ពេលកូនរបស់ប៉ាម៉ាក់មានអាការ:ក្តៅខ្លួនខ្លាំង ហេីយរហូតប្រកាច់ តេីត្រូវធ្វេីដូចម្តេច?
- 2025-04-24 04:11:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេលកូនរបស់ប៉ាម៉ាក់មានអាការ:ក្តៅខ្លួនខ្លាំង ហេីយរហូតប្រកាច់ តេីត្រូវធ្វេីដូចម្តេច?
ពេលកូនក្តៅខ្លួនខ្លាំងហេីយប្រកាច់តេីយេីងត្រូវធ្វេីដូចម្តេច? Fibrie convulsions គឺជាអាការះក្តៅខ្លួនខ្លាំងរហូតដល់ប្រកាច់ភ្នែកឡេីងលឿងមានការហៀរទឹកមាត់ឬមានលិចនោមជាដេីម។ កេីតលេីក្មេងអាយុ6ខែទៅ5ឆ្នាំ នៅពេកក្មេងក្តៅខ្លួនខ្លាំងលេីសពី38អង្សាឡេីងទៅ។
ការជួយសង្រ្គោះបឋម
១-ប៉ាម៉ាក់កុំតក់ស្លុតភ័យបារម្ភពេក ត្រូវតាំងចិត្តឲ្យនិងន
២-ដាក់ឲកូនគេងផ្អេងកន្លែងរាបស្មេីរកុំឲស្លាក់ទឹកមាត់ចូលបំពង់ខ្យល់និងសួត
៣-ផ្លាស់ប្តូរឬឲកូនស្លៀកពាក់រលុងឬ ដោះខោអាវចេញ
៤-ពេលកូនឈប់ប្រកាច់ប៉ាម៉ាក់ត្រូវជូតខ្លួនឲកូនជាមួយទឹកក្នុងសីតុណ្ណភាពធម្មតាបន្ទាប់មកផ្តល់ថ្នាំបញ្ជុះកម្តៅឲកូន។
៥-ជាធម្មតាក្មេងប្រកាច់មិនលេីសពី5នាទីទេ ករណីលេីសសូមនាំកូនទៅមន្ទីរពេទ្យជាបន្ទាន់។
៦-ហាមយកម្រាមដៃ ស្លាបព្រា ឫក្រណាត់ដាក់ចូលក្នុងមាត់កូនអាចធ្វេីឲកូនខ្វះអុកសុីសែន។
៧-ហាមផ្តល់ទឹកឫ ថ្នាំនៅពេលកូនកំពុងប្រកាច់
៨-ហាមលេីកកូនអង្រួន ឫរិតទ្រូងឲកូន។
ដូចច្នេះ ការប្រកាច់បែបនេះមិនប៉ះពាល់ខួរក្បាលកូនទេ តែបេីកុមារឧស្សាហ៍ប្រកាច់ញឹកញ៉ាប់ក្នុងថ្ងៃតែមួយ ហេីយខ្វះអុកសុីសែនគឺអាចប៉ះពាល់ដល់កោសិការខួរក្បាលក្មេងបាន។ សូមប៉ាម៉ាក់ប្រញាប់យកកុមារទៅមន្ទីរពេទ្យជាបន្ទាន់ដើម្បីព្យាបាលឲ្យបានទាន់ពេលវេលា-ពិសេសកុំព្យាយាមប្រើប្រាស់ថ្នាក់ដោយគ្មាវិញ្ជាបញ្ចារច្បាស់លាស់ពីគ្រូពេទ្យជំនាញផ្នែកកុមារ៕