តោះ!!! ម៉ាក់ៗមកស្វែងយល់ពី វិធីរក្សារទុកទឹកដោះពេលបូមរួចទុកឲ្យទារកមុិមដោយសុវត្ថិភាព

  • 2025-04-24 00:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វិធីរក្សារទុកទឹកដោះ ដោយសុវត្ថិភាព :

ទឹកដោះបូមថ្មីៗ :

  • សីតុណ្ហភាពធម្មតា ទុកបាន 2ម៉ោង

  • ក្រោម26c° ទុកបាន 3-4ម៉ោង

  • ទូរទឹកកក ទុកបាន 4ថ្ងៃ (យកល្អទុកត្រឹម3ថ្ងៃ)

  • ទូរបង្កក ទុកបាន 6-12ខែ អាស្រ័យលើសីតុណ្ហភាពទូរ

ទឹកដោះយកចេញពីទូកទឹកកកត្រជាក់ :

  • សីតុណ្ហភាពធម្មតា ទុកបាន 1-2ម៉ោង
  • ក្រោម26c° ទុកបាន 3-4ម៉ោង

ទឹកដោះយកចេញពីកន្លែងកករឹង :

  • ដាក់រំលាយខាងក្រៅបានត្រឹម 1ម៉ោង

  • រំលាយរួច ទុកកន្លែងក្លាសេបាន 24ម៉ោង

  • រំលាយរួច សីតុណ្ហភាពធម្មតាទុកបាន 1-2ម៉ោង

  • រំលាយរួច ក្រោម26c° ទុកបាន 3-4ម៉ោង

ទឹកដោះកម្តៅរួច :

  • បើកូនមិនទាន់បៅ អាចទុកបាន​​ 1-2ម៉ោង (សីតុណ្ហភាពធម្មតា)

  • កូនបៅរួចបើទឹកដោះនៅសល់ក្នុងដបដោះគោ អាចទុកបានត្រឹម 1ម៉ោង

ម៉ាក់គួរសម្គាល់ដោយខ្លួនឯងផ្ទាល់បាន រាល់ទឹកដោះដែលម៉ាក់ៗបានបូមទាំងអស់យកមកបង្កកក្នុងទូហើយយកមកកម្តៅប្រើរួចមិនទារកមិមឬមិនបានមិមនោះទេ​ មិនអាចដាក់ក្លាសេទុកវិញបានទេ​ ព្រោះទឹកដោះបានបាត់បង់គុណភាព​ ឬងាយខូច និងមិនមានសារធាតុចិញ្ចឹម ពេលឲ្យទារកមិមអាចប៉ះពាល់ដល់សុខភាពក្មេង៕

ប្រភព៖ kidshealth ប្រែ​សម្រួល៖ សិរីរត្នន៍