៥ ស្ទីល​ផាត់​មុខ​ឲ្យ​ស្អាត​ឥតខ្ចោះ ជាមួយ​ក្រែម​ក្រហម​ឆ្អិនឆ្អៅ

  • 2017-04-02 03:45:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិត្ត​ៗ​នារី​ៗ ប្រាកដ​ជា​ចង់​ដឹង​ហើយ​​​ថា ការ​ផាត់​មុខ​ឲ្យ​ស្អាត​ឥតខ្ចោះ​បូក​ជាមួយ​ក្រែម​ក្រហម​ឆេះ គេ​ធ្វើ​យ៉ាង​ដូចម្ដ៉េច​ខ្លះ​​ទៅ។ ៥ ស្ទីល​ផាត់​មុខ​ឲ្យ​ស្អាត​ឥតខ្ចោះ ជាមួយ​ក្រែម​ក្រហម​ឆ្អិនឆ្អៅខាងក្រោម​នេះ​ គឺពិតជា​គ្រប់គ្រាន់​សម្រាប់​អ្នក​ចូលចិត្ត​ភាព​ទាកទាញ​ត្រង់​បបូរមាត់​​៖

១.ការ​ផាត់​មុខ​បែប​ធម្មជាតិ

យើង​តែង​តែ​គិត​ថា​ការ​លាប​ក្រែម​ពណ៌​ក្រហម ទាល់តែ​ផាត់​មុខ​សិចស៊ី​បំផុត​ហើយ។ មិនចាំបាច់​ដូចនោះ​ទាំងអស់់​ឡើយ ការ​ការ​ផាត់​មុខ​បែប​ធម្មជាតិ ភ្នែក​ពណ៌​សាច់​ស្រាលៗ , ពណ៌​ថ្ពាល់​ក៏​បែប​ផ្កាឈូក​ខ្ចី ហើយ​លាប​ក្រែម​ពណ៌​ដ៏​អស្ចារ្យ​មួយ​នេះ គឺ​ពិតជា​សក្តិសម​ណាស់​ទៅ​ហើយ ដែល​ធ្វើឲ្យ​យើង​មើល​ទៅ classy និង high។ សម្រាប់​ស្ទីល​នេះ​គួរ​ប្រើ​នៅ​កន្លែង​ធ្វើការ។

២.កន្ទុយ​​ភ្នែក​ខ្មៅស៊ិចស៊ី

ពិត​ជា​មិន​អាច​រំលង​បាន​ឡើយនឹង​ស្ទីលល​ផាត់​ភ្នែក​បែបនេះ។ ស្រមោល​ភ្នែកខ្មៅ​​ ហើយ​ថ្ពាល់​ពណ៌​ សូកូឡា និង​ថែម​​ក្រែម​ក្រហម​ ពិតជា​លេធ្លោ​ជាង​ពេល​ណា​ទាំងអស់។ ការ​ផាត់​មុខ​បែប​នេះ ពិតជា​សម​ក្នុង​ការ​ចូលរួម​ក្នុង​កម្មវិធី​រាត្រីសមោសរ និង​ចូលរួម​កម្មវិធី​ជួបជុំ​ធំ​ៗ។

៣.ភ្នែក​ភ្លឺផ្លេក​ៗ

សម្រាប់​ភ្នែក​បែបនេះ ក៏​មិន​អាច​លាប​ក្រែម​ពណ៌​ផ្សេង​បាន​ដែរ។ ក្រែម​ក្រហម​ឆ្អិនឆ្អៅ​ស្អាត​បំផុត​សម្រាប់​ការ​ផាត់​ភ្នែក​​ភ្លឺផ្លេក​ៗ រួម​ជាមួយ​ទម្រង់​មុខ V។ យើង​អាច​ផាត់​មុខ​ស្ទីល​នេះ​ទៅ​ចូលរួម​កម្មវិធី​មង្គលការ ឬ​ជប់លៀង​សំខាន់​ៗ​បាន។

៤.ភ្នែក​ខ្មៅ​ក្រិប ដោយEyeliner

គ្មាន​ស្ទីល​ផាត់​មុខ​ណា​ដែល​សម​ជាមួយ​ត្របក​ភ្នែក​ខ្មៅ​ដោយ Eyeliner រោមភ្នែក​វែង​ៗ​ ក្រាស់ ថ្ពាល់​ក្រហម​ព្រឿង​ៗ រួម​ជាមួយ​​ក្រែម​ក្រហម​ឆេះ​នេះ​បាន​ឡើយ។ បូក​រួម​ទាំង​ទម្រង់​បបូរ​មាត់​សិចស៊ី និ​ភ្នែក​ធំ​ៗ ពិត​ជា​ស្អាត​អស្ចារ្យ។

៥.ស្ទីល​ផាត់​ភ្នែក​ឆ្មារ

អ្នក​ដែល​មាន​កន្ទុយ​ភ្នែក​វែង គេ​តែង​ផាត់​ភ្នែក​ឆ្មារ ដែល​ពេល​សម្លឹង​ទៅ​នរណា​ម្នាក់​ពិត​ជា​ខ្សែភ្នែក​មុត​ខ្លាំង​ណាស់ បន្ថែម​ដោយ​ក្រែក​ក្រហម​ទុំ​ទៀត​នោះ៕

ប្រភព៖ herinterest ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម