សក់ស្ដើង​ហើយ​ថែម​ទាំង​ជ្រុះ​ទៀត​កែ​ខៃ​ម៉េច​ទៅ?

  • 2017-04-28 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កង្វល់​របស់​មនុស្ស​ស្រី​ធំ​បំផុត​និង​តែង​ជួប​ច្រើន​នោះ​គឺ​បញ្ហា​សក់​ជ្រុះ ​ហើយ​ចាប់​ផ្ដើម​ស្ដើង​ទៅៗ។ ឈប់​ព្រួយ​ទៅ ​ថ្ងៃ​នេះ​កញ្ញានឹង​បង្ហាញ​ជូន​មិត្ត​នារីនូវដំណោះ​ស្រាយ​ងាយ​ៗ​ធានា​ថា​នឹង​មាន​ប្រសិទ្ធិ​ភាព​ជាក់​ជា​មិន​ខាន​ ។

-ជៀស​វៀង​ការ​ប្រើ​ប្រាស់​ ម៉ាស៊ីន ​កិប​ កៀប ក្តៅខ្លាំង៖ ការ​ដែល​ប្រើ​ឧបករណ៍​ធ្វើសក់​មាន​សីតុណ្ហភាព​ខ្ពស់​លើស​កម្រិត ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​សក់​យើង​ដាច់ ផុយ​ស្រួយ​ និង​បង្ក​ឲ្យ​ជ្រុះ​​។

-មិន​ត្រូវ​សិត​សក់​ពេល​សក់​សើម​៖ ការ​ដែល​ជម្នះ​ត្រដោះ​សក់​ពេល​វា​កំពុង​សើម​ប្រៀប​ដូចបំផ្លាញ​សរសៃសក់​ខ្លួន​ឯង​ដូច​គ្នា ព្រោះសក់​សើម​គឺ​អាច​ជំពាក់​ បើ​ព្យាយាម​សិត​វា​នឹង​ធ្វើ​ឲ្យ​ជ្រុះ​សក់​មិន​ខាន។

-កុំ​​គិត​ច្រើន​ពេក៖ ​ការ​គិត​ក៏​ជា​បញ្ហា​ធំ​ដែល​បណ្ដាល​ឲ្យ​សក់​ជ្រុះ​ដែរ ​ព្រោះ​​ខួរ​ក្បាល​យើង​មិន​មាន​ពេល​សម្រាក​គ្រប់​គ្រាន់​ វា​អាច​បង្អាក់​ដល់​ការ​បណ្ដុះ​សរសៃ​សក់​ និង​​អាច​បង្ក​ឲ្យ​សក់​ជ្រុះ​បាន​ដោយ​ងាយ។

-​​ជ្រើស​រើស​ផលិត​ផល​ខុស៖​ បើ​ដឹង​ថា​ជ្រើស​ផលិត​ផល​​មិន​ត្រូវ​ គួរ​បញ្ឈប់​ការ​ប្រើ​ប្រាស់​ជា​បន្ទាន់​ ព្រោះ​វា​ក៏​ជា​ហេតុ​ផល​ដែល​ធ្វើ​ឲ្យ​សក់​ជ្រុះ​និង​ស្ដើង​ជាង​មុន​​ផង​ដែរ។ គួរគប្បី​ជ្រើស​យក​ផលិត​ផល​ណា​ដែល​មាន​គុណ​ភាព​ និង​​ត្រូវ​ជាមួយ​ស្បែក​ក្បាល​ ដូចនេះ​កញ្ញា​សូម​ណែ​នាំ​ នោះ គឺ​សេរ៉ូម និង​វីតា​មីន​សក់​ភើ​ហ្វិកឃែ​រ ជា​​ប្រភេទ​គ្រាប់​ មាន​កំប៉ុង​ និង​​បន្ទះ មាន​៣ពណ៌។

ពណ៌ស្វាយ៖ សម្រាប់​អ្នក​ចូល​ចិត្ត​ប្ដូរ​ពណ៌​សក់​​ញឹក​ញាប់​ ដែល​អាច​ជួយ​ឲ្យ​សក់​មាន​សភាព​ភ្លឺរលោង។

ពណ៌​ផ្កាឈូក៖ សម្រាប់​អ្នក​និយម​កៀបសក់ ដែល​មាន​ប្រសិទ្ធភាព ថែរក្សា​ ព្យាបាល​និង​ចិញ្ចឹម​កោសិកា​សក់​ខូច​ឲ្យ​រស់​ឡើង​វិញ។

ពណ៌​មាស​ សម្រាប់​សក់​ទូទៅ វា​ជួយ​ថែរក្សា​សរសៃសក់​គ្រប់​ប្រភេទ​ឲ្យ​លូតលាស់​បាន​ល្អ​ និង​ទន់​រលោង​បែប​ធម្មជាតិ។ សេរ៉ូម​ និង​វីតាមីន​សក់ ភើហ្វិក​ឃែរ ផ្សំ​ឡើង​តាម​រូបមន្ត​ធម្មជាតិ​ចម្រាញ់​ចេញ​ពី​ប្រេង​គ្រាប់​ធញ្ញជាតិ ៣ ប្រភេទ​ដែល​ល្បី​ខ្លាំង​ខាង​ជំនួយ​សរសៃ​សក់៖

ប្រេង Argan (Argan Oil)៖ ប្រេង​នេះ​សម្បូរ​វីតាមីន​ធ្វើ​ឲ្យ​សរសៃ​សក់​មាន​សំណើម។ អាស៊ីត​ខ្លាញ់​ចាំបាច់​នៃ​ប្រេង Argan ជួយ​ឲ្យ​ពង្រឹង​ប្រូតេអ៊ីន​សរសៃ​សក់​ធ្វើ​ឲ្យ​សក់​មាន​សុខភាព​ល្អ​រលាស់​ជាង​មុន។

- ប្រេង​ផ្លែ​ប៊ើរ (Avocado Oil)៖ ប្រេង​ផ្លែ​ប៊ើរ មាន​គុណប្រយោជន៍​យ៉ាង​ច្រើន​ដល់​ស្បែក និង​សក់ ហើយ​ថែម​ទាំង​អាច​ជំរុញ​ដល់​ការ​លូតលាស់​របស់​សរសៃ​សក់​ថែម​ទៀត​ផង។ ផ្លែ​ប៊ើរ​មាន​ប្រូតេអ៊ីន​ចាំបាច់ និង​ខ្លាញ់​មិន​រលាយ​មាន​ស្ដេរ៉ូលីន និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់ ដូចជា វីតាមីន A, D, E ព្រម​ទាំង​លីស៊ីទីន និង​ប៉ូតាស្យូម។

-ប្រេង​សណ្ដែក Macadamia (Macadamia Oil)៖ សារធាតុ​ដែល​ចម្រាញ់​ចេញ​ពី​សណ្ដែក Macadamia គឺ​ជា​ប្រភេទ​អាហារ​បំប៉ន​ផ្សំ​ពី​រុក្ខជាតិ។ សណ្ដែក Macadamia មាន​វីតាមីន B ខ្ពស់ វីតាមីន B1, B6 និង​ប៉ូតាស្យូម ដែល​ផ្ដើម​សំណើម​ល្អ​បំផុត​សម្រាប់​សរសៃ​សក់។

គឺ​សេរ៉ូម និង​វីតា​មីន​សក់​ ភើ​ហ្វិកឃែ​រ

របៀប​ប្រើ៖

  • លាង​សម្អាត​សក់​ឲ្យ​ស្អាត រួច​ជូត​ឲ្យ​ស្ងួត​ល្មម ឬ​នៅ​សើម​តិចៗ

  • ចាក់​សេរ៉ូម ឬវីតាមីន​​ភើហ្វិកឃែរ​ ម៉ា​ល្មម​លើ​បាត​ដៃ រួច​លាប​លើ​សក់​ឲ្យ​សព្វ។ សេរ៉ូម​ និង​វីតាមីន​សក់ ភើហ្វិកឃែរ អាច​រក​ទិញ​បាន​នៅ​គ្រប់​ផ្សារ​ទំនើប និង​ផ្សារ​ធម្មតា។

អត្ថបទៈ តាំង ដាលីន

អត្ថបទពេញនិយម