ស្រីៗគួរដឹងពីវិធីសុំទោសសង្សារទាំង ៦ របៀបនេះកុំឲ្យគេខឹងយូរ
- 2017-02-23 06:37:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីៗគួរដឹងពីវិធីសុំទោសសង្សារទាំង ៦ របៀបនេះកុំឲ្យគេខឹងយូរ
នៅក្នុងជីវិតគូស្នេហ៍ដែលជាសង្សារនឹងគ្នា មនុស្សស្រីតែងមានអាទិភាពច្រើនជាងបុរស ព្រោះពេលខឹងគេតាមលួងឡើងយូរទម្រាំបាត់។ តែពេលគេខឹងវិញយើងអាចលួងគេដោយវិធីងាយៗទាំង ៦ នេះយ៉ាងមានប្រសិទ្ធភាព៖
១.សរសេរសំបុត្រសុំទោស
បើទោះនេះជាសម័យបច្ចេកវិទ្យាទំនើបក៏ដោយ តែវិធីសុំទោសដោយសរសេរលើក្រដាសវាបញ្ជាក់បានថាយើងពិតជាមានចិត្តស្មោះ ខំប្រឹងធ្វើឡើងដោយផ្ទាល់ដៃ។
២.បង្កើតសារតាមទូរសព្ទ តែមានរូបភាព
បើចង់សុំទោសគេដោយការផ្ញើសារតាមទូរសព្ទ ត្រូវបង្កើតជារូបភាពបែបរស់រវើកមួយ ឲ្យដូចទឹកមុខយើងដែលកំពុងសោកសៅ។ បែបនេះសង្សារពិតជាចិត្តទន់ ព្រមទទួលការសុំទោសពីយើងភ្លាម។
៣.ហៅគាត់ទៅក្រៅដើម្បីនិយាយពាក្យសុំទោសផ្ទាល់មាត់
យើងគួរតែអញ្ជើញគាត់ទៅញ៉ាំអាហារពេលល្ងាច ឬទៅមើលកុនដើម្បីមានឱកាសនិយាយពាក្យសោកស្ដាយនេះចេញនៅចំពោះមុខសង្សារ។ គ្មានមនុស្សប្រុសណាចិត្តរឹងមិនទទួលពាក្យនេះពីមិត្តស្រីឡើយ។
៤.បិតស្ទីកឃ័រ
បើមិត្តប្រុសមិនចង់ជួបមុខ ហើយបិទទាំងទូរសព្ទមិនអាចទាក់ទងគាត់បាន យើងគួរតែសរសេរ «ពាក្យសុំទោស» លើស្ទីកឃ័រ ហើយយកទៅបិតនៅលើយានយន្ត ឬបិទនៅកុំព្យូទ័រ។ បែបនេះគាត់នឹងឃើញពីទឹកចិត្តដែលយើងចង់ឲ្យគាត់ដឹង។
៥.យកស្ករគ្រាប់ជាជំនួយ
យើងអាចនិយាយពាក្យសុំទោសដោយមាត់ទទេ និងជូនស្ករគ្រាប់ដល់សង្សារ ក៏ជាវិធីធ្វើឲ្យគេចិត្តទន់បានដែរ។
៦.បាយប្រអប់
វិធីសុំទោសម្យ៉ាងទៀត យើងអាចចម្អិនបាយមួយប្រអប់ និងតុបតែងម្ហូបជាអក្សរ «sorry» ហើយយកទៅជូនគាត់នៅកន្លែងធ្វើការ៕