មូលហេតុជា​ច្រើន​ដែលធ្វើឲ្យ មនុស្ស​ស្រី​មាន​​អារម្មណ៍​ឯកោ​

  • 2017-04-26 09:07:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ខ្លះ​​សំណួរ​លេច​ឡើង​ក្នុង​ខួរ​ក្បាល​ «ហេតុ​អ្វី​ខ្លុំ​ឯកោ​ម្ល៉េះ?» «ហេតុ​អ្វី​បាន​ជា​ជីវិត​ទៅ​ជា​យ៉ាង​នេះ?» ប៉ុន្តែ​យើង​បែរ​ជា​រក​ចម្លើយ​ដ៏​ពេញ​ចិត្ត​មួយ​មិន​ឃើញ​ទៅ​វិញ។​​ ​ចំណុច​ខាង​ក្រោម​នេះ​អាច​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​​មាន​អារម្មណ៍​​បែប​នេះ៖ ​​​​​

១. បាក់​ទឹក​ចិត្ត​៖ ពេល​កើត​ទុក្ខ​ យើង​​ពិបាក​​មើល​ឃើញ​ពី​អ្វី​ៗ​ដែល​នៅ​ជុំវិញ​ខ្លួន​ណាស់​មិន​ថា​មាន​មនុស្ស​ប៉ុន្មាន​នាក់​នោះ​ទេ។ វា​ជា​​កត្តា​ជំរុញ​សំខាន់​បំផុត​ទៅ​រក​អារម្មណ៍​ឯកោ។​ ​

២. បំភ្លេច​អតីតកាល​មិន​បាន៖ គឺ​ប្រវត្តិ​ដែល​ធ្លាប់​ឈឺ​ចាប់។​ វា​ជា​សញ្ញា​ថា​យើង​កំពុង​រស់​នៅ​ក្រោម​ស្រមោល​នៃ​អតីតកាល​ដែល​ធ្វើ​ឲ្យ​អារម្មណ៍​​មិន​សប្បាយ​សោះ។ បើ​អាច​ ​គួរ​បំភ្លេច​វា​ឲ្យ​បាន។​

៣. មិន​ស្គាល់​ខ្លួន​ឯង៖ ជួន​កាល​​យើង​ភ្ញាក់​មក​ជាមួយ​ភាព​មិន​ច្បាស់​លាស់​ក្នុង​ជីវិត​​ថា​ខ្លួ​ន​ឯង​ចង់​បាន​អ្វី? ​ នេះ​ជា​កត្តា​នាំ​ទៅ​រក​អារម្មណ៍​កណ្ដោចកណ្ដែង។​ យើង​មិន​​ស្គាល់​ខ្លួន​ឯង​ថែម​ទាំង​មិន​ស្គាល់​​ចំណុច​ខ្លាំង​របស់​​ខ្លួន​ទៀត​ផង។​

៤. មិន​បាន​បំពេញ​​តាម​ក្ដី​ប្រាថ្នា៖ គឺ​ការ​បន្ទោស​ខ្លួន​ឯង​នោះ​ឯង​ពេល​មិន​អាច​សម្រេច​បំណង​បាន​​។​ បើ​អ្នក​​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ​ វា​ដល់​ពេល​ហើយ​ដែល​ត្រូវ​បោះ​បង់​វា​​ចោល​ ហើយ​ធ្វើ​ជា​ខ្លួន​ឯង​ ​រស់​ឲ្យ​សប្បាយ។​

៥. មាន​អារម្មណ៍​ថា​បាន​ធ្វើ​កំហុស៖ បើ​យើង​សម្លឹង​តែ​ផ្លូវ​អាក្រក់​ ហើយ​បន្ទោស​ខ្លួន​​រហូត​​យើង​​គ្មាន​ពេល​មើល​ឃើញ​ទង្វើ​ល្អ​របស់​អ្នក​ដទៃ​ដែល​ធ្វើ​មក​លើ​យើង​ទេ​។​

៦.​ ខ្លាច​ជ្រុល៖ ឧទាហរណ៍​ដូច​ជា​រឿង​ស្នេហា។ ដោយ​​សារ​កំហុស​ពី​មុន​ ​​យើង​​ក៏​មិន​ហ៊ាន​​ប្រឈម​​នឹង​វា​ទៀត​រហូត​មិន​ហ៊ាន​ឲ្យ​នរណា​ម្នាក់​ចូល​មក​ជីវិត​យើង​​តែ​ម្ដង។​

៧. ញៀន​នឹង​បណ្ដាញ​សង្គម៖ វា​កំពុង​ទាញ​ជីវិត​យើង​ចេញ​ពី​ពិភព​ពិត​បន្តិច​ម្ដង​ៗ​ដោយ​មិន​ដឹង​ខ្លួន។​ ពេល​ឃើញ​គេ​ជប់លៀង​ ដើរ​លេង​ ឬ​ធ្វើ​អ្វី​ផ្សេង​ៗ​សប្បាយ​ៗ ​យើង​ក៏​ចាប់​ផ្ដើម​ប្រៀប​ធៀប​មក​ជីវិត​ខ្លួន​ឯង​ទាំង​ដែល​យើង​ភ្លេច​ថា​គ្មាន​នរណា​បង្ហាញ​រូប​ពេល​គេ​បរាជ័យ​ ឬ​ឯកោ​នោះ​ទេ។​​

ដូចនេះ​ បើ​មាន​អារម្មណ៍​ឯកោ ​មាន​តែ​ខ្លួន​យើង​ទេ​ដែល​អាច​ដោះស្រាយ​បញ្ហា​នោះ​ដោយ​ខ្លួន​ឯង​បាន។ គួរ​ឈប់​សួរ​ខ្លួន​​ឯង​ ហើយ​រស់​នៅ​ក្នុង​ពិភព​ពិត​មួយ​ដែល​រីករាយ​ និង​ព្យាយាម​មើល​អ្វី​ៗ​ក្នុង​ផ្លូវ​វិជ្ជមាន​ជា​និច្ច៕ ​​

ប្រភព៖ Lovepanky ប្រែ​សម្រួល៖ Chhai Yarith