ឧស្សាហ៍​ប្ដូរ​ពណ៌​សក់​ឡើង​បែក​ចុង មាន​អី​ការពារ​កុំ​ឲ្យ​សក់​ខូច?

  • 2017-03-17 09:59:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រី​ៗ​សម័យ​នេះ ចៀស​មិន​ផុត​ពី​ការ​ប្ដូរ​ពណ៌​សក់​ ពិសេស​គឺ​យុវវ័យ។ ចុះ​បើ​ចូល​ចិត្ត​លេង​ពណ៌​ ឡើង​ខូច បែក​ចុង មាន​វីធី​អី​ល្អ​ ដើម្បី​ការពារ​សក់​?

ថ្ងៃ​នេះ​ កញ្ញា សូម​ប្រាប់​ពី​វិធី​ធម្មជាតិ​ងាយ​ៗ​ជូន​ប្រិយ​មិត្ត​៖

#ចេក​ទុំ​មួយ​ផ្លែ ទឹក​ឃ្មុំ​ ២ ទៅ ​៣ ស្លាប​ព្រា ម្សៅ​អង្ករ ​៤ ​​ទៅ ​៨ ​ស្លាប​ព្រា

វិធី​ធ្វើ​៖

យក​ចេក​ទុំ​មក​ហាន់​តូច​ៗ រួច​កិន​លាយ​ជា​មួយ​ទឹក​ឃ្មុំ និង​បន្ថែម​ម្សៅ​អង្ករ ហើយ​បន្ត​កិន​វា​ឲ្យ​ទៅ​ជា​ល្បាយ​។ យក​ល្បាយ​ដែល​បាន​លាយ​ហើយ​មក​អប់​សក់​ឲ្យ​សព្វ ទុក​​ ២០ ​ទៅ​ ៣០​ នាទី​ សឹម​លាង​ចេញ​នឹង​ទឹក​ស្អាត​។ អនុវត្ត​វិធី​នេះ​ ២ ​ដង​ក្នុង​មួយ​សប្ដាហ៍​ លទ្ធ​ផល​នឹង​ទទួល​បាន​ជាក់​ជា​មិន​ខាន។

#ប្រើ​សេរ៉ូម និង​វីតាមីន​ជំនួយ​សក់៖ សម្រាប់​​ស្រី​ៗដែល​គ្មាន​ពេល​វេលា​គ្រប់​គ្រាន់​ បើ​តាម​វិធី​ធម្មជាតិ​ វា​ត្រូវ​ការ​ពេល​យូរ ទម្រាំ​ឃើញ​ប្រសិទ្ធភាព។ ជួន​កាលខ្ជិល​ទាំង​រៀបចំ​គ្រឿង​វត្ថុ​ធាតុ​ដើម​ទៀត​ផង។ អ៊ីចឹង «កញ្ញា» នឹង​ប្រាប់​ផលិតផល​ថែរក្សា​សក់​ថ្មី​ទើប​មក​ដល់ មាន​ប្រសិទ្ធភាព​ខ្ពស់​ ចាយ​ពេល​តិច​ អាច​ថែរក្សា និង​ព្យាបាល​សរសៃ​សក់​ខូច​ដូច​ករណី​ខាង​លើ​បាន។ នោះ គឺ​សេរ៉ូម និង​វីតា​មីន​សក់​ភើ​ហ្វិកឃែ​រ ជា​​ប្រភេទ​គ្រាប់​ មាន​កំប៉ុង​ និង​​បន្ទះ មាន​៣ពណ៌។

- ពណ៌ស្វាយ៖ សម្រាប់​អ្នក​ចូល​ចិត្ត​ប្ដូរ​ពណ៌​សក់​​ញឹក​ញាប់​ ដែល​អាច​ជួយ​ឲ្យ​សក់​មាន​សភាព​ភ្លឺរលោង។

- ពណ៌​ផ្កាឈូក៖ សម្រាប់​អ្នក​និយម​កៀបសក់ ដែល​មាន​ប្រសិទ្ធភាព ថែរក្សា​ ព្យាបាល​និង​ចិញ្ចឹម​កោសិកា​សក់​ខូច​ឲ្យ​រស់​ឡើង​វិញ។

- ពណ៌​មាស​៖ សម្រាប់​សក់​ទូទៅ វា​ជួយ​ថែរក្សា​សរសៃសក់​គ្រប់​ប្រភេទ​ឲ្យ​លូតលាស់​បាន​ល្អ​ និង​ទន់​រលោង​បែប​ធម្មជាតិ។   សេរ៉ូម​ និង​វីតាមីន​សក់ ភើហ្វិក​ឃែរ ផ្សំ​ឡើង​តាម​រូបមន្ត​ធម្មជាតិ​ចម្រាញ់​ចេញ​ពី​ប្រេង​គ្រាប់​ធញ្ញជាតិ ៣ ប្រភេទ​ដែល​ល្បី​ខ្លាំង​ខាង​ជំនួយ​សរសៃ​សក់៖

- ប្រេង Argan (Argan Oil)៖ ប្រេង​នេះ​សម្បូរ​វីតាមីន​ធ្វើ​ឲ្យ​សរសៃ​សក់​មាន​សំណើម។ អាស៊ីត​ខ្លាញ់​ចាំបាច់​នៃ​ប្រេង Argan ជួយ​ឲ្យ​ពង្រឹង​ប្រូតេអ៊ីន​សរសៃ​សក់​ធ្វើ​ឲ្យ​សក់​មាន​សុខភាព​ល្អ​រលាស់​ជាង​មុន។

- ប្រេង​ផ្លែ​ប៊ើរ (Avocado Oil)៖ ប្រេង​ផ្លែ​ប៊ើរ មាន​គុណប្រយោជន៍​យ៉ាង​ច្រើន​ដល់​ស្បែក និង​សក់ ហើយ​ថែម​ទាំង​អាច​ជំរុញ​ដល់​ការ​លូតលាស់​របស់​សរសៃ​សក់​ថែម​ទៀត​ផង។ ផ្លែ​ប៊ើរ​មាន​ប្រូតេអ៊ីន​ចាំបាច់ និង​ខ្លាញ់​មិន​រលាយ​មាន​ស្ដេរ៉ូលីន និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់ ដូចជា វីតាមីន A, D, E ព្រម​ទាំង​លីស៊ីទីន និង​ប៉ូតាស្យូម។

- ប្រេង​សណ្ដែក Macadamia (Macadamia Oil)៖ សារធាតុ​ដែល​ចម្រាញ់​ចេញ​ពី​សណ្ដែក Macadamia គឺ​ជា​ប្រភេទ​អាហារ​បំប៉ន​ផ្សំ​ពី​រុក្ខជាតិ។ សណ្ដែក Macadamia មាន​វីតាមីន B ខ្ពស់ វីតាមីន B1, B6 និង​ប៉ូតាស្យូម ដែល​ផ្ដើម​សំណើម​ល្អ​បំផុត​សម្រាប់​សរសៃ​សក់។

របៀប​ប្រើ៖ -លាង​សម្អាត​សក់​ឲ្យ​ស្អាត រួច​ជូត​ឲ្យ​ស្ងួត​ល្មម ឬ​នៅ​សើម​តិចៗ

-ចាក់​សេរ៉ូម ឬវីតាមីន​​ភើហ្វិកឃែរ​ ម៉ា​ល្មម​លើ​បាត​ដៃ រួច​លាប​លើ​សក់​ឲ្យ​សព្វ។

សេរ៉ូម​ និង​វីតាមីន​សក់ ភើហ្វិកឃែរ អាច​រក​ទិញ​បាន​នៅ​គ្រប់​ផ្សារ​ទំនើប និង​ផ្សារ​ធម្មតា៕  

អត្ថបទៈ តាំង ដាលីន

អត្ថបទពេញនិយម