ចង់​ឲ្យ​សក់​ឆាប់ដុះវែងមានអីពិបាក!

  • 2017-05-12 04:02:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សក់​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​មនុស្ស​ស្រី​ នរណាៗក៏ចង់បានសក់វែងស្អាតដែរ ដូច្នេះ​ហើយ​ការ​ថែរក្សាសក់ឲ្យមានសុខភាពល្អ ដុះវែងលឿន ជារឿងចាំបាច់បំផុត។ ថ្ងៃនេះទំព័រសម្រស់របស់ កញ្ញា សូមណែនាំនូវវិធីសាមញ្ញៗ​មួយចំនួន ដែលជួយ​ឲ្យសក់ឆាប់លូតលាស់បានល្អ  សម្រាប់ស្រីៗយើង​អនុវត្តតាម៖   ១. កាត់​សក់ ៖​ត្រូវ​កាត់​សក់​ចុង​ៗ​ចេញ​ដើម្បី​ឲ្យ​សក់​ថ្មី​លូត​លាស់​មក​បាន​លឿន​​ ដោយសារភាគ​ច្រើន​ចុង​សក់​គឺ​​បែក​ចុង​ ខូច ដូច្នេះ​ទើប​ត្រូវ​កាត់​វា​ចេញ​ ដើម្បី​ឲ្យ​សក់​មាន​សុខភាព​ល្អ។

២. កុំ​ប្រើ​សាប៊ូ​ដែល​មាន​សារធាតុ​ស៊ីលីកូន ៖ សារធាតុ​ស៊ីលីកូន​អាច​ជួយ​ឲ្យ​សក់​ភ្លឺ​រលោង​មែន​ ប៉ុន្តែ​វា​បាន​ទៅ​ធ្វើ​ឲ្យ​ស្ទះ​ឫស​សក់​ដែល​ធ្វើ​ឲ្យ​សក់​មិន​អាច​លូតលាស់​បាន។   ៣. ប្រើ​ប្រេង​ធម្មជាតិ ៖ ប្រេង​ធម្មជាតិ​គឺ​ល្អ​សម្រាប់​សក់​គ្រប់​ប្រភេទ​ វា​ធ្វើ​ឲ្យ​សក់​មាន​សំណើម​ ភ្លឺ​រលោង ឆាប់ដុះវែងនិងការ​ពារ​សក់​ពី​ការ​បំផ្លាញ​នៃ​កម្ដៅ​ថ្ងៃ។   ៤. ប្រើ​ប្រទាល​កន្ទុយ​ក្រពើ ៖ វា​ជួយ​ឲ្យ​សក់​មាន​សុខភាព​ល្អ​ និងពន្លឿន​ការ​លូត​លាស់​របស់​សក់​ ហើយ​ថែម​ទាំង​ព្យាបាល​សក់​ដែល​គ្រើម​មក​ជា​ទន់​រលោង​ទៀត​ផង។ ​ចិត​យក​សាច់​ថ្លាៗ​ខាង​ក្នុង ច្របាច់​យក​ទឹក ហើយ​មក​លាប​លើ​សក់ (១៥ នាទី) ហើយ​ទុក​មួយ​ស្របក់ រួច​លាង​ទឹក​វិញ​ជា​ការ​ស្រេច។

  ៥.ផ្លែប័រ៖ សារធាតុ​ប្រេង​ដែល​មាន​នៅ​ក្នុង​ផ្លែប័រ​ជួយ​ឲ្យ​សក់​ដុះ​បាន​លឿន ថែម​ទាំង​ភ្លឺ​រលោង។ ក្រៅពី​ទទួល​ទាន​យើង​អាច​យក​ផ្លែប័រ​មក​កិន​ឲ្យ​ម៉ដ្ឋ រួច​លាប​លើ​សរសៃ​សក់​ហើយ​ទុក​រយៈ ពេល២០ ទៅ​៣០នាទី រួច​លាង​ជម្រះ​ទឹក​ចេញ។   ៦.ប្រើ​សេរ៉ូម​ជំនួយ​សក់៖ សម្រាប់​អ្នក​គ្មាន​ពេល​វេលា​គ្រប់​គ្រាន់ និង​ចង់​លទ្ធភាព​ឆាប់​រហ័ស យើង​អាច​ប្រើ​សេរ៉ូម​សម្រាប់​ជំនួយ​សក់​តែ​ម្តង​ក៏​បាន។ សេរ៉ូម​សក់​ភើហ្វិកឃែរ ល្បី​ខ្លាំង​ខាង​ជំនួយ​សរសៃ​សក់ ដែល​ចម្រាញ់​ចេញ​ពី​ប្រេង​គ្រាប់​ធញ្ញជាតិ​៣​ប្រភេទ៖

  • ប្រេងArgan (Argan Oil)៖ប្រេង​នេះ​សម្បូរ​វីតាមីន​ធ្វើ​ឲ្យ​សរសៃ​សក់​មាន​សំណើម។ អាស៊ីត​ខ្លាញ់​ចាំបាច់​នៃ​ប្រេងArganជួយ​ឲ្យ​ពង្រឹង​ប្រូតេអ៊ីន​សរសៃ​សក់​ធ្វើ​ឲ្យ​សក់​មាន​សុខភាព​ល្អរលាស់​ជាង​មុន។
  • ប្រេងផ្លែប៊ើរ (Avocado Oil)៖ប្រេង​ផ្លែប៊ើរមាន​គុណ​ប្រយោជន៍​យ៉ាង​ច្រើន​ដល់​ស្បែកនិង​សក់ ហើយ​ថែម​ទាំង​អាច​ជំរុញ​ដល់​ការ​លូត​លាស់​របស់​សរសៃ​​សក់​ថែម​ទៀត​ផង។ ផ្លែប៊ើរ​មាន​ប្រូតេអ៊ីន​ចាំបាច់ និង​ខ្លាញ់​មិន​រលាយ​មាន​ស្ដេរ៉ូលីននិង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់ ដូចជាវីតាមីន A, D, E ព្រម​ទាំង​លីស៊ីទីននិង​ប៉ូតាស្យូម។
  • ប្រេង​សណ្ដែក Macadamia (Macadamia Oil)៖សារធាតុ​ដែល​ចម្រាញ់​ចេញ​ពី​សណ្ដែក Macadamia គឺ​ជា​ប្រភេទ​អាហារ​បំប៉ន​ផ្សំ​ពី​រុក្ខជាតិ។ សណ្ដែក Macadamia មាន​វីតាមីន B ខ្ពស់ វីតាមីន B1, B6 និង​ប៉ូតាស្យូមដែល​ផ្ដើម​សំណើម​ល្អ​បំផុត​សម្រាប់​សរសៃ​សក់។   របៀបប្រើ៖ លាង​សម្អាត​សក់​ឲ្យ​ស្អាតរួច​ជូត​ឲ្យ​ស្ងួត​ល្មម ឬ​នៅ​សើម​តិចៗ ចាក់​សេរ៉ូម​សក់​ភើហ្វិកឃែរ​ម៉ា​ល្មម​លើ​បាត​ដៃរួច​លាប​លើ​សក់​ឲ្យ​សព្វ សេរ៉ូម​សក់​ភើហ្វិក​ឃែរអាច​រក​ទិញ​បាន​នៅ​គ្រប់​ផ្សារ​ទំនើបនិង​ផ្សារ​ធម្មតា។    

​​ចំពោះ​មនុស្ស​ស្រី​ គឺ​ត្រូវ​តែ​យក​ចិត្ត​ទុក​ជាមួយ​នឹង​សម្រស់​ខ្លួន​ឯង​​បន្តិច​ទើប​បាន!

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម