ពិសេស​ម្ល៉េះ? លោក​ អ៊ួង សូរិយា​ កំដរ​ រាជនី​ក្រមា​ ទាំង​ថ្ងៃក្ដៅ​អស់​ពេល​៣ថ្ងៃ

  • 2017-04-10 05:17:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ណា​ខ្លះ​បាន​ទៅ​បុណ្យ​ភូមិ​? បើ​បាន​ទៅ​ប្រហែល​ជា​មិន​ដើរ​ហួស​ពី​ស្តង់​ ផ្ទះ​ស្រលាញ់​ ទេ​មែន​អត់? ព្រោះ​​សម្រស់​ថៅកែ​ស្រី​ មាន សូនីតា​ ដែល​ឈរ​នៅ​លក់​ផលិត​ផល​ខ្មែរ​​យើង​ផ្ទាល់ទាំង​រស់​រាយ​។ និយាយ​ដល់​រឿង​នេះ​ គេ​សង្កេត​ឃើញ​ថា រយៈពេល​៣ថ្ងៃ​ ក្នុង​ពិធី​បុណ្យ​ភូមិ​​ មិន​មែន​មាន​តែ​វត្ត​មាន​ មាន​ សូនីតា ​ដែល​ឈរ​​ញញឹម​ទទួល​ភ្ញៀវ​នោះ​ទេ គឺ​មាន​តារា​ចម្រៀង ‪original លោក​ អ៊ួង​ សូរិយា ដែល​ស្ម័គ្រ​ចិត្ត​ឈរពពាយនាយ​​លក់​ទាំង​ក្ដៅ​ជា​មួយ​ថៅ​កែ​ស្រី​នេះ​យ៉ាង​សកម្ម​។ ខុស​ពី​តារា​ដ​ទៃ​ដែល​គ្រាន់​តែ​មក​លេង​ ឬ​ជួយ​ទិញ​ទំនិញ​របស់​ រាជនី​ក្រមា​​ មាន សូនីតា​ តែ​ប៉ុណ្ណោះ​។

មាន​សំណួរ​ ខ្លះ​បាន​លើក​ឡើង​ថា ហេតុអ្វី​ លោក​ អ៊ួង​ សូរិយា មក​ជួយ​លក់​កញ្ញា​ មាន​ សូនីតា? តើ​អ្នកទាំងពីរមានទំនាក់​ទំនងអីជាមួយគ្នា? សំណួរ​នេះ​នៅ​មិន​ទាន់​មាន​ចម្លើយ​ពី​សាមី​ខ្លួន​នៅឡើយ​ទេ​​។

តោះ! កុំបង្អង់យូរ ​​ទៅ​មើល​សកម្ម​ភាព​​របស់​អ្នក​ទាំង​ពីរ​ដែល​ញញឹម​លក់​ក្រមា ​រយៈ​ពេល​៣​ថ្ងៃ​ក្នុង​ពិធី​បុណ្យ​ភូមិ​ជាមួយ​កញ្ញា​ទាំង​អស់​គ្នា!

អត្ថបទៈ តាំង ដាលីន

អត្ថបទថ្មី