រឿងមួយចំនួន មានការយល់ខុស របស់អ្នកជំងឺទឹកនោមផ្អែម
- 2024-09-27 07:07:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងមួយចំនួន មានការយល់ខុស របស់អ្នកជំងឺទឹកនោមផ្អែម
អ្នកជំងឺទឹកនោមផ្អែមមួយចំនួន មានការយល់ខុសរឿងមួយចំនួន ទៅលើការហូបចុកឬការប្រើប្រាស់ថ្នាំមួយចំនួន ដើម្បីការពារ កុំឲ្យកាន់តែពិបាកទៅថ្ងៃខាងមុខ តែពេលខ្លះរឿងមួយចំនួននោះ គឺវាពិតជាមិនត្រូវនោះឡើយ។ ដូចនេះរឿងមួយចំនួនដែលអ្នកជំងឺទឹកនោមផ្អែមតែងមានការយល់ខុសនោះគឺ៖
ហូបទឹកឃ្មុំសុទ្ធធម្មជាតិ មិនឡើងជាតិស្ករឡើយ
ទឹកដោះគោសម្រាប់អ្នកជំងឺទឹកនោមផ្អែម ហូបទៅបញ្ជុះជាតិស្ករ
លេបថ្នាំទឹកនោមផ្អែមយូរទៅធ្វើឲ្យប៉ះពាល់ខូចតំរងនោម ឬក្រលៀន
ចាក់អាំងស៊ុយលីន ធ្វើឲ្យខូចតំរងនោម ឬក្រលៀន ឬចាក់ទៅខ្លាចធ្លាប់ខ្លួនមួយជីវិត
ហូបបាយយប់ៗធ្វើឲ្យឡើងជាតិស្ករពេលព្រឹកខ្លាំង
ព្យាបាលឲ្យអេវ៉នស៊ី A1C ខ្ពស់ក៏មិនអីដែរ ដោយសារកើតជំងឺទឹកនោមផ្អែម យូរឆ្នាំទៅហើយ
តបអាហារដែលមានជាតិស្ករច្រើនរហូតដល់ចុះអេវ័នស៊ីមកកម្រិតធម្មតាវិញ គិតថាខ្លួនជាដាច់ពីជំងឺ
ហូបបាយអង្គរសម្រូប ស្ករតិចជាងបាយអង្ករស
ហូបភេជ្ជៈសម្រាប់អ្នកជំងឺទឹកនោមផ្អែមទៅមិនឡើងជាតិស្ករទេ អាចហូបបានរៀងរាលថ្ងៃ
តមអាហារពីម្សៅផ្អាប់ ឬកើតទឹកនោមផ្អែមត្រូវតមហូបបាយខ្លាំងតែម្តង។
ប្រភព៖ វេជ្ជបណ្ឌិតកម្ពុជា