សក់​ខូច​មែន​អត់​ស្រីៗ​គ្នា​យើង? សាក​អាន​អត្ថបទ​នេះ​ទៅ ដឹង​តែ​ជួយ​បាន​ច្រើន​ម៉ង

  • 2017-02-23 10:50:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អាច​ថា​សក់​សំខាន់​បំផុត​សម្រាប់​ស្រីៗ​គ្នា​យើង។ បើ​សក់​ស្អាត ភ្លឺ​រលោង ពេល​ចេញ​ទៅ​ណា​ទៅ​ណី ដឹង​តែ​ជឿ​ជាក់​លើ​ខ្លួន​ឯង។ តែ​បើ​ខូច​ស្ងួត ជ្រុះ បែក​ចុង​វិញ មិន​បាច់​និយាយ​ម៉ង! ខ្ជិល​ចង់​ដើរ​ហើរ​ជាមួយ​គេ​ឯង។

បញ្ហា​សក់​ខូច​អាច​បណ្ដាល​មក​ពី​ប្ដូរ​ពណ៌​សក់​ញឹក កៀប​សក់ អ៊ុត​សក់ ប្រើ​ម៉ាស៊ីន​ផ្លុំ​សក់​ខុស ញ៉ាំ​អាហារ​មិន​ត្រឹម​ត្រូវ។ តែ​មិន​អី​ទេ ពេល​នេះ «កញ្ញា» សូម​ណែនាំ​វិធី​ថែរក្សា និង​ព្យាបាល​បញ្ហា​សក់ ធានា​មាន​ប្រសិទ្ធភាព​តែ​ម្ដង រាប់​ទាំង​វិធី​តាម​បែប​ធម្មជាតិ និង​ប្រើ​ផលិត​ផល​ត្រឹម​ត្រូវ៖

១. ប្រើ​វិធី​ធម្មជាតិ

- ប្រទាល​កន្ទុយ​ក្រពើ៖ ប្រទាល​នេះ នរណា​ក៏​ដឹង​ដែរ​ថា​មាន​ប្រសិទ្ធភាព​លើ​ស្បែក​មុខ និង​រាង​កាយ​ តែ​វា​ក៏​អាច​ជួយ​សរសៃ​សក់​ម៉ា​អេម​ដែរ។ គ្រាន់​តែ​ចិត​យក​សាច់​ថ្លាៗ​ខាង​ក្នុង ច្របាច់​យក​ទឹក ហើយ​មក​លាប​លើ​សក់ (១៥ នាទី) ហើយ​ទុក​មួយ​ស្របក់ រួច​លាង​ទឹក​វិញ​ជា​ការ​ស្រេច។

- ស៊ុត​មាន់៖ យក​តែ​ផ្នែក​ស​នៃ​ស៊ុត​មក​លាប​លើ​សក់ និង​ទុក​រយៈ​ពេល ៣០ នាទី រួច​លាង​វា​ចេញ។ ប្រសិទ្ធភាព​របស់​វា គឺ​ជួយ​ឲ្យ​សរសៃ​សក់​មាន​ទម្ងន់ និង​សុខភាព​ល្អ ព្រោះ​អី​ផ្នែក ស នៃ​ស៊ុត សម្បូរ​ប្រូតេអ៊ីន។

- ប្រេង​ល្ហុង​ខ្វង៖ ប្រេង​នេះ​មាន​សារធាតុ​អាស៊ីត​ខ្លាញ់​អូមេហ្គា ជួយ​ឲ្យ​សក់​មាន​សំណើម​កាន់​តែ​ខ្លាំង។ សាក​ល្បង​លាប​ថ្នម​ៗ និង​ធ្វើ ១ មួយ​ដង​ក្នុង ១ សប្ដាហ៍ នឹង​ឃើញ​លទ្ធផល។

២. ប្រើ​ផលិតផល​ត្រឹម​ត្រូវ

បើ​តាម​វិធី​ធម្មជាតិ វា​ត្រូវ​ការ​ពេល​យូរ ទម្រាំ​ឃើញ​ប្រសិទ្ធភាព។ ជួន​កាល ខ្ជិល​ទាំង​រៀបចំ​គ្រឿង​វត្ថុ​ធាតុ​ដើម​ទៀត​ផង។ អ៊ីចឹង «កញ្ញា» នឹង​ប្រាប់​ផលិតផល​ថែរក្សា​សក់​ថ្មី​ទើប​មក​ដល់ មាន​ប្រសិទ្ធភាព​ខ្ពស់​ចាយ​ពេល​តិច​អាច​ថែរក្សា និង​ព្យាបាល​សរសៃ​សក់​ខូច និង​ជ្រុះ​ដូច​ករណី​ខាង​លើ​បាន។

សេរ៉ូម​ភើហ្វិក​ឃែរ (Perfect Care Hair Serum) ផ្សំ​ឡើង​តាម​រូបមន្ត​ធម្មជាតិ​ចម្រាញ់​ចេញ​ពី​ប្រេង​គ្រាប់​ធញ្ញជាតិ ៣ ប្រភេទ​ដែល​ល្បី​ខ្លាំង​ខាង​ជំនួយ​សរសៃ​សក់៖

- ប្រេង Argan (Argan Oil)៖ ប្រេង​នេះ​សម្បូរ​វីតាមីន​ធ្វើ​ឲ្យ​សរសៃ​សក់​មាន​សំណើម។ អាស៊ីត​ខ្លាញ់​ចាំបាច់​នៃ​ប្រេង Argan ជួយ​ឲ្យ​ពង្រឹង​ប្រូតេអ៊ីន​សរសៃ​សក់​ធ្វើ​ឲ្យ​សក់​មាន​សុខភាព​ល្អ​រលាស់​ជាង​មុន។

- ប្រេង​ផ្លែ​ប៊ើរ (Avocado Oil)៖ ប្រេង​ផ្លែ​ប៊ើរ មាន​គុណប្រយោជន៍​យ៉ាង​ច្រើន​ដល់​ស្បែក និង​សក់ ហើយ​ថែម​ទាំង​អាច​ជំរុញ​ដល់​ការ​លូតលាស់​របស់​សរសៃ​សក់​ថែម​ទៀត​ផង។ ផ្លែ​ប៊ើរ​មាន​ប្រូតេអ៊ីន​ចាំបាច់ និង​ខ្លាញ់​មិន​រលាយ​មាន​ស្ដេរ៉ូលីន និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់ ដូចជា វីតាមីន A, D, E ព្រម​ទាំង​លីស៊ីទីន និង​ប៉ូតាស្យូម។

- ប្រេង​សណ្ដែក Macadamia (Macadamia Oil)៖ សារធាតុ​ដែល​ចម្រាញ់​ចេញ​ពី​សណ្ដែក Macadamia គឺ​ជា​ប្រភេទ​អាហារ​បំប៉ន​ផ្សំ​ពី​រុក្ខជាតិ។ សណ្ដែក Macadamia មាន​វីតាមីន B ខ្ពស់ វីតាមីន B1, B6 និង​ប៉ូតាស្យូម ដែល​ផ្ដើម​សំណើម​ល្អ​បំផុត​សម្រាប់​សរសៃ​សក់។

របៀប​ប្រើ៖

-លាង​សម្អាត​សក់​ឲ្យ​ស្អាត រួច​ជូត​ឲ្យ​ស្ងួត​ល្មម ឬ​នៅ​សើម​តិចៗ

-ចាក់​សេរ៉ូម​ភើហ្វិកឃែរ​ម៉ា​ល្មម​លើ​បាត​ដៃ រួច​លាប​លើ​សក់​ឲ្យ​សព្វ។

សេរ៉ូម​ភើហ្វិកឃែរ អាច​រក​ទិញ​បាន​នៅ​គ្រប់​ផ្សារ​ទំនើប និង​ផ្សារ​ធម្មតា៕

ដោយ៖ សុផាត

អត្ថបទពេញនិយម