វិធី​ជ្រើសរើស​ពណ៌​ក្រែម​លាប​មាត់ ឲ្យ​ស៊ី​គ្នា​ជាមួយ​ពណ៌រ៉ូប

  • 2017-03-21 07:11:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារី​ជាច្រើន​មិន​ដឹង​ថាពេល​ស្លៀក​រ៉ូប ខ្មៅ,មាស,ក្រហម, និង​ផ្កាឈូក «តើ​គួរ​លាប​​ក្រែម​ពណ៌​អ្វី​ ទើប​សក្ដិសម​នឹង​រ៉ូប​ទាំង ៤ ពណ៌​នោះ​ទេ»។ ដូច្នេះ​កុំ​បារម្ភ​អី កញ្ញា នឹង​ណែនាំ​ដល់​មិត្ត​ៗ​ស្ត្រី​ទាំងអស់​ឲ្យ​ចេះ​ជ្រើសរើស​ពណ៌​ក្រែម ស៊ី​គ្នា​ជាមួយ​ពណ៌​រ៉ូប។

១.ប្រសិនបើ​យើង​ស្លៀក​រ៉ូប​ក្រហម ឬ​ក្រហម​ក្រមៅ គួរតែ​លាប​ក្រែម​ពណ៌​ក្រហម​ដែរ ទើប​ស៊ី​គ្នា។

២.តែ​បើ​ស្រី​ៗ​ចូលចិត្ត​ស្លៀក​រ៉ូប​ខ្លៅ​វិញ ពណ៌​ស្រា​ទំពាំងបាយជូរ ឬ​ពណ៌​ស្វាយ​ក្រមៅ គឺ​ល្អ​បំផុត។

៣.សម្រាប់​មិត្ត​ៗ​នារី​ដែល​ចូលចិត្ត​ស្លៀក​រ៉ូប​ពណ៌​មាស គួរ​លាប​ក្រែម​​ពណ៌​សាច់,ពណ៌​ផ្កា​ឈូក,កូឡាប​បែក​ទង់ដែង ឬ​ពណ៌​កូឡាប​វិញ​ទើប​សក្ដិសម​គ្នា។

៤.រ៉ូប​ពណ៌​ផ្កាឈូក​មាន​តែ​ក្រែម​ពីរ​ពណ៌​ប៉ុណ្ណោះ​ដែល​ស៊ី​ជាមួយ គឺ​ក្រែម​ពណ៌​ផ្កាឈូក​ខ្ចី និង​ពណ៌​​ស្វាយ​៕

ប្រភព៖ fustany ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម