ធ្វើ​ម៉េចឲ្យ​គេនឹក​យើង?

  • 2017-01-23 08:44:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រីៗ​យើង​តែង​ចង់​ឲ្យ​ដៃ​គូ​នឹក​មែន​អត់?​ ពេល​ខ្លះ​មាន​អារម្មណ៍​ថា​គាត់​នឹក​ ហើយ​ពេល​ខ្លះ​ក៏​អត់។​ ចឹង​សាក​មក​អាន​វិធី​ទាំង​៦​ដែល​ធ្វើ​ឲ្យ​គាត់​នឹក​នេះ​មើល៍ក្រែង​ធ្វើ​ឲ្យ​គាត់​នឹក​គ្រប់​ពេល។​

១ កុំ​ទំនេរ​សម្រាប់​គាត់​រហូត៖ ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ថា​អ្នក​មិន​ទំនេរ​សម្រាប់​គាត់​ប៉ុន្មាន​ទេ​។ បើ​អាច​ពេល​គាត់​ផ្ញើ​សារ​មក​ធ្វើ​ឃើញ​ខ្លះ​មិន​ឃើញ​ខ្លះ​ទៅ។​ បែប​នេះ​គាត់​នឹង​ព្យាយាម​សម្រាប់​អ្នក​កាន់​តែ​ខ្លាំង។​

២ មិន​ទៅ ​បើ​ហៅ​ភ្លាមៗ​៖ បើ​គាត់​ហៅ​ទៅ​ក្រៅ​ភ្លាមៗ​អ្នក​មិន​គួរ​ទៅ​ទេ​ ដោយ​ប្រាប់​ថា​រវល់​។ ធ្វើ​ចឹង​គាត់​ប្រាកដ​ជា​មាន​អារម្មណ៍​ថា​មិន​ងាយ​ស្រួល​ក្នុង​ការ​ណាត់​ជួប​ ហើយ​នឹង​ចង់​ជួប​កាន់​តែ​ខ្លាំង។​

៣ ប្រាប់​គាត់​ពី​ក្ដី​ស្រលាញ់​អ្នក​ចំពោះ​គាត់​៖ ធ្វើ​បែប​នេះ​វា​នឹង​រក្សា​ក្ដី​ស្រលាញ់​ឲ្យ​រឹង​មាំ​ ហើយ​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​នៅ​ជាមួយ​អ្នក​បន្ត​ទៀត​។

៤ ធ្វើ​ឲ្យ​គាត់​ភ្ញាក់​ផ្អើល៖ ស្លៀក​ខោអាវ​ដែល​គាត់​ពេញ​ចិត្ត​ ច្រៀង​ចម្រៀង​ដែល​គាត់​ស្រលាញ់​ រំលឹក​អនុស្សាវរីយ​ល្អៗ​ជាមួយ​គាត់​ជា​ដើម។​

៥ ទឹក​អប់​ទាក់ទាញ​៖ រើស​យក​ទឹកអប់​ណា​ដែល​មាន​ក្លឹប​ក្រអូប​ ទាក់​ទាញ​ដែល​ធ្វើ​ឲ្យ​គាត់​បំភ្លេច​មិន​បាន។​

៦ ជីវិត​ផ្ទាល់​ខ្លួន៖ មាន​ជីវិត​ផ្ទាល់​ខ្លួន​ ដើរ​លេង​ជាមួយ​មិត្តភ័ក្ដិ​ជាដើម​។ មាន​សង្សារ​មិន​ត្រូវ​ចោល​មិត្ត​ភាព​។ ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ថា​អ្នក​ក៏​សប្បាយ​ចិត្ត​ពេល​មិន​នៅ​ជាមួយ​គាត់​ ។ ចឹង​គាត់​កាន់​តែ​ចង់​នៅ​ក្បែរ​អ្នក​ នឹក​អ្នក​គ្រប់​ពេល។​

ប្រភព៖ Likelovequotes

ប្រែសម្រួល៖ វិទូ