ចាំទុកផង ! ទឹក៣ប្រភេទនេះ កុំផឹកនៅពេលយប់ អាចជាសញ្ញាមិនល្អដល់សុខភាព

  • 2024-09-27 08:17:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សមួយចំនួន មិនបានចាប់អារម្មណ៏ទៅលើការផឹកភេជ្ជៈរបស់ខ្លួននោះទេ សំខាន់ឲ្យតែបានទទួលទានគឺគ្រប់គ្រាន់ណាស់សម្រាប់ពួកគាត់ ។ កាផឹកភេជ្ជៈមិនមែនចេះតែផឹកតាមចិត្តនោះទេ យើងត្រូវដឹងថា តើផឹកពេលណាដើម្បីទទួលបានសុខភាពល្អ។ខាងក្រោមនេះគឺជា ភេជ្ជៈដែលអាចឲ្យយើងផឹកទៅមានសុខភាពល្អ តែក៏ផឹកទៅតាមពេលវេលាសមស្របដែរទើបទទួលបានផលល្អ ៖

១ ទឹកដូង

យោងតាមអ្នកជំនាញ ទឹកដូងល្អសម្រាប់សុខភាព ប៉ុន្តែគួរផឹកតែនៅពេលព្រឹក ឬថ្ងៃត្រង់ប៉ុណ្ណោះ។ ជាពិសេសអ្នកដែលខ្សោយសម្ពាធឈាមទាប និងអ្នកដែលមានជំងឺផ្តាសាយ មិនគួរទទួលទានទឹកដូងនៅពេលល្ងាចឡើយ ព្រោះអាចធ្វើឲ្យរាងកាយងាយនឹងផ្តាសាយ ឈឺក្រពះ រាគ ឬគេងមិនលក់។ ក្រៅពីនេះ ដោយសារទឹកដូងមានជាតិប៉ូតាស្យូមច្រើន បើអ្នកផឹកនៅពេលយប់ វាអាចធ្វើឱ្យខូចថ្លើម និងតម្រងនោមបានយ៉ាងងាយ ធ្វើឱ្យអ្នកងាយនឹងកើតជំងឺនានា ជាមួយនឹងការថយចុះនៃភាពស៊ាំ។ លើសពីនេះ ទឹកដូងមានសារធាតុបញ្ចុះទឹកនោម ហើយប្រសិនបើអ្នកផឹកវានៅពេលយប់ អ្នកនឹងត្រូវចូលបន្ទប់ទឹកច្រើន ធ្វើឱ្យគេងមិនលក់ និងប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទរបស់អ្នក។

២ ទឹកក្រូច

ទឹកក្រូចមានឥទ្ធិពលបញ្ចុះទឹកនោម ការផឹកវាក្រោយអាហារពេលល្ងាចអាចបណ្តាលឱ្យនោមពេលយប់យ៉ាងងាយ។ ការផឹកទឹកក្រូចមុនពេលចូលគេងក៏ប៉ះពាល់ដល់ស្រទាប់ធ្មេញដែរ ធ្វើឱ្យធ្មេញចុះខ្សោយ។ ទន្ទឹមនឹងនេះ ដោយសារតែទឹកក្រូចសម្បូរទៅដោយវីតាមីន C ការផឹកច្រើនអាចបង្កើនភាពធន់នឹងជំងឺ។ ប៉ុន្តែអ្នកមិនគួរផឹកទឹកក្រូចយឺតពេកទេ ព្រោះវាអាចបង្កជាជំងឺផ្តាសាយ រាគ និងគេងមិនលក់ពេញមួយយប់។

៣ កាហ្វេ

គ្រប់គ្នាដឹងហើយថា ប្រសិនបើអ្នកផឹកកាហ្វេបានត្រឹមត្រូវ វាអាចជួយការពារជំងឺបេះដូង និងធ្វើឱ្យអ្នកមានសុខភាពល្អ ។ ប៉ុន្តែកាហ្វេជាភេសជ្ជៈដែលគួរទទួលទានក្រោយពេលអាហារពេលព្រឹក ឬអាហារថ្ងៃត្រង់ប៉ុណ្ណោះ។ ចាប់ពីពេលរសៀលដល់ល្ងាច អ្នកមិនគួរប្រើកាហ្វេទេព្រោះវានឹងធ្វើឱ្យមានភាពតានតឹងខាងសរសៃប្រសាទ និងគេងមិនលក់ ដែលបង្កគ្រោះថ្នាក់ដល់សុខភាព។

ដូច្នេះហើយ នៅពេលល្ងាច ដើម្បីធានាដល់សុខភាព អ្នកគួរតែចៀសវាងការទទួលទានកាហ្វេ ឬភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន សារធាតុជំរុញ និងភេសជ្ជៈមានជាតិអាល់កុល ដើម្បីកុំឱ្យប៉ះពាល់ដល់ថ្លើម និងតម្រងនោម និងមិនធ្វើឱ្យអ្នកគេងមិនលក់។

ប្រភព៖ phunutoday

អត្ថបទ៖ Tep Sovannmoly