ម៉ូដ​ចិញ្ចៀន​តូច​ៗ​ Cute Cute និង​វិធី​ពាក់​ឲ្យ​មើល​ទៅ​ទាក់ទាញ

  • 2017-01-26 02:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ការ​ពាក់​ចិញ្ចៀន​តូច​ៗ​ក៏​ជា​ស្ទីល​ពេញ​និយម​មួយ​បែប​ដែរ​នា​ពេល​បច្ចុប្បន្ន ដោយ​អ្នក​ខ្លះ​អាច​ចូល​ចិត្ត​ពាក់​មួយ​វង់​ៗ ឬ​ខ្លះ​ទៀត​ចូល​ចិត្ត​ពាក់​​ច្រើន​វង់​លើ​ម្រាម​តែ​មួយ។ តែ​ចង់​ដឹង​ថា​ពាក់​យ៉ាង​ណា​ឲ្យ​មើល​ទៅ​ស្រស់​ស្អាត សូម​តាមដាន​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា៖

១. សម្រាប់​ចិញ្ចៀន​តូច​ៗ​ដែល​មាន​ត្បូង​មួយ​ឬ​ច្រើន អ្នក​អាច​ពាក់​តែ​មួយ​ លើ​ម្រាម​ដៃ​តែ​មួយ​ក៏​បាន ដោយ​មើល​ទៅ​មិន​សូវ​ឆើតឆាយ​ពេក ពិសេស​នៅ​ពេល​ចូលរួម​ពិធី​ផ្លូវការ​ណាមួយ ពាក់​ប៉ុណ្ណឹង​ៗ​ក៏​អូខេ​ទៅ​ហើយ។

២. សម្រាប់​ចិញ្ចៀន​តូច​ៗ​ដែល​គ្មាន​ត្បូង អាច​ពាក់​មួយ​ៗ​លើ​ពីរ​ម្រាម​ជាប់​គ្នា ក៏​មើល​ទៅ​ស្រស់​ស្អាត​មួយ​បែប។

៣. ម្យ៉ាង​ទៀត សម្រាប់​ចិញ្ចៀន​ដែល​មាន​ត្បូង ឬ គ្មាន​ត្បូង អាច​ពាក់​ពីរ​វង់ លើ​ពីរ​ម្រាម​ឆ្លាស់​គ្នា ដូច​ជា​ពាក់​លើ​ម្រាម​ចង្អុល ជាមួយ​ម្រាម​ដៃ​នាង ឬ​ម្រាម​កណ្ដាល ជាមួយ​កូន​ដៃ។

៤. ប្រសិន​បើ​ចង់​ពាក់​បី​ម្រាម​ជាប់​គ្នា គួរ​ជ្រើសរើស​ចិញ្ចៀន​ណា​ដែល​គ្មាន​ត្បូង ឬ​មាន​តូច​ ពាក់​នៅ​ម្រាម​ដៃ​កណ្ដាល ដៃ​នាង និង​កូន​ដៃ នឹង​មើល​ទៅ​ស្រស់​ស្អាត​បំផុត។

៥. ចិញ្ចៀន​តូច​ៗ​ខ្លះ​ដែល​មាន​ការ​ឌីហ្សាញ​ប្លែក​ៗ អ្នក​អា​ច​ពាក់​ចូល​គ្នា​បីវង់​លើ​ម្រាម​តែ​មួយ​ក៏​បាន។

ម៉ូដ​ចិញ្ចៀន​តូច​ៗ​ស្អាត​ៗ​មួយ​ចំនួន​ទៀត៖

ប្រភព៖Sudsapda

ប្រែសម្រួលៈ វ៉ាន់ថន