ប្រសិនបើ​កូន​កើត​ជំងឺ​ Flu B តើ​ប៉ាម៉ាក់​គួរ​ធ្វើ​បែបណា?

  • 2025-04-25 00:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើកូនកើតគ្រុនផ្តាសាយប្រភេទ (Flu) B ប៉ាម៉ាក់គួរធ្វើម៉េចល្អ?

Flu B ជា​ប្រភេទ​វីរុស​គ្រុន​ផ្តាសាយ​ ដែល​កើត​​តែ​លើ​មនុស្ស​យើង​ប៉ុណ្ណោះ ហើយ​រោគសញ្ញា​នៃ​ជំងឺ​នេះ​ រួម​មាន​គ្រុន​ក្តៅ ក្អក និង​ឈឺ​ក្បាល។ Flu B ក៏​ជា​ជំងឺ​ឆ្លង​​តាម​រដូវ​កាល​ ដូច​ទៅ​នឹង ​Flu A ដែរ​ ហើយ​អាច​បង្ក​ជា​ជំងឺ​ធ្ងន់ធ្ងរ​ថែម​ទៀត​ផង។ ជា​ទូទៅ Flu B​ ប៉ះពាល់​ដល់​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ ហើយ​អាច​បណ្តាល​ឲ្យ​​កុមារ​កើត​មាន​រោគសញ្ញា​ទាក់ទង​នឹង​រាងកាយ​​ទាំង​មូល​។

រោគសញ្ញា​ផ្លូវ​ដង្ហើម​មាន​អ្វី​ខ្លះ?

នៅ​ពេល​ដែល​វីរុស​នេះ​ប៉ះពាល់​លើ​ផ្លូវ​ដង្ហើម​ កុមារ​តូច​ៗ​​នឹង​មាន​រោគសញ្ញា​ដូចជា៖

  • តឹង​ចម្រុះ

  • ក្អក​

  • ហៀរ​សំបោរ

  • កណ្តាស់

  • ឈឺ​ក

រោគសញ្ញា​ទាំង​នេះ ស្រដៀង​ទៅ​នឹង​ការ​បង្ករោគ​លើ​ផ្លូវ​ដង្ហើម​ដទៃ​ទៀត​ ប៉ុន្តែ​វា​អាច​មាន​សភាព​ធ្ងន់ធ្ងរ​ជាង ហើយ​ក៏​អាច​បណ្តាល​ឲ្យ​មាន​ផលវិបាក​ ដូចជា​​ជំងឺ​រលាក​ទងសួត ឬ​រលាក​សួត ហើយ​នឹង​កាន់​តែ​យ៉ាប់យ៉ឺន​សម្រាប់​​ក្មេង​ដែល​មាន​ជំងឺ​ហឺត​ស្រាប់​។

ចំណែក​រោគសញ្ញា​ដែល​កើត​លើ​រាងកាយ​មាន​ដូចជា៖

  • គ្រុន​ក្តៅ

  • ឈឺ​សាច់ដុំ

  • ឈឺក្បាល និង​អស់​កម្លាំង។

ប្រសិនបើ​កូន​កើត​ជំងឺ​ Flu B តើ​ប៉ាម៉ាក់​គួរ​ធ្វើ​បែបណា?

  • ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន

  • សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់

  • ញ៉ាំ​ថ្នាំ​បំបាត់​ក្តៅ​ខ្លួន​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​​ ឬ​ប្រើប្រាស់​សេរ៉ូ​ក្អក ឬ​ស្ព្រៃយ៍​បាញ់​បំបាត់​ឈឺ​ក​តាម​វេជ្ជបញ្ជា​ត្រឹមត្រូវ។

ពេល​ណា​គួរ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​? ក្នុង​ករណី​ដែល​កូន​​មាន​អាការៈ​ទាំង​នេះ ប៉ា​ម៉ាក់​កុំ​បង្អង់​យូរ​ គួរ​នាំកូន​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ

*ក្តៅ​ខ្លួន​ខ្លាំង

  • ដកដង្ហើម​ខ្លី​ៗ

  • ពិបាក​ដង្ហើម។

ប្រភព៖ Health.com.kh ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម