុង​នោះ មាន​ទម្លាប់​ប្រចាំ​ថ្ងៃ​មួយ​ចំនួន​ក៏​អាច​បណ្តាល​ឲ្យ​សក់​ខូច​ដែរ  ដូច្នេះ​ហើយ​បើ​អ្នក​មាន​កំហុស​ទាំង​នេះ​អ្នក​គួរ​តែ​ចៀសវាង​ ហើយ​កែ​ប្រែ​វា​ឡើង​វិញ​ដើម្បី​កុំ​ឲ្យ​សក់​ខូច​ទាន់៖

១. ជ្រើស​រើស​សាប៊ូ​ ឬ​ផលិត​ថែរក្សា​សក់​ខុស៖ សាប៊ូ​ និង​ផលិត​ផល​ថែរក្សា​សក់​គឺ​ជា​រឿងចម្បង​ បើ​អ្នក​ជ្រើសរើស​ខុស ​នោះ​សក់​​នឹង​ខូច ដូច្នេះ​ហើយ​អ្នក​ត្រូវ​ចេះ​ជ្រើស​រើស​ផលិត​ផល​ណា ​ដែល​សម​ស្រប​នឹង​សរសៃ​សក់​។

២. កក់​សក់​ញឹក​ញាប់​ពេក​ និង​កម្រ​កក់​សក់៖ ការ​សម្អាត​សក់​ញឹក​ញាប់​ពេក​ ឬតិច​ដង​ពេក មិន​បាន​ផ្ដល់​ផល​ល្អ​ឲ្យ​សក់​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​វា​រឹត​តែ​បំផ្លាញ​សក់​ថែមទៀត ដូច្នេះ​ហើយ​អ្នក​ត្រូវ​កក់​សក់​ក្នុង​កម្រិត​ដ៏​សម​ល្មម​ដែល​សក់​ត្រូវ​ការ។

៣. សម្អាត​សក់​ដោយ​ប្រើ​ទឹក​ក្ដៅ៖ មនុស្ស​ជា​ច្រើន​តែង​តែ​ប្រើ​ទឹក​ក្ដៅ​ឧណ្ហៗដើម្បី​សម្អាត​សក់​ វា​ជា​កំហុស​មួយ​ដែល​អ្នក​ត្រូវ​តែ​កែប្រែ ព្រោះ​ទឹក​ក្ដៅ​អាច​ធ្វើ​ឲ្យ​សក់​​ងាប់​ និងអស់​ជាតិ​ប្រេង។

៤. ​កៀប និង​ផ្លាស់ប្តូរ​ពណ៌​សក់​ញឹក​ញាប់៖ គួរ​តែ​ដឹង​ហើយ​ថា​ការ​ប្តូរ​ពណ៌​សក់​ញឹក​ញាប់ ឬ​ប្រើ​ម៉ាស៊ីន​កៀប​សក់​ មូរសក់​វា​បំផ្លាញ​សក់​របស់​អ្នក​ ដែល​ធ្វើ​ឲ្យ​សក់​ស្ងួត​ គ្មាន​សំណើម​ ដូច្នេះ​បើ​អាច​ ​កុំ ឧស្សាហ៍​ប្តូរ​ពណ៌​សក់ ឬ​កៀប​សក់​ពេក។

៥. សិត​សក់​ញឹក​ញាប់​ និង ខ្លាំង​ៗ​ពេក៖ សិត​សក់​ច្រើន​ហួស​អាច​ធ្វើ​ឲ្យ​សក់​របស់​អ្នក​ផុយ​ស្រួយ​ ដូច្នេះ​ អ្នក​មិន​គួរ​សិត​សក់​របស់​អ្នក​ភ្លាម​ៗ​បន្ទាប់​ពី​ការ​សម្អាត​នោះ​ទេ​។ រង់ចាំឲ្យ​សក់​ស្ងួត ​ចៀសវាង​សិត​វា​នឹង​ម្រាម​ដៃ​  ហើយ​កុំ​សិត​ខ្លាំង​ៗ និងត្រូវ​ប្រើ​ក្រាស់​សិត​សក់​ណា​ដែល​មាន​ធ្មេញ​ល្មម។

៦.ចង​សក់​តឹង​ពេក ឬ​គេង​ទាំង​ចង​សក់៖ ធ្វើ​បែប​នេះ​មិន​ត្រឹម​តែ​រារាំង​ដល់​ការ​លូត​លាស់​របស់​សក់ ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​​ធ្វើ​ឲ្យ​សក់​ខូច​ដោយ​មិន​ដឹង​ខ្លួន។

សក់​សំខាន់​ណាស់ ដូច្នេះ​ហើយ​អ្នក​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ថែរក្សា​វា​ឲ្យ​បាន​ល្អ។ មិន​បាច់​បារម្ភ​ច្រើន​ពេក​ទេ សក់​ខូច​អាច​កែ​ខៃ​បាន​ដោយ​វិធី​ធម្មជាតិ និង​ប្រើ​ផលិត​ផល​ជំនួយ​សក់ និង​ព្យាបាល​សក់​ខូច​ដែល​មា​នគុណភាព។ សេរ៉ូម និង​វីតាមីន​សក់​ភើហ្វិកឃែរ គឺ​ជា​ផលិត​ផល​ថែរក្សា​សក់ មាន​ប្រសិទ្ធភាព​ការពារ​និង​ព្យាបាល​សក់​ស្ងួត បែក​ចុង ឲ្យ​ប្រែ​មក​មាន​សំណើម ទន់ ភ្លឺ​រលោង និង​មាន​ក្លិន​ក្រអូប​ប្រហើរ។

សេរ៉ូម និងវីតាមីនសក់ ភើហ្វិកឃែរ

សេរ៉ូម​ភើហ្វិចឃែរ ចម្រាញ់​ចេញ​ពី​ប្រេង​គ្រាប់​ធញ្ញជាតិ​៣​ប្រភេទ មាន ប្រេង Argan ប្រេង​ផ្លែប៊ើរ និង​ប្រេង​សណ្ដែក។ ចំណែក​វីតាមីន​សក់​ភើ​ហ្វិកឃែ​រ ជា​​ប្រភេទ​គ្រាប់​ មាន​កំប៉ុង​ និង​​បន្ទះ មាន​៣ពណ៌ គឺ​ពណ៌ស្វាយ ផ្កាឈូក និង​ពណ៌​មាស។ ផលិតផល​​ទាំងពីរ​នេះ អាច​រក​ទិញ​បាន​នៅ​គ្រប់​ផ្សារ​ទំនើប និង​ផ្សារ​ធម្មតា។

  របៀប​ប្រើ៖

  • លាង​សម្អាត​សក់​ឲ្យ​ស្អាត រួច​ជូត​ឲ្យ​ស្ងួត​ល្មម ឬ​នៅ​សើម​តិចៗ
  • ចាក់សេរ៉ូម ឬវីតាមីន​​ភើហ្វិកឃែរ​ ម៉ា​ល្មម​លើ​បាត​ដៃ រួច​លាប​លើ​សក់​ឲ្យ​សព្វ៕

 

អត្ថបទៈ ផេង ផលធិតា

អត្ថបទពេញនិយម