ដង្ហើមមានក្លិនមិនល្អ មានក្លិនមាត់មិនល្អ រ៉ាំរ៉ៃ សញ្ញាព្រមាននៃជំងឺប្រព័ន្ធរំលាយអាហារ

  • 2024-11-02 01:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្លិនមាត់មិនល្អ គឺជាបញ្ហាអនាម័យមាត់ ដែលមនុស្សជាច្រើនត្រូវប្រឈមមុខ រួមជាមួយនឹងអារម្មណ៍មិនល្អ ដែលបណ្តាលឱ្យខ្វះទំនុកចិត្តនៅពេលចេញទៅជួបមនុស្សដទៃ ប៉ុន្តែមនុស្សជាច្រើនប្រហែលជាមិនដឹងថាក្លិនមាត់មិនល្អមិនមែនបណ្តាលមកពីបញ្ហានៅក្នុងមាត់តែមួយមុខនោះទេ វាអាចជាសញ្ញាព្រមាននៃជំងឺប្រព័ន្ធរំលាយអាច ដែលគួរតែប្រញាប់ទៅទទួលការព្យាបាលត្រឹមត្រូវ ដើម្បីឱ្យរាងកាយរបស់អ្នករឹងមាំ និងទទួលបានទំនុកចិត្តលើខ្លួនឯងឡើងវិញ

លោកវេជ្ជបណ្ឌិត DR. SUKPRASERT JUTAGHOKIAT គ្រូពេទ្យឯកទេសខាងប្រព័ន្ធរំលាយអាហារ នៃមន្ទីរពេទ្យវេជ្ជថានី បាននិយាយថា ក្លិនមាត់មិនល្អ (Halitosis) ឬដង្ហើមមានក្លិនមិនល្អ វាបណ្តាលមកពីក្រុមបាក់តេរីនៅក្នុងមាត់ ប្រសិនបើមានកាកសំណល់អាហារសល់ក្នុងមាត់ នឹងបង្កបាក់តេរីឱ្យរលួយ បណ្តាលឱ្យមានក្លិនមាត់មិនល្អ ប៉ុន្តែប្រសិនបើក្លិនមានរយៈពេលយូរឬរ៉ាំរ៉ៃ វាបង្ហាញថាអាចមានជំងឺ ឬភាពមិនប្រក្រតីផ្សេងៗកើតឡើង

មូលហេតុភាគច្រើននៃក្លិនមាត់មិនល្អប្រហែល ៩០% កើតចេញពីខាងក្នុងមាត់ ដូចជា ដំបៅមាត់ ពុកធ្មេញ និងរលាកអញ្ចាញ ១០% ផ្សេងទៀតមកពីខាងក្រៅមាត់ គឺប្រព័ន្ធផ្លូវដង្ហើម ប្រហោងឆ្អឹង និងប្រហោងច្រមុះ ដែលធ្វើឱ្យមានការរលាក ឬប្រព័ន្ធរំលាយអាហារ បណ្តាលមកពីបាក់តេរីលើសនៅក្នុងក្រពះ និងពោះវៀនតូច នេះច្រើនតែពាក់ព័ន្ធនឹងការហើមពោះ តឹងណែន ភឺមានក្លិនស្អុយ និងមានក្លិនមាត់មិនល្អ។

បច្ចុប្បន្ននេះ មានបច្ចេកវិទ្យាក្នុងការពិនិត្យបញ្ហាក្លិនមាត់មិនល្អចេញពីប្រព័ន្ធរំលាយអាហារ ជាមួយនឹងការធ្វើតេស្ត (Hydrogen Breath Test) ដែលអាចជួយកំណត់រកមូលហេតុនៃក្លិនមាត់មិនល្អ ដែលបណ្តាលមកពីបញ្ហានៅក្នុងប្រព័ន្ធរំលាយអាហារ ជាពិសេសបាក់តេរីដែលលើសនៅក្នុងពោះវៀន ការធ្វើតេស្តដោយម៉ាស៊ីនត្រួតពិនិត្យដង្ហើម (Hydrogen Breath Test) និងប្រើគោលការណ៍នៃការពិនិត្យរកឧស្ម័នដែលផលិតដោយបាក់តេរីនៅក្នុងបំពង់រំលាយអាហារដែលត្រូវបានស្រូបចូលទៅក្នុងចរន្តឈាម និងបញ្ចេញតាមដង្ហើម ឧស្ម័នដែលបានពិនិត្យរួមមាន ឧស្ម័នអ៊ីដ្រូសែន និងឧស្ម័នមេតានដំណើរការពិនិត្យចាប់ផ្តើមដោយការតមអាហារ និងទឹករយៈពេល ១២ ម៉ោង បន្ទាប់មកទទួលទានសារធាតុដែលប្រើសម្រាប់ការធ្វើរោគវិនិច្ឆ័យ នេះអាស្រ័យលើហេតុផលដែលគ្រូពេទ្យសង្ស័យ ឧ. ប្រសិនបើលោកគ្រូពេទ្យសង្ស័យថាមានផ្ទុកបាក់តេរីច្រើននៅក្នុងពោះវៀន នោះអ្នកត្រូវបានញ៉ាំជាតិគ្លុយកូស ឬ lactulose ។ បន្ទាប់មកអ្នកជំងឺនឹងត្រូវផ្លុំដក

ដង្ហើមចូលទៅក្នុងថង់ពិនិត្យរៀងរាល់ ១៥ នាទីម្តង រហូតគ្រប់ ១២០ នាទី និងនាំលទ្ធផលមកវិភាគបន្ថែមទៀតបន្ទាប់ពីបានទទួលការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវរួច វេជ្ជបណ្ឌិតនឹងផ្តល់ការព្យាបាលតាមគោលដៅ ឧទាហរណ៍ បញ្ហាក្លិនមាត់ដែលបណ្តាលមកពីបាក់តេរីលើសនៅក្នុងពោះវៀនអាចព្យាបាលបាន តាមរយៈការផ្តល់ថ្នាំអង់ទីប៊ីយោទិចដើម្បីកាត់បន្ថយបរិមាណបាក់តេរីនៅក្នុងពោះវៀន ទន្ទឹមនឹងការលេបថ្នាំដើម្បីសម្រួលចលនាពោះវៀន និងណែនាំឲ្យជៀសវាងអាហារដែលជំរុញការលូតលាស់នៃបាក់តេរីក្នុងពោះវៀន (FODMAPS) រួមមាន អាហារដែលមានជាតិកាបូអ៊ីដ្រាតដែលស្រូបមិនបានល្អនៅក្នុងពោះវៀនតូច និងឆ្លងចូលទៅក្នុងពោះវៀនធំ រហូតក្លាយជាអាហារសម្រាប់បាក់តេរីដូចជា ខ្ទឹមស ខ្ទឹមបារាំង សណ្ដែក ស្ពៃក្តោប ទឹកស៊ីរ៉ូ ផ្លែប៉ោម ផ្លែស្វាយ ផ្លែព្រូន និងស្ករសិប្បនិម្មិត។ល។

អត្ថប្រយោជន៍នៃការធ្វើតេស្តដង្ហើមអ៊ីដ្រូសែន (Hydrogen Breath Test) នោះគឺជាការធ្វើតេស្តមិនមានការឈឺចាប់ ព្រោះមិនចាំបាច់ធ្វើតេស្ដឈាម ឬធ្វើការឆ្លុះពោះវៀនធំ គ្រាន់តែប្រើដង្ហើម ចំណាយពេលខ្លី មានសុវត្ថិភាព និងមានប្រសិទ្ធភាពក្នុងការធ្វើរោគវិនិច្ឆ័យជំងឺបានល្អ។ ទោះជាយ៉ាងណាក៏ដោយ អ្នកគួរតែកត់សម្គាល់ខ្លួនឯងថាអ្នកចាប់ផ្តើមមានក្លិនមាត់មិនល្អ ឬក្លិនដង្ហើមចម្លែក រ៉ាំរ៉ៃរហូតដល់ក្លាយរោគសញ្ញាមិនប្រសើរឡើង ណែនាំឱ្យប្រញាប់ទៅជួបគ្រូពេទ្យដើម្បីព្យាបាល ព្រោះក្លិនមាត់មិនល្អអាចជាសញ្ញាព្រមានជំងឺផ្សេងៗ ដែលអាចកើតឡើងចំពោះរាងកាយ

vejthani.com

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម