ជ្រើសរើសផលិតផលថែរក្សាសក់បានត្រឹមត្រូវ ត្រូវមើលលើចំណុចទាំងនេះ

  • 2017-03-24 10:17:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បញ្ហា​សក់​ខូច ជា​រឿង​គួរ​ឲ្យ​ឈឺ​ក្បាល​ជាង​គេ​របស់​មនុស្ស​ស្រី ហើយ​បើ​ជ្រើស​រើស​ផលិត​ផល​ខុស​កាន់​តែ​វីវរ ថា​មិនត្រូវអាចធ្វើឲ្យសក់ខូចលើសដើមក៏ថាបាន។ ដើម្បី​ជៀស​វៀង​បញ្ហា​ទាំង​នេះ មុន​នឹង​សម្រេច​ទិញ​ផលិត​ផល​រក្សា​សក់ យើង​គួរ​ពិនិត្យ​ឲ្យ​ច្បាស់​លើ៖

- គុណភាព៖ រាល់ផលិតផលទាំងអស់ យើងត្រូវសង្កេតលើគុណភាពក្នុងការប្រើប្រាស់ ករណីប្រើផលិតផលមិនត្រូវ សូមធ្វើការផ្លាស់ប្ដូរផលិតផលនោះភ្លាម។

- តម្លៃ៖ រាល់ផលិតផលដែលមានតម្លៃខ្ពស់ ក៏មិនប្រាកដថា មានគុណភាពខ្ពស់នោះទេ ដូចនេះត្រូវគិតគូរឲ្យច្បាស់ពីបញ្ហានេះ។

- ម៉ាក៖ ត្រូវរើសយកផលិតផលណា ដែលទទួលស្គាល់ពីក្រសួងសុខាភិបាល និងជាផលិតផលស្របច្បាប់ ដើម្បីជៀសវាងរបស់ក្លែងក្លាយ ។

- បរិមាណ៖ ចំណុះក៏ជារឿងមួយដែលមិនគួរមើលរំលងដែរ ត្រូវរើសយកផលិតផលណាដែលមានតម្លៃសមរម្យ គុណភាពល្អ មានការទទួលស្គាល់ និងបរិមាណអាចទទួលយកបាន។

៤ ចំណុច​ខាង​លើ​នេះ ប្រិយមិត្ត​អ្នក​អាន​ប្រហែល​ជា​ពិបាក​ក្នុង​ការ​ស្វែង​រក​ផលិតផល​ដែល​ល្អ​ហើយ​មាន​គុណភាព និង​តម្លៃ​សមរម្យ​ហើយ​មែន​អត់? ដូច​នេះ សូម​ណែនាំ​ផលិត​ផល​ថែរក្សា​សក់​ភើហ្វិកឃែរ ដែល​នាំ​ចូល​ដោយ​ក្រុមហ៊ុន តាំង ងួនងួន ត្រេឌីង។ ផលិត​ផល​នេះ​មាន​ច្រើន​ជម្រើស​សម្រាប់​មិត្ត​នារី៖

ផលិត​ផល​ថែរក្សា​សក់​ភើហ្វិកឃែរ

**១-សេរ៉ូមសក់ភើហ្វិកឃែរ (Perfect Care Hair Serum)** ផ្សំ​ឡើង​តាម​រូបមន្ត​ធម្មជាតិ​ចម្រាញ់​ចេញ​ពី​ប្រេង​គ្រាប់​ធញ្ញជាតិ ៣ ប្រភេទ​ដែល​ល្បី​ខ្លាំង​ខាង​ជំនួយ​សរសៃ​សក់៖

- ប្រេង Argan (Argan Oil)៖ ប្រេង​នេះ​សម្បូរ​វីតាមីន​ធ្វើ​ឲ្យ​សរសៃ​សក់​មាន​សំណើម។ អាស៊ីត​ខ្លាញ់​ចាំបាច់​នៃ​ប្រេង Argan ជួយ​ឲ្យ​ពង្រឹង​ប្រូតេអ៊ីន​សរសៃ​សក់​ធ្វើ​ឲ្យ​សក់​មាន​សុខភាព​ល្អ រលាស់​ជាង​មុន។

- ប្រេងផ្លែប៊ើរ (Avocado Oil)៖ ប្រេង​ផ្លែប៊ើរ មាន​គុណ​ប្រយោជន៍​យ៉ាង​ច្រើន​ដល់​ស្បែក និង​សក់ ហើយ​ថែម​ទាំង​អាច​ជំរុញ​ដល់​ការ​លូត​លាស់​របស់​សរសៃ​​សក់​ថែម​ទៀត​ផង។ ផ្លែប៊ើរ​មាន​ប្រូតេអ៊ីន​ចាំបាច់ និង​ខ្លាញ់​មិន​រលាយ​មាន​ស្ដេរ៉ូលីន និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់ ដូចជា វីតាមីន A, D, E ព្រម​ទាំង​លីស៊ីទីន និង​ប៉ូតាស្យូម។

- ប្រេង​សណ្ដែក Macadamia (Macadamia Oil)៖ សារធាតុ​ដែល​ចម្រាញ់​ចេញ​ពី​សណ្ដែក Macadamia គឺ​ជា​ប្រភេទ​អាហារ​បំប៉ន​ផ្សំ​ពី​រុក្ខជាតិ។ សណ្ដែក Macadamia មាន​វីតាមីន B ខ្ពស់ វីតាមីន B1, B6 និង​ប៉ូតាស្យូម ដែល​ផ្ដើម​សំណើម​ល្អ​បំផុត​សម្រាប់​សរសៃ​សក់។

សេរ៉ូមសក់ភើហ្វិកឃែរ

របៀបប្រើ៖

  • លាង​សម្អាត​សក់​ឲ្យ​ស្អាត រួច​ជូត​ឲ្យ​ស្ងួត​ល្មម ឬ​នៅ​សើម​តិចៗ

  • ចាក់​សេរ៉ូម​សក់​ភើហ្វិកឃែរ​ម៉ា​ល្មម​លើ​បាត​ដៃ រួច​លាប​លើ​សក់​ឲ្យ​សព្វ

  • សេរ៉ូម​សក់​ភើហ្វិក​ឃែរ អាច​រក​ទិញ​បាន​នៅ​គ្រប់​ផ្សារ​ទំនើប និង​ផ្សារ​ធម្មតា។

២- វីតាមីន​សក់​ភើហ្វិកឃែរ​ប្រភេទ​គ្រាប់ មាន​កំប៉ុង និង​បន្ទះ មាន ៣ ពណ៌

- ពណ៌​មាស៖ សម្រាប់​សក់​ទូទៅ វា​ជួយ​ថែរក្សា​សរសៃ​សក់​គ្រប់​ប្រភេទ​ឲ្យ​លូតលាស់​បាន​​ល្អ និង​ទន់​រលោង​បែប​ធម្មជាតិ។

- ពណ៌​ស្វាយ៖ សម្រាប់​អ្នក​ចូល​ចិត្ត​ប្ដូរ​ពណ៌​សក់​​ញឹក​ញាប់ វា​ជួយ​ឲ្យ​សក់​មាន​សភាព​ភ្លឺ​រលោង។

- ពណ៌​ផ្កាឈូក៖ សម្រាប់​អ្នក​និយម​កៀប​សក់ វា​មាន​ប្រសិទ្ធភាព ថែរក្សា ព្យាបាល និង​ចិញ្ចឹម​កោសិកា​សក់​ខូច​ឲ្យ​រស់​ឡើង​វិញ៕

អត្ថបទៈ តាំង ដាលីន

អត្ថបទពេញនិយម