បញ្ហា និងដំណោះស្រាយលើស្បែកមុខជ្រីវជ្រួញ និងយារធ្លាក់

  • 2024-06-05 07:40:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាការពិតណាស់នៅពេលដែលយើងមានអាយុកាន់តែច្រើន ស្នាមជ្រួញនៅលើផ្ទៃមុខ ស្បែកយារធ្លាក់ និងស្នាមចង្អូរសងខាងនៃមាត់ គឺពិតជាមានផលរំខានមែនទែនធ្វើឲ្យមុខយើងមើលទៅមិនស្រស់ស្រាយ មុខហត់នឿយ និងចាស់ជាងវ័យ។

ក្នុងនោះផងដែរ វេជ្ជបណ្ឌិត ឯក ស៊ានរ៉ាឌីន ឯកទេសសើស្បែកប្រចាំការនៅ គ្លីនិក មៀរ៉ា បានពន្យល់ថាមនុស្សយើងចាប់ផ្តើមមានស្នាមជ្រួញនៅអាយុចន្លោះ 25 ឬ៣០ឆ្នាំឡើងទៅ ដោយសារតែការផលិតខូឡាជែនក្នុងខ្លួនចាប់ផ្តើមថយចុះក្នុងមួយឆ្នាំ 1.5% ឬអាចធ្លាក់ចុះច្រើនជាងនេះ អាស្រ័យលើកត្តារួមផ្សំផ្សេងៗដូចជា៖

1/ អាយុ៖ ពេលអាយុយើងកាន់តែច្រើន ស្បែករបស់យើងបាត់បង់នូវភាព elastic ការផលិតជាតិខ្លាញ់ធម្មជាតិនៅលើស្បែកថយចុះ ធ្វើឲ្យស្បែកស្ងួត ជាលិកាខ្លាញ់នៅស្រទាប់ក្រោមស្បែក ថយចុះ បណ្តាលឲ្យលេចឡើងជាស្នាមជ្រួញ និង ស្បែកយារធ្លាក់។

2/ ពន្លឺព្រះអាទិត្យ៖ កាំរស្មីយូវីនៃពន្លឺព្រះអាទិត្យទៅបំផ្លាញ collagen & elastin fibers ធ្វើឲ្យស្បែក របស់យើងមើលទៅចាស់ជាងវ័យទោះជាយើងអាយុមិនទាន់៣០ក៍ដោយ។

3/ ការជក់បារី៖ ដោយសារជាតិពុលធ្វើឲ្យខូច collagens និង ធ្វើឲ្យស្នាមជ្រួញលេចឡើងកាន់តែខ្លាំង។

4/ Repeated facial expression ៖ ស្នាមជ្រួញនៅតំបន់ ចន្លោះចិញ្ចើមនៅពេលយើង ឧស្សាហ៍ ធ្វើទឹកមុខជ្រួញចិញ្ចើម ស្នាមជ្រួញកន្ទុយភ្នែក ឬចង្អូរសងខាងបបូរមាត់នៅពេលយើងឧស្សាហ៍សើចខ្លាំងៗ

5/ សុខភាពផ្លូវចិត្ត៖ ការដែលមានអារម្មណ៏ stress គេងមិនបានគ្រប់គ្រាន់ គឺធ្វើឲ្យបាត់បង់ខូឡាជែន យ៉ាងច្រើនផងដែរ។

វេជ្ជបណ្ឌិត ឯក ស៊ានរ៉ាឌីនបានប្រាប់ពីដំណោះស្រាយចំពោះការ ការពារ និងកាត់បន្ថយស្នាមជ្រីវជ្រួញរួមមាន៖

1/ យើងត្រូវយល់ដឹងអំពីកត្តាបង្កនៃភាពចាស់ជាងវ័យជាមុនសិន ហើយជៀសវាងនូវកត្តាទាំងអស់នោះ - -

2/ ញាំអាហារដែលជំនួយសុខភាព ញាំទឹកច្រើន កាត់បន្ថយ stress គេងឲ្យបានគ្រប់គ្រាន់

3/ ថែទាំសម្រស់តាមបែបវេជ្ជសាស្រ្ត ទៀងទាត់តាមពេលវេលាដូចជា ការញាំវីតាមីនជំនួយ ការបញ្ចូលវីតាមីន ម៉ាស្សាមុខ ចាក់មេសូមុខ មេសូបំបាត់ជ្រួញ ការបណ្តឹងស្បែកមុខ ជាដើម។

វេជ្ជបណ្ឌិត បានបន្ថែមថាចំពោះបងប្អូនដែលគាត់មានស្នាមជ្រីវជ្រួញខ្លាំង និងពិបាកក្នុងការព្យាបាលគាត់អាចជ្រើសរើសជាមួយការព្យាបាលបែបវេជ្ជសាស្រ្តដូចជា៖

ការបន្តឹងស្បែកមុខជាមួយម៉ាស៊ីន Ultra Cell Q+ គឺជាម៉ាស៊ីនដែលពេញនិយម និងមានប្រសិទ្ធភាពខ្ពស់ ដោយសារម៉ាស៊ីននេះមានការទទួលស្គាល់ពី FDA គ្មានការឈឺចាប់ដូចការចាក់ឬវះកាត់ ជាបច្ចេកវិទ្យាប្រើប្រាស់ថាមពល Ultrasound ដែលអាចភ្ញោចទៅដល់ស្រទាប់ SMAs ខ្លាញ់ និងសាច់ដុំ ធ្វើឲ្យសសៃសាច់ដុំមានភាពរលាស់មកវិញ។

មិនតែប៉ុណ្ណោះវាជួយ រំលាយខ្លាញ់ដែលលើសនៅក្រោមស្បែក ជាពិសេសខ្លាញ់បឿ ក រួចជួយបង្ហាប់ស្រទាប់ស្បែកខាងលើ ឲ្យហាប់ណែនជាមួយស្រទាប់ខាងក្រោម ជួយភ្ញោចឲ្យមានការបណ្តុះcollagen មកបំពេញស្នាមផ្នត់ និងស្នាមជ្រីវជ្រួញនៃស្បែក ចំពោះចំនួនដងនៃការផ្ដល់សេវាកម្មអាស្រ័យទៅតាមសភាពស្បែកយារធ្លាក់ ខ្លាញ់ និង វ័យរបស់យើងជាក់ស្ដែង។

ជាចុងក្រោយ ដើម្បីដឹងច្បាស់អំពីស្ថានភាពរបស់ស្បែក និងទទួលបានការព្យាបាលត្រឹមត្រូវ គួរតែទៅពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតឯកទេសសើស្បែកជាមុនសិន ។

អត្ថបទ៖ សិរីរត្នន៍