រោគសញ្ញាមួយចំនួនបង្ហាញថាអ្នកកំពុងមានបញ្ហាសត្វល្អិតក្នុងខ្លួន
- 2025-04-19 02:09:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រោគសញ្ញាមួយចំនួនបង្ហាញថាអ្នកកំពុងមានបញ្ហាសត្វល្អិតក្នុងខ្លួន
អ្នកអាចសម្គាល់ខ្លួនឯងបានថាខ្លួនមានបញ្ហាសត្វល្អិតនៅក្នុងខ្លួនឬក៏អត់ ដោយរោគសញ្ញាមួយចំនួនខាងក្រោមបានដល់ពេលដែលអ្នកគួរទៅជួបពេទ្យពិនិត្យធ្វើការប្រើថ្នាំដើម្បីបញ្ចុះសត្វល្អិតចេញម្តងហើយ៖
១. វិលមុខ និងអស់កម្លាំង ប៉ារ៉ាសិតមិនគ្រាន់តែធ្វើឱ្យឈឺក្នុងពោះទេ តែវាក៏ស៊ីគ្រប់យ៉ាងដែលអ្នកបានញ៉ាំចូលពោះដែរ។ ដូច្នេះហើយអ្នកប្រហែលជាមិនអាចទទួលបានជីវជាតិទៅតាមអ្វីដែលបានញ៉ាំរួចឡើយ។ អ្នកប្រហែលជាមានអារម្មណ៍វិលមុខ និងអស់កម្លាំងគ្រប់ពេល។
២. រមាស់ស្បែក
ក្រៅពីការបង្ករោគដោយមេរោគផ្សិត ការរលាក និងស្ងួតខ្លាំង វាក៏មានរឿងច្រើនទៀតដែលធ្វើឱ្យស្បែករមាស់គ្រប់ពេលដែរ។ នៅក្នុងនោះ ការរមាស់ស្បែកអាចកើតមានដោយសារតែ វត្តមានព្រូនក្នុងពោះវៀនដែរ។ ប្រភេទព្រូនដែលធ្វើឱ្យរមាស់ស្បែកគឺពពួកអៀន ឬព្រូនតូចៗតែម្តង។ វាមិនត្រឹមតែធ្វើឱ្យរមាស់ស្បែកទេ តែក៏ធ្វើឱ្យរមាស់ដល់រន្ធគូថដែរ។
៣. ឈឺក្នុងពោះ អ្នកជំនាញនិយាយថា អ្នកប្រហែលជាមានព្រូនក្នុងពោះវៀន បើសិនជាអ្នកកំពុងតែឈឺក្នុងពោះញឹកញាប់។ អ្នកក៏ប្រហែលជាធ្លាប់មានបញ្ហាក្នុងពោះដូចជា ផោមច្រើន ហើមពោះ និងរាគរូសដែរ។ អ្នកគួរតែសង្ស័យខ្លួនឯងផង ជាពិសេសបើសិនជាអ្នកបានដឹងថាខ្លួនឯងមានទម្លាប់ញ៉ាំអាហារមិនផ្តល់សុខភាព។
ជាការពិតណាស់ ការលេបថ្នាំបញ្ចុះសត្វល្អិតនេះ ត្រូវបានណែនាំដោយគ្រូពេទ្យឱ្យលេបយ៉ាងឆាប់៣ខែម្តង ឬ យ៉ាងយូរ៦ខែម្តង។ នេះក៏ដោយសារតែ សត្វល្អិតអាចរស់នៅក្នុងរាយកាយរបស់អ្នកបាន ប្រសិនបើអ្នកមានការធ្វេសប្រហែសមិនបានរក្សាអនាម័យបានត្រឹមត្រូវ។ សូមចាំថាអ្នកមិនគួរទិញថ្នាំយកមកប្រើប្រាស់ខ្លួនឯងដោយគ្មានការណែនាំឲ្យលេបពីគ្រូពេទ្យឡើយវាអាចបង្កគ្រោះថ្នាក់បាន គួរតែប្រឹក្សាជាមួយគ្រូពេទ្យជាមុននឹងប្រើប្រាស់ថ្នាំបញ្ចុះសត្វល្អិតនេះ៕