កៀបសក់ រហូត​ដល់​ខូច​អ៊ីចឹង ដឹង​ត្រូវ​ដោះ​ស្រាយ​ម៉េច​អត់?

  • 2017-03-10 10:42:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សឹង​តែ​រាល់​ថ្ងៃ​ទៅ​ហើយ​ដែល​ស្រីៗ​សម័យ​នេះ​ អ្នក​ណា​ក៏​និយម​កឹប​គាបសក់​ដែរ ។ ទាំង​នេះ​​ជា​បញ្ហា​ដែល​បណ្ដាល​ឲ្យ​សក់​ស្ងួត បែក​ចុង​ រហូត​ដល់​ខូច​។ តែ​យ៉ាង​ណា​កុំបារម្ភ វិធី​ងាយៗ​ខាងក្រោម​នេះ​អាច​ជួយ​កែ​ខៃ​បញ្ហា​សក់​ខូច​បាន៖

#កុំ​ប្រើ​កម្ដៅ​ខ្លាំង​ពេក​នៅ​ពេល​គាប​សក់៖ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​កុំ​ប្រើ​ឧបករណ៍​ធ្វើ​ម៉ូដ​សក់​ជា​រៀងរាល់​ថ្ងៃ​ពេក ពិសេស​ការ​គាប​ដែល​ប្រើ​កម្តៅ​ខ្លាំង រហូត​មាន​ក្លិន​ឈ្ងៀម។

#លាប​ប្រេង​ធម្មជាតិ៖ អ្នក​អាច​យក​ប្រេង​ដូង ឬ​ប្រេង​ល្ហុង​ខ្វង ​មក​លាប​ឱ្យ​សព្វ​លើ​សក់​របស់​អ្នក​រួច​ទុក​ចោល​រយៈពេល​មួយ​យប់​បន្ទាប់មក​កក់​សម្អាត​សក់​នៅ​ព្រឹក​បន្ទាប់។​ ឬ​អ្នក​អាច​លាប​តែ​ចុង​សក់​របស់​អ្នក​ក៏បាន​ព្រោះថា​អាច​ជ្រាប​តាម​សរសៃ​សក់​ទៅ​ចិញ្ចឹម​បំប៉ន​សក់​ក្បាល​របស់​អ្នក​ទាំងអស់​ផងដែរ។

#យកចិត្តទុកដាក់​ចំពោះ​របប​អាហារ៖ ទទួលទាន​អាហារ​ដែល​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន ​ដូចជា​បន្លែ​ផ្លែឈើ និង​កុំ​ទទួលទាន​អាហារ​កំប៉ុង​ច្រើនពេក។

#ប្រើ​វីតាមីន​ជំនួយ​សក់៖ បើ​សិន​ជា​មិន​សូវ​មាន​ពេល និង​ចង់​បាន​លទ្ធ​ផល​ឆាប់​រហ័ស គួរ​ប្រើ​វីតាមីន​ជំនួយ​សក់។ ដូចនេះ កញ្ញា​សូម​ណែនាំ​វីតា​មីន​សក់​ភើ​ហ្វិកឃែ​រជា​​ប្រភេទ​គ្រាប់​ មាន​កំប៉ុង​ និង​​បន្ទះ មាន​៣ពណ៌។

វីតាមីន និងសេរ៉ូមភើហ្វិកឃែរ

ពណ៌​មាស​៖ សម្រាប់​សក់​ទូទៅ វា​អាច​ថែរក្សា​សរសៃសក់​គ្រប់​ប្រភេទ​ឲ្យ​លូតលាស់​បាន​ល្អ​ និង​ទន់​រលោង​បែប​ធម្មជាតិ។

ពណ៌ស្វាយ៖ សម្រាប់​អ្នក​ចូល​ចិត្ត​ប្ដូរ​ពណ៌​សក់​​ញឹក​ញាប់​ ដែល​អាច​ជួយ​ឲ្យ​សក់​មាន​សភាព​ភ្លឺរលោង។

ពណ៌​ផ្កាឈូក៖ សម្រាប់​អ្នក​និយម​គាបសក់ ដែល​មាន​ប្រសិទ្ធភាព ថែរក្សា​ ព្យាបាល​និង​ចិញ្ចឹម​កោសិកា​សក់​ខូច​ឲ្យ​រស់​ឡើង​វិញ។

វីតាមីន​ភើហ្វិក​ឃែរ ផ្សំ​ឡើង​តាម​រូបមន្ត​ធម្មជាតិ​ចម្រាញ់​ចេញ​ពី​ប្រេង​គ្រាប់​ធញ្ញជាតិ ៣ ប្រភេទ​ដែល​ល្បី​ខ្លាំង​ខាង​ជំនួយ​សរសៃ​សក់៖

- ប្រេង Argan (Argan Oil)៖ ប្រេង​នេះ​សម្បូរ​វីតាមីន​ធ្វើ​ឲ្យ​សរសៃ​សក់​មាន​សំណើម។ អាស៊ីត​ខ្លាញ់​ចាំបាច់​នៃ​ប្រេង Argan ជួយ​ឲ្យ​ពង្រឹង​ប្រូតេអ៊ីន​សរសៃ​សក់​ធ្វើ​ឲ្យ​សក់​មាន​សុខភាព​ល្អ​រលាស់​ជាង​មុន។

- ប្រេង​ផ្លែ​ប៊ើរ (Avocado Oil)៖ ប្រេង​ផ្លែ​ប៊ើរ មាន​គុណប្រយោជន៍​យ៉ាង​ច្រើន​ដល់​ស្បែក និង​សក់ ហើយ​ថែម​ទាំង​អាច​ជំរុញ​ដល់​ការ​លូតលាស់​របស់​សរសៃ​សក់​ថែម​ទៀត​ផង។ ផ្លែ​ប៊ើរ​មាន​ប្រូតេអ៊ីន​ចាំបាច់ និង​ខ្លាញ់​មិន​រលាយ​មាន​ស្ដេរ៉ូលីន និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់ ដូចជា វីតាមីន A, D, E ព្រម​ទាំង​លីស៊ីទីន និង​ប៉ូតាស្យូម។

- ប្រេង​សណ្ដែក Macadamia (Macadamia Oil)៖ សារធាតុ​ដែល​ចម្រាញ់​ចេញ​ពី​សណ្ដែក Macadamia គឺ​ជា​ប្រភេទ​អាហារ​បំប៉ន​ផ្សំ​ពី​រុក្ខជាតិ។ សណ្ដែក Macadamia មាន​វីតាមីន B ខ្ពស់ វីតាមីន B1, B6 និង​ប៉ូតាស្យូម ដែល​ផ្ដើម​សំណើម​ល្អ​បំផុត​សម្រាប់​សរសៃ​សក់៕

​​​

អត្ថបទៈ តាំង ដាលីន

អត្ថបទពេញនិយម