រឿងមួយចំនួន មានការយល់ខុស របស់អ្នកជំងឺទឹកនោមផ្អែម

  • 2024-09-27 07:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នកជំងឺទឹកនោមផ្អែមមួយចំនួន មានការយល់ខុសរឿងមួយចំនួន ទៅលើការហូបចុកឬការប្រើប្រាស់ថ្នាំមួយចំនួន ដើម្បីការពារ កុំឲ្យកាន់តែពិបាកទៅថ្ងៃខាងមុខ តែពេលខ្លះរឿងមួយចំនួននោះ គឺវាពិតជាមិនត្រូវនោះឡើយ។ ដូចនេះរឿងមួយចំនួនដែលអ្នកជំងឺទឹកនោមផ្អែមតែងមានការយល់ខុសនោះគឺ៖

  • ហូបទឹកឃ្មុំសុទ្ធធម្មជាតិ មិនឡើងជាតិស្ករឡើយ

  • ទឹកដោះគោសម្រាប់អ្នកជំងឺទឹកនោមផ្អែម ហូបទៅបញ្ជុះជាតិស្ករ

  • លេបថ្នាំទឹកនោមផ្អែមយូរទៅធ្វើឲ្យប៉ះពាល់ខូចតំរងនោម ឬក្រលៀន

  • ចាក់អាំងស៊ុយលីន ធ្វើឲ្យខូចតំរងនោម ឬក្រលៀន ឬចាក់ទៅខ្លាចធ្លាប់ខ្លួនមួយជីវិត

  • ហូបបាយយប់ៗធ្វើឲ្យឡើងជាតិស្ករពេលព្រឹកខ្លាំង

  • ព្យាបាលឲ្យអេវ៉នស៊ី A1C ខ្ពស់ក៏មិនអីដែរ ដោយសារកើតជំងឺទឹកនោមផ្អែម យូរឆ្នាំទៅហើយ

  • តបអាហារដែលមានជាតិស្ករច្រើនរហូតដល់ចុះអេវ័នស៊ីមកកម្រិតធម្មតាវិញ គិតថាខ្លួនជាដាច់ពីជំងឺ

  • ហូបបាយអង្គរសម្រូប ស្ករតិចជាងបាយអង្ករស

  • ហូបភេជ្ជៈសម្រាប់អ្នកជំងឺទឹកនោមផ្អែមទៅមិនឡើងជាតិស្ករទេ អាចហូបបានរៀងរាលថ្ងៃ

  • តមអាហារពីម្សៅផ្អាប់ ឬកើតទឹកនោមផ្អែមត្រូវតមហូបបាយខ្លាំងតែម្តង។

ប្រភព៖ វេជ្ជបណ្ឌិតកម្ពុជា

អត្ថបទ៖ Tep Sovannmoly