តើការហាលថ្ងៃហ្នឹងពិតជាជួយឲ្យទារកបាត់លឿងមែនអត់?ចុះបើហាលតើហាលរបៀបម៉េចដែរទៅ

  • 2025-04-23 04:30:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុងករណីដែលទារកតូចៗកើតមកគាត់មានអាការ:លឿងតិចតួចប៉ាម៉ាក់មានដែលចាប់អារម្មណ៍អត់?

គ្រូពេទ្យកុមារ និងទារក តែងលើកទឹកចិត្តឲ្យហាលថ្ងៃ ថាតើការហាលថ្ងៃហ្នឹងពិតជាជួយឲ្យទារកបាត់លឿងមែនអត់?ចុះបើហាលតើហាលរបៀបម៉េចដែរទៅ? តាមសម្តីរបស់លោកគ្រូវេជ្ជបណ្ឌិត ឯកទេសផ្នែកសុខភាពទារក-កុមារ សយ បញ្ញា នៅគ្លីនិករ៉ូស ឯកទេសសម្ភព រោគស្ត្រី និងកុមារ បានបញ្ជាក់ថា រាល់គ្រប់ទារកទាំងអស់ដែលកើតមកមិនថាគ្រប់ខែឬមិនគ្រប់ខែទេមានគីឡូធំ-តូចនោះទេ គឺគាត់ប្រឈមនឹងបញ្ហាលឿង។ ប៉ុន្តែគ្រាន់តែថាប្រសិនបើទារកកើតមកគ្រប់ខែ ការលឿងក្នុងខ្លួនគឺមានតិចតួច ហើយបើទារកកើតស្ទើរខែស្ទើរគីឡូអាការ:និងអាចខ្លាំង និងអាចអូសបន្លាយរយ:ពេលយូរ។

ក្នុងករណីនេះលោកគ្រូវេជ្ជបណ្ឌិត ចង់ពន្យល់ថាបើទារកមានលឿងតិចតួចគ្រូពែត្យនឹងលើកទឹកចិត្តឲ្យប៉ាម៉ាក់យកកូនហាលថ្ងៃ។ ព្រោះកាលណាទារកបានហាលថ្ងៃ ស្បែករបស់គាត់ប៉ះ និង UV ក្នុងពន្លឺព្រះអាទិត្យដែលវាជួយបំលែងជាតិលឿងនៅក្រោមស្បែករបស់ទារកនឹង ឲ្យរលាយបាត់ហូលមកតាមទឹកនោមដែលទារកនឹងនោមមកមានពណ៌លឿង។ អីចឹងច្បាស់ណាស់កាលហាលថ្ងៃពិតជួយកម្ចាត់ជាតិលឿងពីក្នុងខ្លួនទារកបាននិងជួយការពារទារកមិនឲ្យកើតជាតិលឿងធ្ងន់ធ្ងរបានដែរ។

ម្យ៉ាងទៀតពេលប៉ាម៉ាក់ហាលថ្ងៃទារកគួរចាប់អារម្មណ៍៖

១. ហាលថ្ងៃទារកគឺហាលពេលព្រឹក ព្រោះពន្លឺថ្ងៃនៅពេលព្រឹកគឺល្អខ្លាំងបំផុតសម្រាប់ការពារទារកមិនឲ្យកើតលឿង ប៉ុន្តែចន្លោះម៉ោង ៦:00 ទៅ ៧:០០ ព្រឹក។ ព្រោះក្នុងម៉ោងនឹងកំដៅថ្ងៃ គឺអត់ក្តៅដល់ទារកខ្លាំងទេ និងមិនធ្វើឲ្យប៉ះពាល់ស្បែកគាត់ទេ។

២. ពេលហាលថ្ងៃទារក គប្បីប៉ាម៉ាក់ដោះខោអាវរបស់ទារកចេញឲ្យអស់ គ្រាន់តែស្លៀកតែខោទឹកនោមឲ្យគាត់ និងពាក់ស្រើមដៃ-ជើងឲ្យទារកដើម្បីការពារគាត់ក្រញ៉ៅមុខ ហើយកុំភ្លេចពាក់មួកឲ្យគាត់ ក្រណាត់ ឬកន្សែង បាំងភ្នែកឲ្យទារកដើម្បីការពារគាត់កុំឲ្យសម្លឹងថ្ងៃនាំឲ្យប៉ពាល់ភ្នែករបស់ទារក។

៣. ចាប់អារម្មណ៍កម្តៅខ្លួនរបស់ទារកពេលហាលថ្ងៃប្រយ័ត្នក្តៅពេក ឬត្រជាក់ពេក ព្រោះទារកហាលដោះខោអាវអស់មានតែខ្លួនទទេ។ បើសង្កេតឃើញពេលហាលថ្ងៃទារកមានអាការ: រងាខ្លាំងចុះត្រជាក់ពេក ត្រូវមើលថែទាំគាត់ឲ្យបានត្រឹមត្រូវកុំទុកទារកហាលថ្ងៃចោលដោយមិនបានពិនិត្យមើលគាត់។ សរុបមកការហាលថ្ងៃ គឺអាចកាត់បន្ថយនិងបំបាត់ចំពោះតែទារកមានអាការ:លឿងតិចតួចប៉ុណ្នោះ។

ប៉ុន្តែសម្គាល់បើកូនប៉ាម៉ាក់មានអាការ:ដូចខាងក្រោម៖

• ទទួលជាតិលឿងឡើងខ្លាំង

• ទារកអត់មឹម

• ភ្នែកបិទ សន្លឹមក្នុងខ្លួន គេងរហូតដាស់មិនក្រោកបើកភ្នែក

• ក្នុងខ្លួនទារកមើលទៅហាក់ស្លេកស្លាំង ឬមានអ្វីបន្ថែមលើសពីអាការ: លឿងត្រូវប្រញាប់បញ្ជូនកូនរបស់ប៉ាម៉ាក់មកជួបជាមួយទារកផ្នែកគ្រូពេទ្យកុមារជាបន្ទាន់ដើម្បីឲ្យគ្រូពេទ្យជំនាញធ្វើការវាយតម្លៃពីរោគសញ្ញា និងធ្វើការព្យាបាលទានពេលវេលា៕

ប្រភព៖ Rose Maternity Clinic ប្រែ​សម្រួល៖ សិរីរត្នន៍